ខេត្តក្រចេះ៖ នគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតជនបានធ្វើការឃាត់ខ្លួនស្ត្រីមេខ្យល់ម្នាក់ដែលជាមេក្លោងរកស៊ីរត់ពន្ធមនុស្សឆ្លងដែនទៅយកប្តីនៅប្រទេសចិននិងធ្លាប់លក់ ព្រហ្មចារីកូនស្រីបង្កើតរបស់ខ្លួនចំនួន៣នាក់ទៀតផង។
នគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតជនខេត្តក្រចេះធ្វើការចុះស្រាវជ្រាវនិងរកឃើញថាមានជាប់សង្ស័យជាមេក្លោងជួញដូរមនុស្សឆ្លងដែនដោយខុសច្បាប់ទើបឈានដល់ធ្វើការឃាត់ខ្លួនបាននៅខេត្តរតនគិរីនាថ្ងៃព្រហស្បតិ៍៩កើតខែអស្សុជឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនឹងថ្ងៃទី១៨ខែតុលាឆ្នាំ២០១៨នេះតែម្តង។
តាមប្រភពថាស្ត្រីជនសង្សយ័ជាម្តាយដែលគ្មានព្រហ្មវិហាធម៌ចិញ្ចឹមកូនស្រីសំរាប់តែលក់ព្រហ្មចារីយ៍នោះមានឈ្មោះ ឌី ចាន់ធី អាយុ៥៦ឆ្នាំ មានទីលំនៅមិនពិតប្រាកដ។
លោកស្រីវរសេនីយ៍ឯក នៅ រតនា ស្នងការរងទទួលបន្ទុកប្រឆាំងការជួញដូរមនុស្សនិងការពារអនីតជននៃស្នងការរដ្ឋាននគរបាលខេត្តក្រចេះបានប្រាប់ក្រុមអ្នកព័ត៌មាននៅថ្ងៃចន័្ទ១៣កើតខែអស្សុជឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនឹងថ្ងៃទី២២ខែតុលាឆ្នាំ២០១៨នេះថាការចាប់ខ្លួនស្ត្រីសង្ស័យខាងលើយោងតាមពាក្យបណ្តឹងរបស់ក្រុមគ្រួសារក្មេងស្រីរងគ្រោះចំនួន៣នាក់ រស់នៅភូមិថ្នល់ ឃុំស្វាយជ្រះស្រុកស្នួលខេត្តក្រចេះដែលប្តឹងចោទលើស្ត្រីសង្ស័យរូបនេះពីបទជួញដូរមនុស្សក្នុងរូបភាពបោកបញ្ឆោតឱ្យទៅយកប្តីនៅប្រទេសចិនដោយខុសច្បាប់។
ហើយស្ត្រីជនសង្សយ័នេះក្រៅពីជាប់សង្ស័យពី បទជួញដូរមនុស្សឆ្លងដែននេះនៅមានជាប់ពាក់ព័ន្ឋនិងបទក្លែងឯកសារមួយចំនួនទៀតផង។
លោកស្រីវរសេនីយ៍ឯកបន្តថា ក្រោមការណែនាំពីលោកឧត្តម សេនីយ៍លន់ សុផាត ស្នងការនគរបាលខេត្តមានការសម្របសម្រួលពីលោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តនិងមានការឧបត្ថមគាំទ្រពីអង្គការមេត្រីអន្តរជាតិហៅកាត់ថាI’M(អេម)បានធ្វើឱ្យនគរបាលបំបែកសំណុំរឿងជួញដូរមនុស្សនិងជួញដូរមនុស្សទ្រង់ទ្រាយធំនេះបាន។
លោកស្រីថាកាលពីអំឡុងប៉ុន្មានឆ្នាំមុនស្ត្រីជនសង្ស័យរូបនេះធ្លាប់បានលក់ព្រហ្មចារីកូនស្រីបង្កើតខ្លួនឯងម្នាក់ពេលនាងទើបតែ មានអាយុ១៤ឆ្នាំនៅ នៅខេត្តបាត់ដំបង។
ហើយក្រោយពីលក់ព្រហ្មចារីកូនស្រីមិនទាន់គ្រប់អាយុនេះបានត្រឹមមួយសប្តាហ៍ក៏បង្ខំនាងឱ្យប្រកបរកស៊ីផ្លូវភេទបន្តទៀត ស្រ្តីនោះជាអ្នកហៅម៉ូយឱ្យ ក្នុងមួយថ្ងៃមានភ្ញៀវចាប់ពី៥ទៅ៦នាក់ដែលចូលរួមភេទជាមួយនាង។
នេះបើតាមលោកស្រីស្នងការរងបានសាកសួ នារីជាកូនស្រីដែលរងគ្រោះទាំង៣នាក់ដែលទ្រាំនិងការគៀបសង្កត់មិនបានក៏រត់គេចខ្លួនរសាត់អណ្តែតរហូតបានទៅយកប្តីនៅប្រទេសចិនមួយរយៈនោះ។
ដោយពេលស្ត្រីជាម្តាយរូបនេះ បានដឹងថាកូនស្រីគេចខ្លួនបានទៅយកប្តីនៅប្រទេសចិន ក៏បានបោកបញ្ឆោត កូនស្រីរបស់ខ្លួនចំនួន២នាក់ទៀត ដែលម្នាក់មានអាយុ២៣ឆ្នាំ និងម្នាក់ទៀតមានអាយុ២០ឆ្នាំនៅជាសិស្សនៅឡើយនោះគំរាមឱ្យនាងឈប់រៀននិង ក្លែងឯកសាររត់ការតាមឱ្យនាងទៅយកប្តីនៅប្រទេសចិនដោយខុសច្បាប់បន្ថែមទៀ ។
លោកស្រីស្នងការរងបន្តថាកូនៗដែលបានទៅយកប្តីនៅប្រទេសចិននោេះពួកគេទាំងពីរនាក់ទ្រាំនិងការធ្វើបាបពីប្តីជនជាតិចិនមិនបានក៏រត់មកស្រុកខ្មែរវិញតែត្រូវស្ត្រីជាម្តាយរូបនេះបង្ខំនិងបោកបញ្ឆោតយកទៅលក់បន្តទៀត។
ដល់ពេលមត្ថមិច្ចឃាត់ខ្លួនស្ត្រីជនសង្សយ័នោះបាទើបមាននារីធ្លាប់រងគ្រោះទាំងបីរនាក់ជាកូនបង្កើតស្ម័គ្រចូល ខ្លួន មកបំភ្លឺជុំវិញរឿងហេតុដែលម្តាយ របស់គេបានប្រព្រឹត្តកន្លងមកដែរ។
សមត្ថមិច្ចក្រោយពីធ្វើការសាកសួស្រ្តីជនរងគ្រោះរួចមកក៏បានបញ្ជូនខ្លួនទៅសាលាដំបូងខេត្តនារសៀលថ្ងៃចន័្ទ១៣កើតខែអស្សុជឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនឹងថ្ងៃទី២២ខែតុលាឆ្នាំ២០១៨ផងដែរ៕
ដោយ ជីវន្ត័