កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ជនជាតិវៀត​ណា​ម​ជិត១០នាក់ ករណីលួចរថយន្តពីវៀត ណាមមកលាក់ទុកប្រទេសកម្ពុជា

ចែករំលែក៖

ភ្នំពេញៈ​ ជនជាតិវៀតណាមជិត១០នាក់ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានធ្វើការបង្ក្រាបនឹងឃាត់ខ្លួន​ បន្ទាប់ពីសង្ស័យពាក់ព័ន្ធការលួចនឹងប្លន់ឡានពីវៀតណាមមកលាក់ទុកនៅប្រទេសកម្ពុជា​ ដោយប្រតិបត្តិការនេះអនុវត្តន៍តាមការបញ្ជាពីនាយកឧត្តមសេនីយ៍ឯក​ ង៉េង​ ជួរ​ ប្រធាននាយកដ្ឋានព្រហ្មទណ្ឌក្រសួង​មហាផ្ទៃ​ នឹងមានការសម្របសម្រួលពីលោក​ ហឹុង​ ប៊ុនថន​ ព្រះរាជអាជ្ញារង​អមសាលា​ដំបូងរាជធានីភ្នំពេញ​ ។
នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលក្រសួងមហាផ្ទៃដែលដឹកនាំចុះផ្ទាល់បានអោយដឹងថាក្រោយពីមានការបញ្ជាពីប្រធាននាយក​ដ្ឋានព្រហ្មទណ្ឌ​ កម្លាំងរបស់លោកបានធ្វើការស្រាវជ្រាវរហូតកំណត់ទីតាំងដែល​ក្រុមជន​សង្ស័យកំពុងស្នាក់នៅភូមិទ្រា១​ សង្កាត់ស្ទឹង​មានជ័យ១​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ នារសៀលថ្ងៃទី២៥​ ខែតុលា​ ឆ្នាំ​ ២០១៨នេះ​ ទើបកម្លាំងរបស់លោកបានដាក់ផែនការចូលឡោម​ព័ទ្ធ​ត្រង់ចំណុចទីតាំងខាងលើ​នឹងធ្វើការឃាត់​ខ្លួនជនជាតិវៀតណាមជាច្រើននាក់រួមទាំងសម្ភារប្រើប្រាស់សម្រាប់កែច្នៃស្លាកលេខរថយន្ត​ នឹងស្លាកលេខរថយន្តមួយចំនួនធំហើយថែមទាំងដកហូតបានរថយន្តដែលនាំពីវៀត​ណាមចំនួនបីគ្រឿង​ ។
គួរបញ្ជាក់ថាចំពោះករណីនេះកម្លាំងសមត្ថកិច្ចនៅមិនទាន់បញ្ជាក់ពីអត្តសញ្ញាណជនសង្ស័យទាំងនេះហើយក៏មិនទាន់ប្រាប់ច្បាស់ថាជាករណីអ្វីអោយប្រាកដ​ ដោយគ្រាន់តែបង្ហើបថាសង្ស័យ​ពាក់ព័ន្ធនឹងករណីលួចរថយន្តពីប្រទេសវៀតណាមមកលាក់ទុកនៅស្រុកខ្មែរ​ ។ ​ក្រោយធ្វើការបង្ក្រាបជនសង្ស័យទាំងអស់រួមទាំងវត្ថុតាងត្រូវបានដឹកបញ្ជូនទៅកាន់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃដើម្បីបន្តការសាកសួរបន្ថែមទៀត៕ តាឡឹម


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print