ក្លិបអ្នកកាសែតកម្ពុជាបើកសិក្ខាសាលា ពិភាគ្សាពីក្រមប្រតិបត្តិសម្រាប់អ្នកសារព័ត៍មាន ក្នុងការរាយការណ៍ ទាក់ទិននិងអ្នករងផលប៉ះពាល់ដោយសារគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ នៅភោជនីយ៍ដ្ឋានទន្លេបាសាក់២ នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ ក្លឹបអ្នកកាសែតកម្ពុជា បានបើកកម្មវិធីសិក្ខាសាលា ការពិភាគ្សាពីក្រមប្រតិបត្តិសម្រាប់អ្នកសារព័ត៍មាន ក្នុងការរាយការណ៍ ទាក់ទិននិងអ្នករងផលប៉ះពាល់ដោយសារគ្រឿងញៀន ក្រោមការអញ្ជើញចូលរួមពីលោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ជួប សុខចំរើន នាយកប្រតិបត្តិអង្គការខាណា និងអ្នកសារព័ត៍មាន តំណាងអោយ អង្គភាពកាសែត ទូរទស្សន៍ គេហទំព័រ ទស្សនាវដ្តី ។ល។ ជាច្រើននាក់ទៀត។

  សិក្ខាសាលា ការពិភាគ្សាពីក្រមប្រតិបត្តិសម្រាប់អ្នកសារព័ត៍មាន ក្នុងការរាយការណ៍ ទាក់ទិននិងអ្នករងផលប៉ះពាល់ដោយសារគ្រឿងញៀននេះ ធ្វើបទបង្ហាញពីដំណើរការនៃរៀបចំសេចក្តីព្រៀង ដោយ លោក ឆាយ សុផល នាយកប្រតិបត្តិក្លឹបអ្នកកាសែតកម្ពុជា ពីក្រមសីលធម៍ប្រព័ន្ធផ្សព្វផ្សាយសម្រាប់រាយការណ៍ទាក់ទងទៅនិងអ្នកប្រើសារជាតិញៀន ក្នុងគោលបំណងប្រាថ្នាអោយអ្នកផ្សព្វផ្សាយព័ត៍មានគ្រប់ទម្រង់ ទាំងសារព័ត៍មានក្រៅប្រព័ន្ធអុីនធើណេត(offline News) និងសារព័ត៍មានក្នុងប្រព័ន្ធអុីនធើណេត(Online News) ដោយរួមទាំងអ្នកអាន អ្នកធ្វើអត្ថាធិប្បាយព័ត៍មាន និងអ្នករាយការណ៍ព័ត៍មាន ជួួយជម្រុញសង្គមអោយកាត់បន្ថយការមាក់ងាយ និងការរើសអើងចំពោះអ្នកប្រើសារជាតិញៀន ដែលជាជនរងគ្រោះនៃឥទ្ធិពល ឬការប៉ះពាល់នៃសារជាតិញៀន។

  លោក ឆាយ សុផល នាយកប្រតិបត្តិក្លឹបអ្នកកាសែតកម្ពុជា បានលើកឡើងពីក្នុងសេចក្តីព្រៀង នោះថា៖ នៅបណ្តាប្រទេសមួយចំនួន អ្នកប្រើសារជាតិញៀនត្រូវបានគេចាត់ទុកថា ជាអ្នកជំងឺ ដែលទាមទារសេវាព្យាបាល និងស្តារនីតិសម្បទា។ ហេតុនេះប្រព័ន្ធផ្សព្វផ្សាយព័ត៍មានគ្រប់ទម្រង់ត្រូវប្រុងប្រយ័ត្នក្នុងការប្រើពាក្យពេចន៍ និងភាសានៅក្នុងអត្ថបទព័ត៍មានរបស់ខ្លួន ដើម្បីកុំអោយមានការមាក់ងាយ និងរើសអើងចំពោះពួកគេកាន់តែធ្ងន់ធ្ងរ នាំអោយពួកគេកាន់តែឯកោ មិនទទួលបាន ឬក៏ចេញមុខមកទទួលយកសេវាព្យាបាល និងស្តារនីតិសម្បទា ហើយកាន់តែរងគ្រោះ មិនអាចវិលមកសមាហរណកម្មក្នុងសង្គមវិញបាន៕

ដោយ៖ សុខ ខេមរា

  

...

   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print