នគរបាលព្រហ្មទណ្ឌខណ្ឌ៧មករាសហការជាមួយប៉ុស្តិ៍បឹងព្រលិតឃាត់ខ្លួនជនសង្ស័យ ២នាក់រួម​ជា​មួ​យ​ថ្នាំញៀន៣កញ្ចប់ធំ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់រួម​ជា​មួ​យ​ថ្នាំញៀន៣កញ្ចប់ធំត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករាសហការជាមួយប៉ុស្តិ៍បឹងព្រលិតឃាត់ខ្លួន ។

image4

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ និង១០នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចផ្លូវលេខ១៤៣ សង្កា​ត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

បើតាមប្រភពពត៌មានពីលោក ក្រេត សខិរីន អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌ៧មករាឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននេះ ទី​​១មានឈ្មោះ ចុង ប៊ល់ ភេទប្រុស អាយុ១៤ឆ្នាំមុខរបរនៅផ្ទះជាអ្នកចែក​ចាយគ្រឿងញៀន និងទី២មាន ឈ្មោះ ដឹម សុខា ភេទស្រី អាយុ៣៥ឆ្នាំមុខរបរនៅផ្ទះជាអ្នកចែក​ចាយគ្រឿងញៀន ។

លោក ក្រេត សខិរីន អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌ៧មករា បានអោយដឹងថា បន្ទាប់ពីចាប់បាន​ជនសង្ស័យចែកចាយគ្រឿងញៀនកម្លាំងរបស់លោកបានតាមស្រាវជ្រាវយូរណាស់មកហើយក៏ស្រាប់តែដល់ថ្ងៃកើតហេតុខាងកម្លាំងរបស់លោកក៏តាមជនសង្ស័យរហូតក៏មកដល់ចំណុចកើតហេតុខាងលើក៏ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករាសហការជាមួយប៉ុស្តិ៍បឹងព្រលិតក៏បានធ្វើការឃាត់ខ្លួនបានភ្លាមៗរួមនិងថ្នាំញៀន​ក្រាម​សថ្លា៣កញ្ចប់ធំទៀត ក្រោយមកក៏ឈានទៅដល់ចូលឆែកឆេរនៅក្នុងផ្ទះជួលរបស់ជនសង្ស័យមួយកន្លែងដែលស្ថិតនៅតាមបណ្ដោយផ្លូវ២៧៨ ក្រុម៣១ ភូមិ៤ ក្នុងសង្កាត់អូឡាំពិត ខណ្ឌចំការមន ។ ក្រោយពីសមត្ថកិច្ចឆែកឆេរផ្ទះជួលខាងលើសមត្ថកិច្ចការបានឃាត់ស្ត្រីម្នាក់ទៀតរួមនិងថ្នាំញៀន​ក្រា​ម​សថ្លា១កញ្ចប់ធំ ។

ក្នុងដោយការឆែកឆេរនៅផ្ទះជួលខាងលើនេះពីលោក មាស ចាន់ ពិសិទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។ បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបាន​សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូន​ទៅអធិការដ្ឋា​ន​​​ខណ្ឌ៧មករាចាត់ការតាមច្បាប់ ៕

image1 (1)

FullSizeRender

image6

image5

image3

image2 (1)

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print