ភ្នំពេញ៖ ជនសង្ស័យ២នាក់រួមជាមួយថ្នាំញៀន៣កញ្ចប់ធំត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករាសហការជាមួយប៉ុស្តិ៍បឹងព្រលិតឃាត់ខ្លួន ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ និង១០នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចផ្លូវលេខ១៤៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
បើតាមប្រភពពត៌មានពីលោក ក្រេត សខិរីន អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌ៧មករាឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននេះ ទី១មានឈ្មោះ ចុង ប៊ល់ ភេទប្រុស អាយុ១៤ឆ្នាំមុខរបរនៅផ្ទះជាអ្នកចែកចាយគ្រឿងញៀន និងទី២មាន ឈ្មោះ ដឹម សុខា ភេទស្រី អាយុ៣៥ឆ្នាំមុខរបរនៅផ្ទះជាអ្នកចែកចាយគ្រឿងញៀន ។
លោក ក្រេត សខិរីន អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌ៧មករា បានអោយដឹងថា បន្ទាប់ពីចាប់បានជនសង្ស័យចែកចាយគ្រឿងញៀនកម្លាំងរបស់លោកបានតាមស្រាវជ្រាវយូរណាស់មកហើយក៏ស្រាប់តែដល់ថ្ងៃកើតហេតុខាងកម្លាំងរបស់លោកក៏តាមជនសង្ស័យរហូតក៏មកដល់ចំណុចកើតហេតុខាងលើក៏ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករាសហការជាមួយប៉ុស្តិ៍បឹងព្រលិតក៏បានធ្វើការឃាត់ខ្លួនបានភ្លាមៗរួមនិងថ្នាំញៀនក្រាមសថ្លា៣កញ្ចប់ធំទៀត ក្រោយមកក៏ឈានទៅដល់ចូលឆែកឆេរនៅក្នុងផ្ទះជួលរបស់ជនសង្ស័យមួយកន្លែងដែលស្ថិតនៅតាមបណ្ដោយផ្លូវ២៧៨ ក្រុម៣១ ភូមិ៤ ក្នុងសង្កាត់អូឡាំពិត ខណ្ឌចំការមន ។ ក្រោយពីសមត្ថកិច្ចឆែកឆេរផ្ទះជួលខាងលើសមត្ថកិច្ចការបានឃាត់ស្ត្រីម្នាក់ទៀតរួមនិងថ្នាំញៀនក្រាមសថ្លា១កញ្ចប់ធំ ។
ក្នុងដោយការឆែកឆេរនៅផ្ទះជួលខាងលើនេះពីលោក មាស ចាន់ ពិសិទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។ បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌ៧មករាចាត់ការតាមច្បាប់ ៕
...
ដោយ៖ ស រស្មី