តួលេខគ្រោះថ្នាក់យន្តហោះទាបបំផុត បើប្រៀបធៀបនិងមធ្យោបាយធ្វើដំណើរផ្សេងទៀត

ចែករំលែក៖

មកទល់ពេលនេះ មធ្យោបាយធ្វើដំណើរតាមយន្តហោះ ត្រូវបានចាត់ទុកថា​មានសុវត្ថិភាពបំផុតលើពិភពលោក ដោយតួលេខគ្រោះថ្នាក់មានកម្រិតទាបបំផុត ។ នេះបើប្រៀបធៀបនិងមធ្យោបាយធ្វើដំណើរផ្សេងទៀត ដូចជា ៖ រថយន្ត រថភ្លើង ម៉ូតូ កបាល នាវា… ។ ប៉ុន្តែនៅពេលដែលគ្រោះថ្នាក់យន្តហោះកើតឡើង គឺបានសម្លាប់មនុស្ស រាប់រយនាក់ក្នុងពេលតែមួយ ។

ខាងក្រោមនេះជាគ្រោះថ្នាក់យន្តហោះដែលបានកើតឡើងនៅតំបន់អាស៊ីភាគអាគ្នេយ៍ ៖

នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ​១៩៨៨ យន្តហោះដឹកអ្នកដំណើរប្រភេទ​ Tupolev Tu-134 ហោះហើរចេញពី ទីក្រុងហាណូយ ប្រទេសវៀតណាម ដឹកអ្នកដំណើរ​៨១នាក់ បានធ្លាក់ពេលជិតទៅដល់ទីក្រុងបាងកក ប្រទេស ថៃ ។ គ្រោះថ្នាក់នោះបានសម្លាប់មនុស្ស៧៨នាក់ ហើយយន្តហោះរងការបំផ្លាញទាំងស្រុង ។ មូលហេតុដោយ សារតែ​យន្តហោះនោះ​ហោះចូលតំបន់ព្យុះ ហើយត្រូវរន្ទះបាញ់ចំ ។ យន្តហោះបានផ្ទុះពេលធ្លាក់ចុះវាលស្រែ នៅក្បែរ អាកាសយានដ្ឋាន ទីក្រុងបាងកក់ចម្ងាយ ៦គីឡូម៉ែត្រ។ មានមនុស្ស៣នាក់ នៅរស់គឺអ្នកបើកបរ យន្តហោះម្នាក់ ស្ត្រីបម្រើការលើយន្តហោះម្នាក់ និងអ្នកដំណើរម្នាក់ ។

នៅថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​១៩៩៧ ៖ យន្តហោះដឹកអ្នកដំណើរប្រភេទ Tupolev Tu-134 របស់ក្រុមហ៊ុន អាកាសចរណ៍  Vietnam Airlines ​ហោះហើរពីទីក្រុងហូជីមិញមកកាន់រាជធានីភ្នំពេញ ក៏បានធ្លាក់នៅជិត អតីតអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិន រាជធានីភ្នំពេញ​ ។ អ្នកដំណើរ៦៤នាក់ស្លាប់ ក្នុងចំណោម ៦៦នាក់ នៅលើយន្តហោះរួមទាំងអាកាសយានិក ដោយមានកុមារពីរនាក់នៅរស់។ យន្តហោះរងការបំផ្លាញទាំងស្រុង ។​

 

ថ្ងៃទី​៣ ខែកញ្ញាឆ្នាំ ២០០៥ ៖ យន្តហោះ ដឹកអ្នកដំណើរ  Boeing 737 ​របស់ក្រុមហ៊ុនអាកាសចរណ៍ Mandala Airlines ​ប្រទេសឥណ្ឌូនេស៊ី  ដឹកអ្នកដំណើរ១១៦នាក់​ បានធ្លាក់ចូលដំបន់ប្រជុំជន់​ក្រោយការ ហោះហើរភ្លាម បណ្តាលឲ្យមនុស្សដល់ទៅ១៤៧នាក់ស្លាប់  ក្នុងនោះមាន៤៧នាក់នៅលើដី​ ។ ប៉ុន្តែអ្នកដំណើរ នៅលើយន្តហោះ ១៦នាក់នៅរស់ ។

ថ្ងៃទី​១ ខែមករា ឆ្នាំ​២០០៧ ៖ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍​​ Boeing 737-400 របស់ក្រុមហ៊ុន អាកាសចរណ៍តម្លៃថោក   Indonesia Adam Air ​ដឹកអ្នកដំណើរ១០២នាក់ រួមទាំងអាកាសយានឹក បានធ្លាក់នៅតំបន់ភ្នុំ កោះ  Sulawesi ។ ក្រោះថ្នាក់ខាងលើ បានសម្លាប់មនុស្ស ៩០នាក់ និង​១២នាក់មានភពសំណាង នៅ។

ថ្ងៃទី​១៦ខែកញ្ញាឆ្នាំ​២០០៧ ៖  យន្តហោះ MD-82 របស់ក្រុមហ៊ុន អាកាសចរណ៍​តម្លៃទាប​ One-Two-go ហោះហើរចេញពីទីក្រុងបាងកក់ បានឆាប់ឆេះពេលចុះចត់នៅទីក្រុង ភូកេត ដោយសាតែភ្លៀងធ្លាក់ខ្លាំង  បណ្តាលឲ្យមនុស្ស ៨៨នាក់ស្លាប់ និង ៤២នាក់រងរបួស ។ នៅពេលចុះចត់នៅភូកេត យន្តហោះបានបុកទៅលើផ្លូវ ហើយរអិលទៅរហូតដល់បុកចង្កេះភ្នុំ បណ្តាលឲ្យឆាប់ឆេះតែម្តង ។

ថ្ងៃទី​១៦ខែតុលាឆ្នាំ​២០១៣៖ យន្តហោះ ART ​របស់ក្រុមហ៊ុនអាកាសចរណ៍ ឡាវ អ៊ែរឡាញ ធ្វើការហោះហើរ ពីទីក្រុងវៀនចាន់ ទៅកាន់ទីក្រុង​ Pakse ​ភាគខាងត្បូង បានធ្លាក់ចូលទន្លេងមេកុងនៅវេលាម៉ោង ១៦ ពេលព្យាយាមចុះចត់ ធ្វើឲ្យមនុស្សទាំងអស់នៅលើយន្តហោះស្លាប់ ។​សារព័ត៌មានឡាវបានផ្សាយថា យន្តហោះជួប ខ្យល់ខ្លាំង គួត ធ្វើឲ្យបាត់ចេញពីការគ្រប់គ្រង របស់ប្រពន្ធរ៉ាដា និងធ្លាក់ចូលទន្លេរមេកុង​។

កាលពីថ្ងៃទី​៨ខែមីនាឆ្នាំ​២០១៤៖យន្តហោះ ប៊ូអ៊ិង​ មានជើងហោះហើរ​ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី អ៊ែរឡាញ់ ដឹកអ្នកដំណើរ​២៣៩ បានបាត់ចេញពីប្រពន្ធរាដា ។ អ្នកដំណើរទាំងអស់ត្រូវបានគេចាត់ទុកថាស្លាប់​ ដោយមកទលពេលនេះ មិនទាន់រកឃើញ យន្តហោះខាងលើនៅឡើយទេ ។

ថ្ងៃទី​១៧ខែកកក្កដាឆ្នាំ​២០១៤ ៖  យន្តហោះ MH17 ​របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី​អ៊ែរឡាញ់ ក៏បានធ្លាក់នៅភាគខាងកើតប្រទេសអ៊ុយក្រែន សម្លាប់មនុស្ស ២៩៨នាក់ ធ្វើឲ្យពិភពលោកតក់ស្លត់យ៉ាងខ្លាំង ដោយនៅលើយន្តហោះនោះមានជម្រុះជាតិសាស្ត្រ ។ ក្រោយការស្រាវជ្រាវ យន្តហោះនោះត្រូវមីស៊ីល​បាញ់ចំ​។

ថ្ងៃទី​២៨ខែធ្នូឆ្នាំ​២០១៤ ៖  ការឈឺចាប់ដោយសារតែគ្រោះថ្នាក់យន្តហោះ  MH370 និង​ MH17  ​សម្លាប់មនុស្សជាង​៥០០នាក់មិនទាន់ស្ងប់ស្ងាត់ផង  ពលរដ្ឋម៉ាឡេស៊ី ក៏ត្រូវប្រឈមនិងគ្រោះថ្នាក់ មួយទៀត គឺយន្តហោះ​ QZ8501 ហោះហើរចេញពី ទីក្រុង​ Surabaya ប្រទេសឥណ្ឌូនេស៊ី​ទៅកាន់សឹង្ហបុរី​ក៏បានធ្លាក់នៅសមុទ្រកោះជ្វា  ដោយសារជួបខ្យល់ព្យុះ ។ គ្រោះថ្នាក់ខាងលើ សម្លាប់មនុស្ស ១៦២នាក់​។  

ថ្ងៃទី​៣០ខែមិថុនាឆ្នាំ ២០១៥ ៖យន្តហោះ​Lockheed C-130 Hercules ​ដឹកអ្នកដំណើរ​១២២នាក់​ ក្នុងនោះមាន ក្រុមអាកាសយានឹក​១២នាក់និងកុមារ​៩នាក់​បានជួបគ្រោះថ្នាក់ពេលហោះហើរបានប៉ុន្មានាទីប៉ុណ្ណោះ ក៏ធ្លាក់ចូលតំបន់ប្រជុំជន នៅ​ Medan ​ទីក្រុងធំបំផុតនៅលើកោះ ស៊ូម៉ាត្រា ។អ្នកដំណើរទាំងអស់នៅលើយន្តហោះ បានស្លាប់ ។ ក្រៅពីនេះក៏បានសម្លាប់មនុស្សនៅលើដី​២០នាក់ផ្សេងទៀតផងដែរ ដោយយន្តហោះធ្លាក់ចំពីលើ ។ យន្តហោះខាងលើជារបស់យោធា ឥណ្ឌូនេស៊ី​។

ថ្ងៃទី​២៩ខែតុលាឆ្នាំ ២០១៨ ៖នៅវេលាម៉ោង​ ៧និង ៥០នាទីព្រឹកថ្ងៃទី​២៩ខែតុលា យន្តហោះ  Boeing 737 Max 8 មានជើងហោះហើរ JT 610 របស់ក្រុមហ៊ុនអាកាសចរណ៍​Lion Air ធ្វើការហោះហើរពីទីក្រុង ចាការតា ទៅកាន់​ Pangkakpinang ​ក៏ធ្លាក់ចូលសមុទ្រ ។

តាមការប្រកាសរបស់ក្រសួងចរាចរណ៍ដឹកជញ្ជូន ឥណ្ឌូនេស៊ីបានបញ្ចាក់ថា នៅលើយន្តហោះមានមនុស្ស ដល់​ទៅ​​​១៨៩នាក់ ហើយពេលនេះ ក្រុមជួយសង្គ្រោះបានរកឃើញ ខ្លួនយន្តហោះនៅបាតសមុទ្រ ៕ ម៉េវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print