ខេត្ដព្រះសីហនុ៖ យុវជនជាប់ សង្ស័យពីបទចោរកម្មចំនួន២នាក់ដែលមានឈ្មោះល្បីជំនាញខាងលួចគោ ក្របី និងសម្ភារផ្សេងៗត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ខេត្ដព្រះសីហនុស្រាវជ្រាវឈានដល់ ឃាត់ខ្លួន បន្ទាប់ពីពួកគេបានលួចគោ និងក្របីចំនួន៤ក្បាល ។
លោកវរសេនីយ៍ត្រី ហ៊ីង ច័ន្ទរិទ្ឋ អធិ ការនគរបាលស្រុកព្រៃនប់ ខេត្ដព្រះ សីហនុបានឱ្យដឹងថា ជនសង្ស័យទាំង ២នាក់ខាងលើនេះត្រូវបានចាប់ខ្លួននៅ វេលាម៉ោង៦និង១០នាទីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅភូមិ-ឃុំអូរ ឧញ៉ាហេង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ បន្ទាប់ពីជនសង្ស័យបានលួចគោក្របី របស់អ្នកភូមិខាងលើនៅយប់រំលង អធ្រាត្រថ្ងៃទី២៨ ខែវិច្ឆិកា នោះ ។ លោកបានបន្ដថា ជនសង្ស័យដែលត្រូវ បានឃាត់ខ្លួនឈ្មោះ សេង សំអុល ភេទ ប្រុស អាយុ២២ឆ្នាំ មុខរបរនិងស្នាក់នៅ មិនពិតប្រាកដ (ជាអ្នកលួច) និងម្នាក់ ទៀតឈ្មោះ រ៉ ហ្វីអី ភេទប្រុស អាយុ៣០ ឆ្នាំ មុខរបរអាជីវករ មានទីលំនៅភូមិ ចុងខ្សាច់ ឃុំទូលទទឹង ស្រុកព្រៃនប់ (ពាក់ព័ន្ធទទួលផលចោរកម្ម) ។
លោកបានឱ្យដឹងទៀតថា គោក្របី ទាំង៤ក្បាលនេះមានម្ចាស់ទី១-ឈ្មោះ ឃឹម ចាន់ ភេទប្រុស អាយុ៦០ឆ្នាំ មុខ របរកសិករ, ទី២-ឈ្មោះ ធីម ម៉ៅ ភេទ ប្រុស អាយុ៤២ឆ្នាំ មុខរបរកសិករ និង ទី៣-ឈ្មោះ អូម សុធា ភេទស្រី អាយុ ៤២ឆ្នាំ មានទីលំនៅភូមិ-ឃុំអូរឧកញ៉ា ហេង សុក្រព្រៃនប់ ខេត្ដព្រះសីហនុ ។
លោកវរសេនីយ៍ត្រី ហ៊ីង ច័ន្ទរិទ្ធ បាន បញ្ជាក់ថា ជនសង្ស័យដែលសមត្ថកិច្ច ចាប់ខ្លួនជាមុខសញ្ញាលួចគោក្របីរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកព្រៃនប់ហើយសមត្ថកិច្ចបានតាមដានជាយូរមក ហើយតែមិនមានភស្ដុតាងដាក់បន្ទុក ទើបតែនៅថ្ងៃខាងលើសមត្ថកិច្ចបាន ឃើញជនសង្ស័យកំពុងដឹកនិងលក់គោ ទៅឱ្យគេក៏ចាប់ខ្លួនតែម្ដងរួមជាមួយនឹងអ្នកទទួលទិញឈ្មោះ រ៉ ហ្វីអឺ ដើម្បីបញ្ជូន ទៅតុលាការ ៕
ដោយ៖ ឆ្លាមសមុទ្រ