ទីតាំង​លក់​ហ្គា​ស​គ្មាន​ច្បាប់​មួយ​កើត​មាន​អគ្គិភ័យ​បង្ក​របួស​មនុស្ស​២​ នាក់​និង​ធ្វើ​ឱ្យ​មានការ​ភ័យ​ខ្លាច​ដល់​ អ្នក​រស់នៅ​ក្បែរ​ខាង​

ចែករំលែក៖

​ខេត្ដកំពង់ធំ​៖​ មាន​ករណី​ផ្ទុះ​បំពង់​ បង្ហូរ​ហ្គា​ស​មួយ​កាលពី​វេលា​ម៉ោង​៣​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៥​ បណ្ដាល​ឱ្យ​មនុស្ស​២​នាក់​រង​ របួស​និង​បង្ក​ការ​ភ័យ​ខ្លាច​ដល់​ប្រជា​ពល​ រដ្ឋ​ដែល​រស់នៅ​ជិត​កន្លែង​លក់​ហ្គា​ស​និង​ ប្រេងសាំង​ដ៏​ធំ​មួយ​នេះ​ ។​

Image13

​គួរ​បញ្ជាក់​ថា​ ទីតាំង​លក់​ហ្គា​ស​និង​ ប្រេងសាំង​កើត​មាន​អគ្គិភ័យ​នេះ​ស្ថិត​ នៅ​ភូមិ​-​ឃុំ​អាចារ្យ​លាក់​ ក្រុង​ស្ទឹង​សែន​ ខេត្ដកំពង់ធំ​ ដែល​មាន​យីហោ​ “​វណ្ណ​ថា​ ហ្គា​ស​”​ ដោយ​គេ​ដឹង​ថា​ មាន​ម្ចាស់​ពិត​ ប្រាកដ​ឈ្មោះ​អ្នកស្រី​ សាយ​ សុវណ្ណ​ថា​ និង​ប្ដី​មាន​ឋានៈ​ជា​រដ្ឋលេខាធិការ​នៅ​ ក្រសួងមហាផ្ទៃ​ ។​

​តាម​ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ ឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​កម្មករ​លក់​ ហ្គា​ស​និង​ប្រេងសាំង​នៅ​កន្លែង​កើត​ ហេតុ​បាន​ធុំក្លិន​ស្អុយ​ហ្គា​ស​ ហើយ​មួយ​ សន្ទុះ​ក្រោយមក​ក៏​ឮ​សំឡេង​ផ្ទុះ​និង​ចេញ​ អណ្ដាតភ្លើង​យ៉ាង​សន្ធោសន្ធៅ​តែ​ម្ដង​។​ ភ្លាមៗ​នោះ​គេ​ឃើញ​បុរស​ម្នាក់​ឈ្មោះ​*​សាយ​ សុវណ្ណ​ធី​ ជា​ប្អូនប្រុស​ម្ចាស់​ដេប៉ូ​ លក់​ហ្គា​ស​និង​ប្រេងសាំង​នេះ​ ព្រមទាំង​ កម្មករ​ម្នាក់​ទៀត​ឈ្មោះ​*​ ហួ​ន​ គឹ​ម​ហេង​ នាំ​គ្នា​ទាញ​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​ តែ​ ភ្លើង​មិន​ថមថយ​នោះ​ទេ​ ។​ បន្ទាប់​មក​ គេ​ឃើញ​រថយន្ដ​ពន្លត់​អគ្គិភ័យ​របស់​ សមត្ថកិច្ច​ចំនួន​២​គ្រឿង​បាន​ទៅ​ជួយ​ បាញ់​ពន្លត់​ភ្លាមៗ​ផង​ដែរ​ ហើយ​អគ្គិភ័យ​ នេះ​បាន​រលត់​ទៅ​វិញ​ដោយ​ពុំ​បង្ក​ការ​ខូច​ ខាត​និង​ប៉ះពាល់​ដល់​ផ្ទះ​បងប្អូន​ប្រជា​ ពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែង​លក់​ ហ្គា​ស​និង​ប្រេងសាំង​នេះ​ទេ​*​។​

​សមត្ថកិច្ច​បានឱ្យ​ដឹង​ទៀត​ថា​ នៅ​ក្នុង​ គ្រោះ​អគ្គិភ័យ​នេះ​បណ្ដាល​ឱ្យឈ្មោះ​ ហួ​ន​ គឹ​ម​ហេង​ ភេទ​ស្រី​ អ​*​ា​យុ​២០​ឆ្នាំ​ ជា​កម្ម​ ករ​ និង​ឈ្មោះ​*​ សាយ​ សុវណ្ណ​ធី​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ ជា​ប្អូនប្រុស​ថៅកែ​លក់​ ហ្គា​ស​និង​ប្រេងសាំង​រង​របួស​ផង​ដែរ​ ។​

​បើ​តាម​កម្មករ​ម្នាក់​នៅ​កន្លែង​លក់​ សាំង​ហ្គា​ស​ខាងលើ​នេះ​បានឱ្យ​ដឹង​ដែរ​ថា​ ក្រៅពី​បង្ក​ឱ្យ​មាន​អ្នក​របួស​អគ្គិភ័យ​ក៏​ បាន​ឆាបឆេះ​បំផ្លាញ​ចង្ក្រានហ្គាស​ចំនួន​ ១០,​ កង្ហារ​និង​ឧបករណ៍​បូម​ហ្គា​ស​មួយ​ ចំនួន​ទៀត​ ។​ ប្រភព​ពី​កម្មករ​ដដែល​នេះ​ បានឱ្យ​ដឹង​ថា​ មូលហេតុ​ដែល​នាំ​ឱ្យ​មាន​ អគ្គិភ័យ​កើតឡើង​ដោយសារ​តែ​ធ្លាយ​ ហ្គា​ស​ហើយ​ខណៈនោះ​ប្អូនប្រុស​ថៅកែ​ ឈ្មោះ​ សាយ​ សុវណ្ណ​ធី​ បាន​យក​ដុ​យ​ទៅ​ ដោត​ព្រ៊ី​ភ្លើង​បណ្ដាល​ឱ្យ​បែក​ផ្កាភ្លើង​ផ្ទុះ​ ឆេះ​បង្ក​ឱ្យ​មាន​អគ្គិភ័យ​តែ​ម្ដង​ ។​

​ប្រជាពលរដ្ឋ​រស់នៅ​ជិត​ស្ថានីយ​លក់​ ប្រេង​និង​ហ្គា​ស​ដ៏​ធំ​នេះ​បាន​និយាយ​ថា​ នេះ​សំណាង​ដែល​ពន្លត់​បាន​ទាន់​ពេល​ វេលា​ប្រសិនបើ​មិន​អាច​ពន្លត់​បាន​ទេ​ ហើយ​អគ្គិភ័យ​បាន​ឆេះ​រាលដាល​ផ្ទុះ​ធុង​ ហ្គា​ស​និង​ស៊ីទែន​សាំង​នោះ​គេ​ជឿ​ថា​នឹង​ ត្រូវ​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ជា​ច្រើន​មិន​ ខាន​ ។​

​ទាក់ទិន​នឹង​ទីតាំង​លក់​ហ្គា​ស​និង​ប្រេង​ សាំង​នេះ​ដែរ​ លោក​ អ៊ឹម​ សុ​ឌី​ណា​ ប្រធាន​សូ​រិ​យោ​ដី​ខេត្ដ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ស្ថានីយ​លក់​ប្រេងសាំង​និង​ហ្គា​ស​ខាងលើ​ នេះ​គឺ​បាន​សាងសង់​ដោយ​គ្មាន​ច្បាប់​អនុ​ ញ្ញាត​នោះ​ទេ​ ។​ កន្លង​ទៅ​ខាង​មន្ដ្រី​ជំនាញ​ សុរិយោដី​បាន​ចុះ​ហាមឃាត់​ពេល​សាង​ សង់​ចំនួន​២​លើក​រួច​មក​ហើយ​ តែ​ម្ចាស់​ មិន​ព្រម​ឈប់​នោះ​ទេ​ដោយសារ​តែ​ម្ចាស់​ ស្ថានីយ​មួយ​នេះ​អាង​អំណាច​ទើប​មន្ដ្រី​ របស់​លោក​មិន​អាច​ហាមឃាត់​បាន​ ។​

​ទាក់ទិន​នឹង​អគ្គិភ័យ​ឆេះ​ស្ថានីយ​ខាង​ លើ​នេះ​និង​ទីតាំង​សាងសង់​គ្មាន​ច្បាប់​ ទម្លាប់​ អ្នក​យក​ព័ត៌មាន​នគរវត្ដ​មិន​ អាច​រក​ការ​ពន្យល់​ពី​អ្នកស្រី​ សាយ​ ស​វណ្ណ​ថា​ ម្ចាស់​ស្ថានីយ​លក់​ប្រេងសាំង​ និង​ហ្គា​សបាន​ទេ​ ខណៈ​ដែល​ប្រជា​ពល​ រដ្ឋ​រស់នៅ​ក្បែរ​ស្ថានីយ​ខាងលើ​នេះ​ទ​ទួ​ច​ សុំ​ឱ្យ​លោក​អភិបាលខេត្ដ​ពិនិត្យ​ទីតាំង​ លក់​សាំង​ហ្គា​ស​នេះ​ឡើង​វិញ​បើ​មិន​ ដូច្នោះ​ទេ​ថ្ងៃក្រោយ​ពួក​គាត់​នឹង​រង​គ្រោះ​ ថ្នាក់​ដោយសារ​ទីតាំង​លក់​ហ្គា​ស​សាំង​ ដែល​អាច​បង្ក​អគ្គិភ័យ​គ្រប់ពេល​មិន​ខាន​ ឡើយ​ ៕​

Image16

Image14

Image15

...

ដោយ៖ ប៊ុ​ន​ រិ​ទ្ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print