ជនសង្ស័យ​សកម្ម​ខាង​លួច​គោក្របី​ និង​កាច់ក​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​ ឃាត់ខ្លួន​

ចែករំលែក៖

​ខេត្ដ​ព្រះ​សីហ​នុ​៖​ យុវជន​ជាប់​ សង្ស័យ​ពី​បទ​ចោរកម្ម​ចំនួន​២​នាក់​ដែល​មានឈ្មោះ​ល្បី​ជំនាញ​ខាង​លួច​គោ​ ក្របី​ និង​សម្ភារ​ផ្សេងៗ​ត្រូវ​បាន​កម្លាំង​ជំនាញ​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់​ ខេត្ដ​ព្រះ​សីហ​នុ​ស្រាវជ្រាវ​ឈាន​ដល់​ ឃាត់ខ្លួន​ បន្ទាប់​ពី​ពួក​គេ​បាន​លួច​គោ​ និង​ក្របី​ចំនួន​៤​ក្បាល ​។​

IMG-20151130-WA0003

​លោក​វរសេនីយ៍ត្រី​ ហ៊ីង​ ច័ន្ទ​រិ​ទ្ឋ​ អ​ធិ​ ការ​នគរបាល​ស្រុក​ព្រៃ​នប់​ ខេត្ដ​ព្រះ​ សីហ​នុ​បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​ទាំង​ ២​នាក់​ខាងលើ​នេះ​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ វេលា​ម៉ោង​៦​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ភូមិ​-​ឃុំ​អូរ​ ឧ​ញ៉ា​ហេង​ ស្រុក​ព្រៃ​នប់​ ខេត្ដ​ព្រះ​សីហ​នុ​ បន្ទាប់​ពី​ជនសង្ស័យ​បាន​លួច​គោក្របី​ របស់​អ្នក​ភូមិ​ខាងលើ​នៅ​យប់​រំលង​ អធ្រាត្រ​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ នោះ​ ។​ លោក​បាន​បន្ដ​ថា​ ជនសង្ស័យ​ដែល​ត្រូវ​ បាន​ឃាត់ខ្លួន​ឈ្មោះ​ សេង​ សំ​អុល​ ភេទ​ ប្រុស​ អាយុ​២២​ឆ្នាំ​ មុខរបរ​និង​ស្នាក់​នៅ​ មិន​ពិតប្រាកដ​ (​ជា​អ្នក​លួច​)​ និង​ម្នាក់​ ទៀត​ឈ្មោះ​ រ៉​ ហ្វី​អី​ ភេទ​ប្រុស​ អាយុ​៣០​ ឆ្នាំ​ មុខរបរ​អាជីវករ​ មាន​ទីលំនៅ​ភូមិ​ ចុង​ខ្សាច់​ ឃុំ​ទូល​ទទឹង​ ស្រុក​ព្រៃ​នប់​ (​ពាក់ព័ន្ធ​ទទួលផល​ចោរកម្ម​)​ ។​

​លោក​បានឱ្យ​ដឹង​ទៀត​ថា​ គោក្របី​ ទាំង​៤​ក្បាល​នេះ​មាន​ម្ចាស់​ទី​១-​ឈ្មោះ​ ឃឹម​ ចាន់​ ភេទ​ប្រុស​ អាយុ​៦០​ឆ្នាំ​ មុខ​ របរ​កសិករ​,​ ទី​២-​ឈ្មោះ​ ធី​ម​ ម៉ៅ​ ភេទ​ ប្រុស​ អាយុ​៤២​ឆ្នាំ​ មុខរបរ​កសិករ​ និង​ ទី​៣-​ឈ្មោះ​ អូ​ម​ សុធា​ ភេទ​ស្រី​ អាយុ​ ៤២​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​-​ឃុំ​អូរ​ឧកញ៉ា​ ហេង​ សុក្រ​ព្រៃ​នប់​ ខេត្ដ​ព្រះ​សីហ​នុ​ ។​

​លោក​វរសេនីយ៍ត្រី​ ហ៊ីង​ ច័ន្ទ​រិ​ទ្ធ​ បាន​ បញ្ជាក់​ថា​ ជនសង្ស័យ​ដែល​សមត្ថកិច្ច​ ចាប់ខ្លួន​ជា​មុខសញ្ញា​លួច​គោក្របី​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុងស្រុក​ព្រៃ​នប់​ហើយ​សមត្ថកិច្ច​បាន​តាមដាន​ជា​យូរ​មក​ ហើយ​តែ​មិន​មាន​ភស្ដុ​តាង​ដាក់បន្ទុក​ ទើបតែ​នៅ​ថ្ងៃ​ខាងលើ​សមត្ថកិច្ច​បាន​ ឃើញ​ជនសង្ស័យ​កំពុង​ដឹក​និង​លក់​គោ​ ទៅ​ឱ្យ​គេ​ក៏​ចាប់ខ្លួន​តែ​ម្ដង​រួម​ជាមួយនឹង​អ្នក​ទទួល​ទិញ​ឈ្មោះ​ រ៉​ ហ្វី​អឺ​ ដើម្បី​បញ្ជូន​ ទៅ​តុលាការ​ ៕​

...

ដោយ៖ ឆ្លាម​សមុទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print