ភ្នំពេញ៖ កម្លាំងចម្រុះរបស់ខណ្ឌ ឫស្សីកែវដែលដឹកនាំដោយលោក ស៊ូ សារ៉ាត់ ជំនួយការរបស់លោក ធុយ សុខន អភិបាលខណ្ឌឫស្សីកែវ និងមានការចូលរួមពីមន្ដ្រីជំនាញពាក់ព័ន្ធ រួមជា មួយថ្នាក់មូលដ្ឋានបានចុះឃាត់សំណង់ ដ៏ធំមួយ ដែលធ្វើអំពីដែកប្រក់សង្ក័សី ឋិតនៅក្នុងភូមិទួលសង្កែ ខាងត្បូងឈៀង ខាងជើងផ្សារធំទួលសង្កែ ឋិតក្នុងសង្កាត់ ទួលសង្កែ ខណ្ឌឫស្សីកែវ ។
ទីតាំងដីខាងលើនេះ កាលពីដើមឡើយ គឺជាឃ្លាំងរោងចក្រ ហើយជាប់នឹងរបង នោះក៏មានប៉ុស្ដិ៍នគរបាលបណ្ដោះអាសន្ន ប្រចាំការ២៤ម៉ោងផងដែរ ប៉ុន្ដែមក ដល់ពេលនេះម្ចាស់ទីតាំងយកដីរបស់ ខ្លួនមកអភិវឌ្ឍន៍ជាតំបន់ផ្សារទៅថ្ងៃ អនាគត ។ ទីតាំងខាងលើគឺបានសុំច្បាប់ ត្រឹមត្រូវតាំងពីថ្នាក់ក្រោម រហូតដល់ សាលារាជធានីភ្នំពេញ ប៉ុន្ដែច្បាប់ដែល អនុញ្ញាតិឱ្យសាងសង់លេខ៤០៨ល.អ.រ.ក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ដោយ សាលារាជធានីភ្នំពេញ គឺបង្គាប់ឱ្យម្ចាស់ ទីតាំងធ្វើការអភិវឌ្ឍន៍ទំហំ៣០X៩២ ស្មើ២៩១៧,៥០ម៉ែត្រការ៉េតែប៉ុណ្ណោះ ។ ផ្ទុយទៅវិញម្ចាស់ទីតាំងបានធ្វើការសាង សង់លើសពីចំនួននៃការអនុញ្ញាតដោយ មានទំហំ៥០x១០០ម៉ែត្រការ៉េ ពោលគឺ លើសពាក់កណ្ដាល ។ ញ
ម្ចាស់ទីតាំងខាងលើឈ្មោះ ជា សុខលាង និងលោកស្រី ហាក់ ស្រ៊ាង ដែលមាន អសយដ្ឋានផ្ទះលេខ៨៦អឺ០ ផ្លូវលេខ ១៤៨ សង្កាត់ផ្សារកណ្ដាលទី២ ខណ្ឌដូន ពេញ ។
នៅពេលដែលកម្លាំងរបស់អាជ្ញាធរ ចុះហាមឃាត់ដល់ម្ចាស់ទីតាំងព្រោះ ដោយការស្នើសុំសាងសង់គឺខុសពីពាក្យ ស្នើសុំទើបបានសម្រេចឱ្យផ្អាករង់ចាំការ ដោះស្រាយ ។
ប្រជាពលរដ្ឋរស់នៅតំបន់ខាងលើ និយាយថា ទីតាំងដ៏ធំមួយនេះគឺសាង សង់កៀកទៅនឹងបង្គោលភ្លើង ហើយនិង មានខ្សែខ្វាត់ខ្វែងជាច្រើន ដោយខ្លាចទៅ ថ្ងៃខាងមុខអាចមានហានិភ័យណាមួយ កើតឡើងក៏ថាបាន ៕
ដោយ៖ អារុណរះ