នគរបាល​ខណ្ឌឫស្សីកែវ​ឃាត់ខ្លួន​មនុស្ស​៤​នាក់​ពាក់ព័ន្ធ​នឹង​ករណី​លួច​

ចែករំលែក៖

​ភ្នំពេញ​៖​ ក្នុង​រយៈពេល​២​ថ្ងៃ​ ចាប់ពី​ ថ្ងៃ​ទី​២៩​ដល់​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ​បាន​ឃាត់​ ខ្លួន​យុវជន​សង្ស័យ​៣​រូប​ ដាច់​ដោយឡែក​ ពី​គ្នា​ ដោយ​ករណី​ទី​១​ ធ្វើ​ឡើង​នៅ​ក្នុង​ សង្កាត់​ច្រាំង​ចំ​រះ​១​ និង​ករណី​១​ទៀត​ឋិត​ នៅ​ក្នុង​សង្កាត់​-​ខណ្ឌឫស្សីកែវ​ ។​

​ករណី​ទី​១​ ៖​ ឃាត់​យុវជន​ម្នាក់​ពី​បទ​ លួច​យក​ម៉ូតូ​ មិន​បាន​សម្រេច​ធ្វើ​ឡើង​ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ ថ្ងៃ​ ទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ឋិត​នៅផ្ទះ​ លេខ​៤៤​ ផ្លូវជាតិ​លេខ​៥​ ភូមិ​៣​ សង្កាត់​ ច្រាំង​ចំ​រះ​១​ ខណ្ឌឫស្សីកែវ​ ។​

​ជនសង្ស័យ​មានឈ្មោះ​ ម៉ៅ​ សីហា​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ ផ្ទះ​ជួល​ ភូមិ​ ក្រោលគោ​ សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ ។​ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​ លី​ ស្រា​អែ​ល​ ភេទ​ប្រុស​ អាយុ​៥៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ អី​ស្លា​ម​ មាន​ទីលំនៅ​ផ្ទះ​កើតហេតុ​ខាង​ លើ​ ហើយ​ម៉ូតូ​ដែល​យក​មិន​បាន​សម្រេច​ ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​ឡែ​ត​ ពណ៌​ស​ គ្មាន​ ស្លាក​លេខ​ ។​

​បើ​តាម​ការ​រៀបរាប់​ឱ្យ​ដឹង​ពី​ជន​រង​ គ្រោះ​មុន​ពេល​កើតហេតុ​ខ្លួន​បាន​ជិះ​ម៉ូតូ​ នោះ​មក​ចត​ទុក​នៅ​មុខ​ផ្ទះ​ រួច​ហើយ​ភ្លេច​ ដក​សោ​ម៉ូតូ​ចេញ​ ដើរ​សំដៅ​ទៅ​យក​ ប៉ុ​ស្ដ​ផ្សារ​មក​ដាក់​លើ​ម៉ូតូ​ ។​ ភ្លាមៗ​នោះ​ ស្រាប់តែ​ជនសង្ស័យ​ ម៉ៅ​ សីហា​ ដែល​ កំពុង​អង្គុយ​ផឹក​កាហ្វេ​នៅ​ក្បែរ​នោះ​ឃើញ​ កូនសោ​ជាប់​នឹង​ម៉ូតូ​ ក៏​ឆ្លៀតឱកាស​ជិះ​ កាច់​សោ​ជិះ​ចេញ​បាន​បន្ដិច​ ជន​រង​គ្រោះ​ ក្រឡេក​ឃើញ​ទាន់​ក៏​រត់​ចេញពី​ក្នុងផ្ទះ​ ហក់​ទាក់​ម៉ូតូ​ឱ្យ​ដួល​ រួច​ស្រែក​ឆោឡោ​ ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ ។​ គាប់​ជួន​ កម្លាំង​នៅ​ជិត​គោលដៅ​នោះ​ ក៏​អន្ដរា​ គម​ន៍​ឃាត់​ជនសង្ស័យ​មក​កាន់​អធិការ​ ដ្ឋា​ន​នគរបាល​ខណ្ឌ​ដើម្បី​ចាត់ការ​បន្ដ​ តាម​ច្បាប់​ ។​

​ដោយឡែក​ករណី​ទី​២​ ៖​ សមត្ថកិច្ច​ បាន​បង្ក្រាប​មុខសញ្ញា​លួច​យ៉ាង​សកម្ម​ ឈាន​ដល់​ចាប់ខ្លួន​ជនសង្ស័យ​២​នាក់​កាល​ ពី​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ វេលា​ ម៉ោង​០០​និង​៣០​នាទី​រំលង​អធ្រាត្រ​ ឋិត​ នៅ​ចំណុច​ផ្លូវ​បេតុង​ ក្រុម​ទី​១​ សង្កាត់​-​ ខណ្ឌឫស្សីកែវ​ ។​

​ជន​ទាំង​២​នាក់​ខាងលើ​នេះ​ ១-​ឈ្មោះ​ មាឃ​ ចាន់​ដា​វុ​ធ​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ មាន​ទីលំនៅ​ ផ្ទះ​លេខ​៨០​ សង្កាត់​ច្រះ​ចក​ ខណ្ឌដូនពេញ​ និង​ទី​២-​ឈ្មោះ​ ឈិ​ន​ គឹ​ម​ ឡុ​ង​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ មាន​ទីលំនៅ​ ក្រុម​១៩​ ភូមិ​សាមគ្គី​ សង្កាត់​-​ខណ្ឌ​ឫស្សី​ កែវ​ ។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ ជន​ទាំង​ ២​រូប​នេះ​ ជាប់​ពាក់ព័ន្ធ​នឹង​ករណី​លួច​ ម៉ូតូ​ និង​ទ្រព្យសម្បត្ដិ​របស់​ប្រជាពលរដ្ឋ​ កាលពី​ថ្ងៃ​ទី​១​ ខែមករា​ ឆ្នាំ​២០១៥​ វេលា​ ម៉ោង​៤​ទៀប​ភ្លឺ​ ឋិត​នៅ​ក្នុង​សង្កាត់​ឫស្សី​ កែវ​ ៕​

...

ដោយ៖ អា​រុណ​រះ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print