​ជិះ​ម៉ូតូ​បត់​ឆ្វេង​មិន​មើល​មុខក្រោយ​ត្រូវ​រថយន្ដ​បុក​ប៉ើង​៥​ម៉ែត្រ​របួសធ្ងន់​២​នាក់​នៅ​ស្រុក​ស្វាយ​ជ្រំ

ចែករំលែក៖

​ខេត្ដស្វាយរៀង៖ ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ដ​នឹង​ម៉ូតូ​បណ្ដាល​ឱ្យ​នារី​២​នាក់​រង​របួសធ្ងន់​ ខណៈ​ ជិះ​ម៉ូតូ​បត់​ឆ្វេង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក៏​ត្រូវ​រថយន្ដ​បុក​ពេញទំហឹង​កាលពី​វេលា​ម៉ោង​៦​ល្ងាច​ ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​លើ​ កំណាត់​ផ្លូវជាតិ​លេខ​១​ ស្ថិត​នៅ​ ភូមិ​អង្គាស​ដី​ ឃុំ​តា​សួ​ស​ ស្រុក​ស្វាយ​ ជ្រំ​។​

sqw-11

​បើ​តាម​មន្ដ្រី​នគរបាល​ស្រុក​ស្វាយ​ជ្រំ​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​ ឃើញ​មាន​នារី​រង​គ្រោះ​ឈ្មោះ​ យ៉ា​ត​ សីហា​ អាយុ​២៣​ឆ្នាំ​ ជា​និស្សិត​ មាន​ ទីលំនៅ​ភូមិ​ថ្ម​ស​ ឃុំ​ស្វាយ​ជ្រំ​ ស្រុក​ ស្វាយ​ជ្រំ​ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ ស៊េរី​ឆ្នាំ​២០១៥​ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​១FD-០២៥០​និង​អ្នក​រួម​ដំណើរ​ ឈ្មោះ​អ៊ុ​ក​ រស្មី​ អាយុ​២២​ឆ្នាំ​ ជា​និស្សិត​ រស់​ នៅ​ភូមិ​អង្គាស​ដី​ ឃុំ​តា​សួ​ស​ ស្រុក​ ស្វាយ​ជ្រំ​ធ្វើ​ដំណើរ​ពី​ទិស​ខាង​កើតមក​ លិច​ ។​ លុះ​មក​ដល់​កន្លែង​កើតហេតុ​ ហើយ​បត់​ឆ្វេង​ខ្វៈ​ការ​ប្រុង​ប្រយ័ត្ន​ក៏​បុក​ ជាមួយ​រថយន្ដ​មួយ​គ្រឿង​ម៉ាក​តូ​យ៉ូ​តា​ កាម​រី​ ពណ៌​ខៀវ​មិន​ចាំ​ស្លាក​លេខ​បើក​ ស្រប​ទិស​គ្នា​លឿន​បុក​ម៉ូតូ​ពីក្រោយ​ពេញ​ ទំហឹង​បណ្ដាល​ឱ្យ​អ្នក​ជិះ​ម៉ូតូ​ដួ​ក​បោក​ ក្បាល​ទៅ​លើ​ថ្នល់​អូស​ចម្ងាយ​ប្រមាណ​៥​ម៉ែត្រ​សន្លប់​ស្ដូកស្ដឹង​តែ​ម្ដង ​។​

ក្រោយ​ កើតហេតុ​ប្រជាពលរដ្ឋ​បាន​ហៅ​ក្រុម​ គ្រួសារ​និង​រថយន្ដ​សា​មុ​យ​ដឹក​ជន​រង​គ្រោះ​ទាំង​២​នាក់​ទៅ​មន្ទីរពេទ្យ​ខេត្ដ​ដើម្បី​ ជួ​យស​ង្គ្រោះ​ភ្លាមៗ​ផង​ដែរ​។​ ​រីឯ​អ្នក​បើករថយន្ដ​ក្រោយ​បង្កហេតុ​ក៏​បាន​បន្ថែម​ល្បឿន​បើក​គេចខ្លួន​ទៅ​ទិស​ ខាងលិច​បាត់​ស្រមោល​ ៕​

...

ដោយ៖ យឹ​ម​ សុ​ថា​ន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print