តម្លៃ​ប្រេង​ធ្លាក់​ចុះ​ក្រោម​៣០​ដុល្លារ​ក្នុង​មួយ​បារ៉ែល​ជា​គ្រោះ​មហន្តរាយ​ដល់​សេដ្ឋកិច្ច​រុ​ស្ស៊ី

ចែករំលែក៖

​តម្លៃ​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​ជា​ឧបសគ្គ​យ៉ាង​ធំធេង​សម្រាប់​សេដ្ឋកិច្ច​រុ​ស្ស៊ី​នៅ​ក្នុង​ឆ្នាំ​២០១៦​ខាង​មុខ​។​តាម​ការ​ព្យាករណ៍​របស់​ធានា​គារ​Goldman​ Search​បាន​ឲ្យ​ដឹង​ថា​ តម្លៃ​ប្រេង​អាច​នឹង​ថយ​ចុះ​រហូត​ដល់​ទៅ​២០​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នា​ឆ្នាំ​២០១៦​។​ទាំងនោះ​អាច​បង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ប្រទេស​អាស្រ័យ​ប្រេង​សម្រាប់​សេដ្ឋកិច្ច​របស់​ខ្លួន​ដូច​ជា​រុ​ស្ស៊ី​ជាដើម​។​

00-ea0df

​តាម​លទ្ធផល​ស្រាវជ្រាវ​របស់​បណ្តាញ​ព័ត៌មាន​Bloomberg​ បាន​ប្រកាស​ឲ្យ​ដឹង​ថា​ អ្នកឯកទេស​ដល់​ទៅ​៦៣​ភាគរយ​បញ្ជាក់​ថា​តម្លៃ​ប្រេង​ធ្លាក់​ចុះ​ខ្លាំង​នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​រុ​ស្ស៊ី​ធ្លាក់​ក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​ពិបាក​ក្នុង​ការ​ស្រោចស្រង់​។​ទន្ទឹម​នឹង​នោះ​រុ​ស្ស៊ី​ក៏​ត្រូវ​ប្រឈម​មុខ​នឹង​ភាព​តានតឹង​លើ​ផ្នែក​នយោបាយ​ ប្រព័ន្ធ​ធនាគារ​ក៏​ដូច​តម្លៃ​ប្រាក់​ធ្លាក់​ថ្លៃ​ ។​

​អ្នកឯកទេស​វិភាគ​លោក​Sergei​ Narkevich​ មក​ពី​ធនាគារ​PAO​ Promsvyazank​ នៅ​ទីក្រុង​មូ​ស្គូ​បាន​បញ្ជាក់​ថា​ ប្រសិនបើ​តម្លៃ​ប្រេង​ធ្លាក់​ចុះ​ខ្លាំង​ជាង​នេះ​ហើយ​អូស​បន្លាយ​រយៈពេល​យូរ​នោះ​នឹង​ធ្វើ​ឲ្យ​វិបត្តិ​កើតឡើង​ក្នុង​ប្រព័ន្ធ​ធនាគារ​រុ​ស្ស៊ី​ ។​ ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​មក​តម្លៃ​ប្រេង​ធ្លាក់​ចុះ​បាន​បង្ខំ​ឲ្យ​រុ​ស្ស៊ី​ត្រូវ​កែសម្រួល​គោលនយោបាយ​និង​កាត់​បន្ថយ​ការ​ចំណាយ​ដើម្បី​ឲ្យ​សម​ស្រប​ទៅ​នឹង​ការ​ធ្លាក់​ចុះ​ បាត់បង់​ចំណូល​។​ ក្នុង​ករណី​តម្លៃ​ប្រេង​បន្ត​ធ្លាក់​ចុះ​នោះ​ការ​កែទម្រង់​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី​ប្រាកដជា​បន្ត​កើតឡើង​ហើយ​អាច​បង្ក​ឲ្យ​មាន​អសន្តិសុខ​នយោបាយ​។​

​តម្លៃ​ប្រេង​Brent​ នៅ​ក្នុង​ទីផ្សារ​ប្រទេស​អង់គ្លេស​នា​ពេល​កន្លង​មក​ស្ថិត​នៅ​ក្នុង​តម្លៃ​៤៥​ដុល្លារ​ក្នុង​មួយ​បារ៉ែល​ហើយ​មាន​ទិស​ដៅ​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​នា​ពេល​ខាង​មុខ​។​មួយវិញទៀត​សម្ពាធ​តម្លៃ​ប្រេង​ធ្លាក់​ចុះ​ដោយសារ​តែ​ចំនួន​ប្រេង​នៅ​ក្នុង​ឃ្លាំង​អា​មេ​រិ​ក​នៅ​សល់​ច្រើន​លើសលុប​រហូត​ដល់​យក​ទៅ​ផ្ទុក​ក្នុង​ឃ្លាំង​ក្រោម​ដី​ទៀត​ផង​ ។​ ទន្ទឹម​នឹង​នោះ​ប្រទេស​OPEC​ បាន​បង្កើត​ការ​ផលិត​ប្រេង​របស់​ខ្លួន​ជា​ចំណុច​ធ្វើ​ឲ្យ​តម្លៃ​ប្រេង​កាន់តែ​ធ្លាក់​ថ្លៃ​។​ តាម​គម្រោង​នៅ​ក្នុង​កិច្ចប្រជុំ​OPEC​ នា​ថ្ងៃ​ទី​៤​ ខែធ្នូ​ ខាង​មុខ​នេះ​ក្នុង​ប្រទេស​អូ​ទ្រិ​ស្ត​ OPEC​ នឹង​សម្រេច​បន្ត​រក្សា​ការ​ផលិត​ដូច​ដើម​ បើ​ទោះបី​តម្លៃ​ធ្លាក់​ចុះ​ក៏​ដោយ​។​

​ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​មក​តម្លៃ​ប្រាក់​រូប​របស់​រុ​ស្ស៊ី​ធ្លាក់​ថ្លៃ​រហូត​ដល់​៣២​ភាគរយ​បើ​ប្រៀបធៀប​នឹង​ប្រាក់​ដុល្លារ​ ។​

​ជាមួយនឹង​ការ​ដាក់​ទណ្ឌកម្ម​របស់​សហគមន៍​អឺរ៉ុប​ អា​មេ​រិ​ក​ លើ​វិស័យសេដ្ឋកិច្ច​រុ​ស្ស៊ី​កាន់តែ​ជួប​ផ​លំបាក​កាន់តែ​ខ្លាំង​ឡើង​នៅ​ក្នុង​ឆ្នាំ​២០១៦​ខាង​មុខ​នេះ​ក្នុង​ពេល​ដែល​រុ​ស្ស៊ី​ត្រូវការ​ចំណាយ​ច្រើន​នៅ​ក្នុង​សង្គ្រាម​វាយប្រហារ​ទៅ​លើ​ក្រុម​អិ​ស្លា​ម​បង្កើត​រដ្ឋ​៕​

iran-oil.facility-1024x670

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print