បើករថយន្ដ​បត់​មិន​ប្រយ័ត្ន​បុក​ម៉ូតូ​ស្លាប់​ម្នាក់​ហើយ​រត់គេច​ខ្លួន​បាត់​ស្រមោល

ចែករំលែក៖

​ខេត្ដ​ប៉ៃលិន៖​ បុរស​ម្នាក់​បាន​ស្លាប់​ ខណៈ​បញ្ជូន​ដល់​មន្ទីរពេទ្យ​ ដោយសារ​ ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ ដែល​បង្ក​ឡើយ​ដោយ​រថយន្ដ​មួយ​គ្រឿង​ ដែល​បើកបរ​បត់​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ក៏​ ជ្រុល​ទៅ​បុក​ម៉ូតូ​១​គ្រឿង​ចំ​ពេញទំហឹង​។​

res (2)

​ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់​ ផ្អើល​នៅ​វេលា​ម៉ោង​៦​ល្ងាច​ ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​លើ​កំណាត់​ផ្លូវ​ ជាតិ​លេខ​៥៧​ ត្រង់​ចំណុច​មុខ​រូបសំណាក​ ព្រះស្ដេច​កន​ ស្ថិត​ក្នុងភូមិ​ស្ទឹង​កាច់​ ឃុំ​ ស្ទឹង​កាច់​ ស្រុក​សាលា​ក្រៅ​ ខេត្ដ​ប៉ៃលិន​។​

​ប្រភព​ពី​នគរបាល​បានឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ដែល​បាត់​បង់ជីវិត​ឈ្មោះ​ សំ​ បុក​ភា​វ៉ា​ន់​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ មុខរបរ​ធ្វើ​ចម្ការ​ រស់នៅ​ក្នុងភូមិ​រថក្រោះ​ឆេះ​ ឃុំ​ស្ទឹង​កាច់​ ស្រុក​សាលា​ក្រៅ​ ខេត្ដ​ប៉ៃលិន​។​

​ប្រភព​ដដែល​បាន​បន្ដ​ថា​ មុន​ពេល​កើតហេតុ​ គេ​បានឃើញ​រថយន្ដ​មួយ​គ្រឿង​ ម៉ាក​ណិ​សាន​ ណា​វា​រា​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ ២y ​ ១៦៤៣​ បើក​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ តាម​បណ្ដោយ​ផ្លូវ​ ជាតិ​លេខ​៥៧​។​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ រថយន្ដ​ខាងលើ​បាន​កាច់ចង្កូត​បត់​ឆ្វេង​ឡើង​ចំណោត​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ ម៉ាក​ឃ្លី​ក​ ពណ៌​ខ្មៅ​ គ្មាន​ស្លាក​លេខ​ បណ្ដាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​រង​របួសធ្ងន់​ ហើយ​ក៏​បាន​ស្លាប់​ភ្លាមៗ​ក្រោយ​ប​ញ្ចូ​ន​ដល់​មន្ទីរពេទ្យ​។​ ចំណែក​អ្នកបើកបរ​រថយន្ដ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​។​

​ក្រោយ​កើតហេតុ​ សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ និង​បាន​វាស់វែង​ រួច​យក​រថយន្ដ​ និង​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​៕​

res (1)

res

...

ដោយ៖ ស​ សា​រ៉េ​ត​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print