ខេត្តកំពង់ធំ ៖ បន្ទាប់ពីតាមដានករណីសិស្សពុលអា ហារ អាចបណ្តាលមកពីពុលបាយ និងទឹក. នំចំណីលក់ក្នុងសាលារៀន ដែលមានអ្នកពុលសរុប ៤៨នាក់ ក្នុងនោះសិស្សស្រី២៦នាក់ ឥឡូវបានធូរស្បើយច្រើនហើយគិតមកត្ រឹមម៉ោង០៧និង ២០នាទីនេះ។
លោក ណែត សារី អភិបាលស្រុកស្ទោងបានអោយដឹងថានៅ ពេល ០៧និង ២០នាទីយប់ថ្ងៃត្រង់ទី០៥ ខែ វិច្ចិការ ឆ្នាំ២០១៨នេះថា អ្នកពុលទាំងបានធូរស្បើយច្រើនហើយ ៗក៏ចេញទៅផ្ទះបណ្ដើរៗជិតអស់ហើយដែ រ ពុំមានអ្នករងគ្រោះដល់អាយុជីវិ តនោះទេ។
គ្រូពេទ្យបានសន្និដ្ឋានថាពិតជា ពុលចំណីអាហារដែលលក់នៅក្នុងសាលា នោះមិនស្អាត។ ចំណែកចំណីអាហារនោះគ្រូពេទ្យបា នវិចខ្ចប់ បញ្ចូនទៅក្រុងភ្នំពេញហើយដើម្បី ធ្វើកោសល្យវិច្ច័យ រកអោយឃើញ ថាតើចំណីអាហារមួយណាដែលពុលនោះ។
ក្នុងនោះ យើងឃើញមានវត្តមាន ឯកឧត្តម សុខ លូ អភិបាលនៃគណះអភិបាលកំពង់ធំបានអញ្ ចើញ មកសួរសុខទុក្ខអ្នកពុលរហូតដល់ម៉ោ ង០៦ និង២០នាទីល្ងាចថ្ងៃទី០៥ ខែ វិច្ចិការ ឆ្នាំ២០១៨នេះផងដែរ៕ ប៊ុនរិទ្ធី