កម្ពុជា​នាំ​ចេញ​ទៅ​ចិន​រយៈពេល​១១​ខែ​ឆ្នាំ​២០១៥​កើនឡើង​ជាង​៥០០​លាន​ដុល្លារ​

ចែករំលែក៖

​ភ្នំពេញ​៖​ ព្រឹក​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​នៅ​សណ្ឋាគារ​សុខា​នៅ​ក្នុង​ពិធី​ជំនួប​ពាណិជ្ជកម្ម​រវាង​ធុរជន​ កម្ពុជា​ និង​ ចិន​មក​ពី​ខេត្ដ​ស៊ី​ឈួ​ន​ប្រទេស​ចិន​ លោក​ ឈួ​ន​ ដា​រ៉ា​ រដ្ឋលេខាធិការ​ក្រសួង​ពា​ណិ​ ជ្ជ​កម្ម​បាន​ថ្លែង​ថា​កម្ពុជា​នាំ​ចេញ​ទៅ​ ប្រទេស​ចិន​រយៈពេល​១១​ខែ​ ឆ្នាំ​២០១៥​ កើនឡើង​ជាង​៥០០​លាន​ដុល្លារ​បើ​ធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៤​មាន​ តែ​ជាង​៤៣៦​លាន​ដុល្លារ​ប៉ុណ្ណោះ​ ពោល​ គឺ​កើនឡើង​ក្នុង​រង្វង់​ពី​១៥​ភាគរយ​ទៅ​ ២០​ភាគរយ​ ។​ រីឯ​ ទំហំ​ពាណិជ្ជកម្ម​សរុប​ កម្ពុជា​-​ចិន​ មាន​ចំនួន​ទឹកប្រាក់​ប្រមាណ​ ជិត​៤​ពាន់​លាន​ដុល្លារ​ ដោយឡែក​ប្រមុខ​ រាជរដ្ឋាភិបាល​កម្ពុជា​-​ចិន​ បាន​ដាក់​ទិស​ ដៅ​ពាណិជ្ជកម្ម​សរុប​រវាង​ប្រទេស​ទាំង​ពីរ​ ៥​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​២០១៧​ ។​

cambodiarice export

​លោក​រដ្ឋលេខាធិការ​បាន​បន្ដ​ថា​ ប្រទេស​ចិន​មាន​អ្នក​វិនិយោគ​ធំ​ជាងគេ​ នៅ​កម្ពុជា​ពោល​គឺ​ពី​ខែសីហា​ ឆ្នាំ​១៩៩៤​ មក​ដល់​ដំណាច់​ ខែមិថុនា​ ឆ្នាំ​២០១៥​ ក្រុមហ៊ុន​ចិន​បាន​ វិនិយោគ​ចំនួន​៥៤៣​គម្រោង​និង​មាន​ ទឹកប្រាក់​វិនិយោគ​សរុប​ចំនួន​១០,៣​ពាន់​ លាន​ដុល្លារ​ ។​ វិនិយោគ​របស់​ចិន​នៅ​ កម្ពុជា​នៅ​ឆ្នាំ​២០១៤​មាន​៧០​គម្រោង​ មាន​ទឹកប្រាក់​ចំនួន​៥៣២​លាន​ដុល្លារ​ និង​មានការ​កើនឡើង​ចំនួន​២២​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០១៣​ដែល​មាន​៤៣៦​លាន​ដុល្លារ​ ។​

​កម្ពុជា​មាន​សក្ដានុពល​ធំ​ក្នុង​វិស័យ​មួយ​ចំនួន​ដូច​ជា​វិស័យ​កសិកម្ម​ ក​សិ​ ឧស្សាហកម្ម​ ហេដ្ឋារចនាសម្ព័ន្ធ​ ឧស្សា​ ហ​កម្ម​ប្រើប្រាស់​កម្លាំង​ពលកម្ម​ច្រើន​ ឧស្សាហកម្ម​នាំ​ចេញ​ឧស្សាហកម្ម​ផលិត​ថាមពល​អគ្គិសនី​ និង​ធនធានធម្មជាតិ​ ជា​ពិសេស​ប្រេងឥន្ធនៈ​ ឧស្ម័ន​ រ៉ែ​ និង​ ឧស្សាហកម្ម​ទេសចរណ៍​ ។​ អាជីវកម្ម​ក្នុង​ វិស័យ​ទាំងនេះ​នៅ​មិន​ទាន់​បាន​ធ្វើ​ពាណិជ្ជកម្ម​ពេញលេញ​នៅឡើយ​ ។​

​លោក​រដ្ឋលេខាធិការ​បញ្ជាក់​ថា​ ការ​ រៀបចំ​កិច្ច​ជំនួប​ពាណិជ្ជកម្ម​រវាង​ពា​ណិ​ ជ្ជ​ករ​ចិន​នឹង​ពាណិជ្ជករ​កម្ពុជា​ក្នុង​គោល​ ដៅ​ស្វែងរក​ទីផ្សារ​លក់​ផលិតផល​ការ​ ទាក់ទាញ​វិនិយោគទុន​និង​ការ​ចាប់​ដៃគូ​ ពាណិជ្ជកម្ម​ដើម្បី​រួមចំណែក​ក្នុង​ការ​ ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្ដិការ​ អាជីវកម្ម​ក៏​ដូច​ជា​ក្នុង​វិស័យ​ផ្សេងៗ​ទៀត​រវាង​កម្ពុជា​-​ចិន​ ។​ ជំនួប​របៀប​នេះ​ គឺជា​ឱកាស​ដ៏​ប្រពៃ​មួយ​សម្រាប់​ពា​ណិ​ ជ្ជ​ករ​នៃ​ប្រទេស​ទាំង​ពីរ​បាន​ជួប​ពិភាក្សា​ សិក្សា​ឈ្វេងយល់​ពី​សក្ដានុពល​សម្រាប់​ការ​វិនិយោគ​ក៏​ដូច​ជា​ឱកាស​សម្រាប់​ ចាប់ដៃ​គ្នា​ធ្វើ​អាជីវកម្ម​រួម​ដើម្បី​ផល​ ប្រយោជន៍​រួម​ ។​

​បើ​តាម​លោក​ ឡ​យ​ អាន​ង​ ប្រធាន​ នាយកដ្ឋាន​នៃ​ក្រុមប្រឹក្សា​ជំរុញ​ពាណិជ្ជ​ កម្ម​អន្ដរ​ជាតិចិន​ប្រចាំ​ខេត្ដ​ស៊ី​ឈួ​ន​បាន​ លើក​ឡើង​ថា​ ស៊ី​ឈួ​ន​ គឺជា​ខេត្ដ​ដែល​ធំ​ ជាងគេ​និង​មាន​សក្ដានុពល​សេដ្ឋកិច្ច​ ជាងគេ​មួយ​នៅ​ក្នុង​តំបន់​ភាគ​ខាងលិច​ ប្រទេស​ចិន​ គឺជា​មជ្ឈមណ្ឌល​ចរាចរណ៍​ ពាណិជ្ជកម្ម​ការ​ដឹក​ជញ្ជូន​ទំនិញ​និង​ហិរញ្ញ​ វត្ថុ​ក្នុង​តំបន់​ភាគ​ខាងលិច​ប្រទេស​ចិន​។​ រយៈពេល​៩​ខែ​ដើមឆ្នាំ​២០១៥​នេះ​ពាណិជ្ជកម្ម​នាំ​ចេញ​-​នាំ​ចូល​រវាង​ស៊ី​ឈួ​ន​ និង​ អាស៊ាន​មាន​ចំនួន​៤១៧៤០​ លាន​យ័ន​។​ ស៊ី​ឈួ​ន​បាន​និង​កំពុង​ចូលរួម​យ៉ាង​សកម្ម​ទៅ​ក្នុង​យុទ្ធសាស្ដ្រ​ជាតិ​ “​ខ្សែក្រវាត់​១​ វិ​ថី​១”​ដោយ​ជំរុញ​បង្កើត​បានជា​ទម្រង់​ បើកចំហ​ថ្មី​មួយ​ឆ្ពោះទៅ​ “​ទិស​ខាងលិច​ និង​ខាងត្បូង​”​។​

​លោក​ ឡ​យ​ អាន​ង​ បាន​បន្ដ​ថា​ គណៈ​ ប្រតិភូ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ខេត្ដ​ស៊ី​ឈួ​ន​ ដែល​មក​ធ្វើ​ទស្សនកិច្ច​នា​ពេល​នេះ​មាន​ ចំនួន​ ៤០​ ក្រុមហ៊ុន​មក​ពី​វិស័យ​គ្រឿង​ យន្ដ​និង​បរិក្ខារ​ពេទ្យ​ឧស្សាហកម្ម​គីមី​ ថ្នាំ​ពេទ្យសត្វ​ ជី​ គ្រឿងសង្ហារិម​ស្លឹក​តែ​ គ្រឿង​ឧបភោគបរិភោគ​ បន្លែ​ផ្លែ​ឈើ​ ជាដើម​គឺ​សុទ្ធ​សឹង​ជា​ផលិតផល​មាន​ គុណភាព​ល្អ​ប្រើប្រាស់​ជាប់​បាន​យូរ​។​ ក្នុង​នោះ​ប្រភេទ​ក្រុមហ៊ុន​ផលិត​គ្រឿង​ យន្ដ​មាន​ចំនួន​១១​ក្រុមហ៊ុន​ដែល​រួម​ មាន​ផលិតផល​បំពង​ប្រេង​គម្រប​គ្រឿង​ យន្ដ​សរសៃដែក​ផ្សារ​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​ជា​ ដើម​។​ ក្រុមហ៊ុន​ថ្នាំ​ពេទ្យសត្វ​ និង​ជី​ មាន​ចំនួន​១៧​ក្រុមហ៊ុន​ដោយ​ក្រុមហ៊ុន​ភាគច្រើន​បាន​ទទួល​ស្ដង់ដា​គុណភាព​ GMP​ ថ្នាក់​ជាតិ​ ។​

​គួរ​បញ្ជាក់​ថា​ កម្ពុជា​ចូល​ជាស​មា​ ជិ​ក​អាស៊ាន​អង្គការ​ពាណិជ្ជកម្ម​ពិភព​ លោក​ពាណិជ្ជកម្ម​សេរី​អាស៊ាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ចិន​ជាមួយ​ សហគមន៍​អឺរ៉ុប​ អា​មេ​រិ​ក​ កា​ណា​ដា​ ជប៉ុន​ និង​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត​ បាន​ផ្ដល់​ទីផ្សារ​ដ៏​ច្រើន​សម្រាប់​កម្ពុជា​ នាំ​ចេញ​ ។​ ជា​ពិសេស​កម្ពុជា​អាច​នាំ​ ចេញ​ទៅ​សហគមន៍​អឺរ៉ុប​ដោយ​រួច​ពន្ធ​ និង​មិន​មាន​កូតា​កំណត់​នូវ​មុខ​គ្រប់មុខ​ ទំនិញ​ទាំងអស់​លើកលែងតែ​គ្រឿង​សព្វាវុធ​ ៕​

...

ដោយ៖ ហេង​សូ​រិ​យា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print