សប់​កង់​គោ​យន្ដ​ហួស​កម្រិត​ផ្ទុះ​ស្លាប់​នៅ​កន្លែង​កើតហេតុ​យ៉ាង​អាណោចអាធ័ម

ចែករំលែក៖

​ភ្នំពេញ​៖​ បុរស​ម្នាក់​ខណៈ​កំពុង​សប់​ កង់​គោ​យន្ដ​ស្រាប់តែ​ផ្ទុះ​ដាច់​កង់​បណ្ដាល​ឱ្យ​ខ្ទាត​កង់​ដែក​ត្រូវ​ខ្លួន​ស្លាប់​ភ្លាមៗ​នៅ​ កន្លែង​កើតហេតុ​យ៉ាង​អាណោចអាធ័ម​។​

12333232_928938573827870_1411700410_o

​ហេតុការណ៍​ខាងលើ​បង្ក​ឱ្យ​មានការ​ ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១១​និង​៣០​នាទី​ ព្រឹក​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ ចំណុច​ផ្ទះ​ជន​រង​គ្រោះ​ស្ថិត​ក្នុងភូមិ​សំរោង​ទាវ​ សង្កាត់​ក្រាំងធ្នង់​ ខណ្ឌ​សែន​សុខ​។​

​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បានឱ្យ​ដឹង​ថា​ បុរស​ដែល​ស្លាប់​ខាងលើ​ឈ្មោះ​ ឈុំ​ ឆាយ​ អាយុ​៤៣​ឆ្នាំ​ មុខរបរ​កសិករ​ ស្នាក់​នៅផ្ទះ​កើតហេតុ​ក្នុងភូមិ​សំរោង​ ទាវ​ សង្កាត់​ក្រាំងធ្នង់​ ខណ្ឌ​សែន​សុខ​។​

​តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើត​ ហេតុ​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​បាន​យក​ម៉ាស៊ីនបូមខ្យល់​ទៅ​សប់​កង់​គោ​យន្ដ​កន្ដ្រៃ​របស់​គាត់​នៅ​ក្នុង​បរិវេណ​ផ្ទះ​។​ខណៈ​កំពុង​សប់​កង់​គោ​យន្ដ​មិន​បាន​ពិនិត្យ​គ្រប់​ជ្រុងជ្រោយ​ស្រាប់តែ​កង់​នោះ​ផ្ទុះ​ក្ឌាំង​ឡើង​បណ្ដាល​ឱ្យ​ដាច់​កង់​គោ​យន្ដ​ម្ខាង​ខ្ទាត​មក​ត្រូវ​ម្ចាស់​ដែល​ កំពុង​អង្គុយ​សប់​បណ្ដាល​ឱ្យ​ស្លាប់​ភ្លាមៗ​ នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្ដង​។​

​សមត្ថកិច្ច​បានឱ្យ​ដឹង​ទៀត​ថា​ ឧប្បត្ដិ​ ហេតុនេះ​កើតឡើង​ដោយសារ​ជន​រង​ គ្រោះ​ធ្វេសប្រហែស​ព្រោះ​នៅ​ពេល​សប់​កង់​គោ​យន្ដ​រូប​គាត់​មិន​បាន​ពិនិត្យ​កង់​ឱ្យ​ បាន​ត្រឹមត្រូវ​ទេ​ជា​ពិសេស​មិន​បាន​ មើល​នាឡិកា​ស្នប់​ដោយ​ចេះ​តែ​សប់​ធ្វើ​ឱ្យ​ខ្យល់​ឡើង​ហួស​កម្រិត​ទើប​ផ្ទុះ​បង្ក​ឱ្យ​ មាន​គ្រោះថ្នាក់​តែ​ម្ដង​។​

​សព​បុរស​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​តម្កល់​នៅផ្ទះ​ដើម្បី​ធ្វើបុណ្យ​តាម​ ប្រពៃណី​ ៕​

4

1

12281757_928938583827869_676867938_o

...

ដោយ៖ តុង​ សីហា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print