ខេត្តកំពង់ស្ពឺ ៖ បុរសជាឪពុកម្នាក់ត្រូវបានប្រភពព័ត៌មានអះអាងថា មុនធ្វើសកម្មភាពចាប់កូនស្រីចុងរំលោភសេពសន្ថវៈ ជនសង្ស័យបានទិញថ្នាំញៀនយកមកជក់ក្នុងផ្ទះជាមួយបក្ខពួក ខណៈប្រពន្ធមិននៅផ្ទះរហូតបានសម្រេច៤ដង ទើបដឹងឮដល់អ្នកជិតខាង ប្រាប់ម្តាយចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ។
ប្រភពអះអាងបន្តថា ករណីកើតឡើងនៅអំឡុងម៉ោង២និង២០នាទីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិ ក្របីព្រៃ ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួននិងបានឲ្យដឹងថា ឈ្មោះ និល ពាវ អាយុ៣៥ឆ្នាំ រស់នៅភូមិកើត ហេតុ ។ ចំណែកកុមារីរងគ្រោះឈ្មោះ ធ.ច អាយុ១១ឆ្នាំ រស់នៅក្រោមដំបូលផ្ទះតែមួយ ។
ក្រោយចាប់ឃាត់ខ្លួនជនសង្ស័យបានឆ្លើយសារភាពថា នៅមុនពេលកើតហេតុគេ និងបក្ខពួក២នាក់ទៀត ទី១-ឈ្មោះ ស៊ីម ភេទប្រុស អាយុ៣២ឆ្នាំ និងទី២-ឈ្មោះ ប៉ាហ៊ី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅក្នុងភូមិជាមួយគ្នា បានទិញថ្នាំញៀនយកមកជក់ក្នុងផ្ទះកើតហេតុ ។ ជនសង្ស័យបន្តថា មិត្តភក្តិទាំង២នាក់បានវិលទៅផ្ទះវិញ ចំណែកខ្លួនស្រាប់តែកើតមានអារម្មណ៍ចង់រួមភេទ តែប្រពន្ធមិននៅផ្ទះ ក៏ចាប់កូនស្រីរងគ្រោះ រំលោភបានសម្រេចរហូត៤ដង ទើបបែកការណ៍ដឹងដល់អ្នកជិតខាងចាប់ប្រគល់ឲ្យសមត្ថកិច្ច។
បច្ចុប្បន្នជនសង្ស័យ ត្រូវសមត្ថកិច្ចនាំមកសួរចម្លើយនៅអធិការដ្ឋាន រួចកសាងសំណុំរឿងបញ្ជូនមកការិយាល័យជួញដូរ និងការពារអនីតិជនចាត់ការតាមច្បាប់ ៕ សេនាស័ក្តិ