អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ ៖​ មាន​តែ​នាយករដ្ឋមន្ត្រី​ម្នាក់​ប៉ុណ្ណោះ​ មាន​បុព្វសិទ្ធិពិសេស​ធ្វើ​សំណើ​ថ្វាយ​ព្រះ​មហាក្សត្រ​ លើកលែង​ទោស​ទណ្ឌិត​ពេលណា​ក៏បាន​ !

ចែករំលែក៖

ភ្នំពេញ​៖លោក​ គឹម​ សន្តិភាព​ រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ បញ្ជាក់​ថា​ តាម​ច្បាប់​ស្តី​ពី​ពន្ធនាគារ​ បញ្ជាក់​យ៉ាង​ច្បាស់​ថា​ មាន​តែ​នាយករដ្ឋមន្ត្រី​ម្នាក់​ប៉ុណ្ណោះ​ មាន​បុព្វសិទ្ធិពិសេស​ធ្វើ​សំណើ​ថ្វាយ​ព្រះ​មហាក្សត្រ​ សុំលើកលែង​ទោស​ទណ្ឌិត​នៅពេលណា​ក៏បាន​ ។

លោក​ ​គឹម​ សន្តិភាព​ បញ្ជាក់​នៅ​យប់​ថ្ងៃ​ទី​១១​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ នេះ​ ថា​ “នេះជាបុព្វសិទ្ធិរបស់នាយករដ្ឋមន្ត្រីកម្ពុជា តាមច្បាប់កម្អុជា​ ។ ការស្នើលើកលែងទោសទណ្ឌិតណាម្នាក់នៅពេលណាក៏បាន គឺមានតែនាយករដ្ឋមន្ត្រីម្នាក់ប៉ុណ្ណោះដែលមានបុព្វសិទ្ធិស្នើទៅព្រះមហាក្សត្រ យោងតាមមាត្រា៧៧នៃច្បាប់ស្តីពីពន្ធនាគារ​ ។

មាត្រា​៧៧នៃ​ច្បាប់​ស្ដីពី​ពន្ធនាគារ​ ចែងថា”ក្នុង​ករណី​ចាំបាច់​ ប្រមុខ​រាជរដ្ឋាភិបាល​មាន​បុព្វ​សិទ្ធិ​ធ្វើ​សំណើ​ថ្វាយ​ព្រះ​មហាក្សត្រ​សុំ​លើកលែង​ទោស​ឲ្យ​ទណ្ឌិត​នៅ​ពេល​ណា​ក៏បាន​”។

លោក​ គឹម​ សន្តិភាព​ បន្ត​ថា​ ពាក្យថា”ទណ្ឌិត” គឺជាជនទាំងឡាយណាដែលមានសេចក្តីសម្រេចផ្តន្ទាទោសស្ថាពរពីតុលាការ​ ។

ការប្រើប្រាស់ ឬមិនប្រើប្រាស់បុព្វសិទ្ធិពិសេសនេះ ជាការសម្រេចរបស់នាយករដ្ឋមន្ត្រី ហើយពុំមែនជាការជ្រៀតជ្រែកអំណាចតុលាការនោះទេ ព្រោះតុលាការបានអនុវត្តអំណាចតាមឆន្ទានុសិទ្ធិរបស់ខ្លួនតាមច្បាប់ចប់សព្វគ្រប់ហើយ​ ៕

...

ដោយ៖ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print