រឿងក្តីធ្វើឃាតអ្នកសារព័ត៌មាន ជនជាតិ​អារ៉ាប់ មនុស្ស​៥នាក់អាចប្រឈមនឹងមានទោសប្រហារជីវិត

ចែករំលែក៖

នៅថ្ងៃទី​១៥ខែវិច្ឆិកា ក្រុមរាជអាជ្ញា សាឌីអារ៉ាប៊ី បានបញ្ជាក់ថា មនុស្ស​៥នាក់​ស្ថិតនៅក្នុងការចោទប្រកាន់ពាក់ព័ន្ធការសម្លាប់អ្នកសារព័ត៌មាន Jamal Khashoggi ​អាចប្រឈមនឹងទោសប្រហារជីវិត។

សារព័ត៌មាន​ CNN ​បានដកស្រង់ព័ត៌មានពីព្រះរាជអាជ្ញា សាឌីអារ៉ាប៊ី បានបញ្ជាក់ថា សរុបមានមនុស្ស​១១នាក់ ជាប់ពាក់ព័ន្ធ ពីគម្រោងសម្លាប់អ្នកសារព័ត៌មាន ក្នុងនោះមាន​៥នាក់ប្រឈមនឹងទោសប្រហារជិវិត ដោយបានចូលរួមផ្ទាល់នៅក្នុងការសម្លាប់ ចេញបញ្ជាសម្លាប់។

តាមរបាយការណ៍​បញ្ជាក់ អតីតអនុប្រធាន ក្រុមចារកិច្ចសាឌីអារ៉ាប៊ី លោក​ Ahmed Al Assiri ​បានស្នើរឲ្យអនុវត្តគម្រោងបង្ខំឲ្យអ្នកសារព័ត៌មាន​ Khashoggi ​ត្រូវវិលត្រឡប់ទៅកាន់សាឌីអារ៉ាប៊ីវិញ ហើយបង្កើតក្រុមការងា​មានមនុស្ស ១៥នាក់។ ក្រុមនោះបានចែកចេញជា ៣ក្រុមតូចៗ ដោយមួយក្រុមពិភាក្សា  មួយក្រុមចារកិច្ច និង មួយក្រុមជំនួយពីក្រោយ។ ក្រុមទីមួយ ជាក្រុមពិភាក្សា បញ្ចុះបញ្ចូល​​បានចេញបញ្ចាឲ្យសម្លាប់ អ្នកសារព័ត៌មានខាងលើ  ហើយក្រុមនោះប្រឈមនិងទោសប្រហារជីវិត។

ភាគីសាឌីអារ៉ាប៊ី បានផ្លាស់ប្តូរ រឿងរ៉ាវស្តីពីការស្លាប់​អ្នកសារព័ត៌មាន​ Khashoggi ​ដោយពេលដំបូង ច្រានចោលពីការជាប់ពាក់ព័ន្ធ ក្រោយមកក៏បានសារភាព​ថា មានការប៉ះទង្គិចគ្នា នៅក្នុងស្ថានទូត ក្នុងប្រទេស តួកគី​ឈានដល់អំពើហឹង្សា រងហូតដល់ស្លាប់។

ក្រោយពេលសាឌីអារ៉ាប៊ី បានសារភាព​ថា អ្នកសារព័ត៌មាន​ខាងលើត្រូវសម្លាប់នៅក្នុងស្ថានទូត មន្ត្រីជាន់ខ្ពស់ ៥រូបត្រូវបានដកហូតដំណែង ក្នុងនោះមានទាំងប្រធាន ក្រុមព័ត៌មាន របស់​ព្រះរាជ្យទាយាទ ប៊ីន សាល​ម៉ែនផងដែរ និង អនុប្រធាន ក្រុមចារកិច្ចសាឌីអារ៉ាប៊ី ៕

ដោយ៖ មែវ សាធី

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print