មួយ​ឆ្នាំ​គត់​ នៃ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ !

ចែករំលែក៖

ភ្នំពេញ ​៖ ​នៅ​ថ្ងៃទី​១៦​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ នេះ​ គឺ​ ជា​រយៈពេល​មួយ​ឆ្នាំ​គត់​នៃ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ដោយ​តុលាការ​កំពូល​ យោង​តាម​ពាក្យ​បណ្តឹង​របស់​ក្រសួង​មហាផ្ទៃ​ ។

លោក​ឌិត​ មុន្ទី​ ប្រធាន​តុលាការ​កំពូល​ អម​ដោយ​សមាជិក​ក្រុម​ប្រឹក្សា​៨រូប​ទៀត​ នៃ​សភា​ពេញ​អង្គ​តុលាការ​កំពូល​ សម្រេច​៤ចំណុច​ ៖

ទី​១.ទទួល​ពាក្យ​បណ្ដឹង​ ចុះ​ថ្ងៃ​ទី​៦​ ខែ​តុលា​ ឆ្នាំ​២០១៧​ របស់​ក្រសួង​មហាផ្ទៃ​ ។

ទី២.រំលាយ​ គណបក្ស​សង្គ្រោះ​ជាតិ​ ។

ទី៣.ហាមឃាត់​បុគ្គល​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៨នាក់​ ដូច​មាន​ក្នុង​បញ្ជី​រាយនាម​ឧបសម្ព័ន្ធ​១​ ចុះ​ថ្ងៃ​ទី​១៣​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧​ និង​ បញ្ជី​រាយនាម​បន្ថែម​ចុះ​ថ្ងៃ​ទី​១៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧​ ភ្ជាប់​ជាមួយ​សាលដីកា​នេះ​ មិន​ឱ្យ​ធ្វើ​សកម្មភាព​នយោបាយ​សម្រាប់​រយៈពេល​៥ឆ្នាំ​ គិត​ពី​កាលបរិច្ឆេទ​នៃ​ការ​ប្រកាស​សាលដីកា​នេះ​ ។

ទី​៤.សាលដីកា​នេះ​ជំនុំជម្រះ​ និង​ ប្រកាស​ជា​សាធារណៈ​ នៅ​ថ្ងៃទី​១៦​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧​ ដោយ​បិទ​ផ្លូវ​តវ៉ា​ ៕ចេស្តា

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print