លោក​អិត​សុធា​ព្រះរាជអាជ្ញា​អម​ សាលាដំបូង​ខេត្ដកំពង់ធំ​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​ត្រួតពិនិត្យ​គ្លីនិក​ឯក​ ជន​មួយ​បន្ទាប់​ពី​ចាក់់​ថ្នាំ​អ្នកជំងឺ​ស្លាប់

ចែករំលែក៖

​ខេត្ដកំពង់ធំ​៖​ លោក​ អិត​ សុធា​ ព្រះរាជ​ អាជ្ញា​អម​សាលាដំបូង​ខេត្ដកំពង់ធំ​បាន​ ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​ត្រួតពិនិត្យ​គ្លីនិក​ ឯកជន​មួយ​កន្លែង​ដែល​បាន​ចាក់់​ថ្នាំ​អ្នកជំងឺ​ម្នាក់​បណ្ដាល​ឱ្យ​បាត់បង់​ជីវិត​ ។​ ការ​ ចុះ​ពិនិត្យ​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៨​ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​ក្នុង​គ្លីនិក​របស់​គ្រូពេទ្យ​ ហ៊ុ​ល​ ឈឿ​ន​ ដែល​ បាន​ចាក់​ថ្នាំ​ឱ្យ​អ្នកជំងឺ​ស្លាប់​ កាលពី​វេលា​ម៉ោង​៤ ​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៣០​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០១៥​ ។​

Image32

​គួរ​រំលឹក​ថា​ លោកគ្រូ​ពេទ្យ​ ហ៊ុ​ល​ ឈឿ​ន​ មាន​តួនាទី​ជា​អនុប្រធាន​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្ទោង​ រស់នៅ​ភូមិ​លាប​ទង​ ឃុំ​កំពង់​ ចិន​ត្បូង​ស្រុក​ស្ទោង​ ខេត្ដកំពង់ធំ​បាន​ចាក់​ ថ្នាំ​និង​ព្យួរសេរ៉ូម​ឱ្យ​ជន​រង​គ្រោះ​ឈ្មោះ​ យី​ ឃុន​នី​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ រស់នៅ​ ភូមិ​កំពង់ក្ដី​ ឃុំ​កំពង់​ចិន​ត្បូង​ ស្រុក​ស្ទោង​ ខេត្ដកំពង់ធំ​ស្លាប់​ភ្លាមៗ​ កាលពី​ល្ងាច​ ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ។​

​បើ​តាម​សម្ដី​ប្រពន្ធ​ជន​រង​គ្រោះ​បាន​ ប្រាប់​ឱ្យ​ដឹង​ថា​ ប្ដី​របស់​គាត់​បាន​ជិះ​ម៉ូតូ​ទៅ​ ឱ្យ​លោកគ្រូ​ពេទ្យ​ហ៊ុ​ល​ ឈឿ​ន​ ពិនិត្យ​ ជំងឺ​ហើយ​គ្រូពេទ្យ​ប្រាប់​ថា​ ឈឺពោះវៀន​តូច​ រួច​ក៏​ចាក់​ថ្នាំ​និង​ព្យួរសេរ៉ូម​ឱ្យ​ ហើយ​ប្ដី​ គាត់​បាន​ធូរស្បើយ​បន្ដិច​ដែរ​ ប៉ុន្ដែ​ក្រោយមក​គ្រូ​ ពេទ្យ​នោះ​បាន​យក​សេរ៉ូម​តូច​ចាក់​បញ្ចូល​ បន្ដ​ទៀត​ស្រាប់តែ​ប្ដី​គាត់​ប្រកាច់​ស្លាប់​ភ្លាម​ តែ​ម្ដង​ ។​

​បើ​តាម​ប្រភព​ពី​អ្នកស្រុក​ស្ទោង​ប្រាប់​ថា​ គ្រូពេទ្យ​ហ៊ុ​ល​ ឈឿ​ន​ ឱ្យ​តែ​មាន​ក្មេង​ ឬ​ មនុស្ស​ធំ​ឈឺ​បន្ដិចបន្ដួច​គាត់​ឱ្យ​អ្នកជំងឺ​ ព្យួរសេរ៉ូម​ទុក​ពន្យារពេល​ក​ឱ្យ​បាន​យូរ​ ដើម្បី​ស្រួល​គិតលុយ​ឱ្យ​បាន​ច្រើន​ខ្លះ​ រហូត​ដល់​៤​ថ្ងៃ​ខ្លះ​១​សបា្ដហ៍​រហូត​ដល់​១០​ថ្ងៃ​ក៏​មាន​ ។​

​នៅ​ក្នុង​ករណី​ចុះ​ពិនិត្យ​គ្លិ​និ​ចនេះ​លោកគ្រូ​ពេទ្យ​ត្រូវ​បាន​ព្រះរាជអាជ្ញា​ព្រមទាំង​ កម្លាំង​សមត្ថកិច្ច​នាំ​ខ្លួន​ប​ញ្ចូ​ន​ទៅ​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទោង​ ដើម្បី​សួរ​និង​ធ្វើ​កំណត់​រក​ឃើញ​ថា​ លោកគ្រូ​ពេទ្យ​រូប​នេះ​មានការ​ធ្វេស​ ប្រហែស​ក្នុង​ការ​ព្យាបាល​ទើប​ធ្វើ​ឱ្យ​ជន​ រង​គ្រោះ​ស្លាប់​ ។​ ចំណែក​សាកសព​ព​ ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ ក្រោយ​កើតហេតុ​ហើយ​ សុំ​ឱ្យ​សមត្ថកិច្ច​ជួយ​រក​យុត្ដិធម៌​ ។​

​សូប​បញ្ចា​ក់ថា​គ្លីនិក​ឯកជន​ខ្លះ​ទៀត​ នៅ​ស្រុក​ស្ទោង​រយពេល​៣​ខែ​កន្លង​ទៅ​ នេះ​គ្រូពេទ្យ​បាន​ចាក់​ថ្នាំ​ឱ្យ​អ្នកជំងឺ​ស្លាប់​អស់​ចំនួន​៣​នាក់​រួច​មក​ហើយ​ ។​ បញ្ហា​ នេះ​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​ស្ទោង​ខ​ត្ដ​កំពង់ធំ​សំណូមពរ​ដល់​លោករ​ដ្ន​មន្ដ្រីរ​ ក្រសួងសុខាភិបាល​មេត្ដា​ចុះ​ពិន​ត្យ​គ្រូ​ ពេទ្យ​ដែល​បើក​គ្លីនិក​ឯកជន​ផង​ដើម្បី​ ប្រជា​ពលរ​ដ្ន​ជៀស​ផុត​ពី​សេចក្ដីស្លាប់​បន្ដ​ទៅ​ទៀត​ ៕​

Image40

Image31

Image35

Image27

Image30

Image39

Image34

...

ដោយ៖ ប៊ុ​ន​ រិ​ទ្ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print