អាជីវក​ផ្សារ​កោះធំ​ផ្ទុះ​ការ​តវ៉ា​ បន្ទាប់​ពី​អាជ្ញាធរ​បណ្ដេញ​ មិន​ឲ្យ​លក់​នៅ​ទីតាំង​ផ្សារ​ចាស់​

ចែករំលែក៖

​ខេត្តកណ្ដាល​៖​ ក្រុម​អាជីវក​លក់ដូរ​នៅ​តាម​ផ្លូវ​បេតុង​ជុំវិញ​ផ្សារ​កោះធំ​ បាន​នាំ​គ្នា​កាន់​បដា​ តវ៉ា​ទៅ​នឹង​ការ​បណ្ដេញ​ចេញពី​សំណាក់​ អាជ្ញាធរ​ដោយ​បង្ខំ​ឱ្យ​ពួក​គាត់​រើ​ចេញពី​ទីតាំង​ចាស់​ទៅ​លក់​នៅ​ទីតាំង​ថ្មី​នៅ​ផ្សារ​ឯកជន​ដោយ​សំអាង​ថា​ ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់​ ធ្វើ​ឲ្យ​មាន​សោភ័ណ​ភាព​ជុំវិញ​ផ្សារ​។​

894e84d9-6d08-46df-ab36-8989c732116e

​អ្នកស្រី​ ប៉ែង​ ជ្រឿ​ង​ ជា​អ្នកលក់​បន្លែ​ម្នាក់​ក្នុង​ចំណោម​អ្នកលក់​បន្លែ​ ត្រី​ សាច់​ បាន​និយាយ​ថា​ គាត់​បាន​លក់ដូរ​នៅ​តាម​បណ្តោយ​ផ្លូវ​នេះ​យូរណាស់​មក​ហើយ​ស្រាប់តែ​សុខៗ​ អាជ្ញាធរ​បាន​មក​បណ្តេញ​គាត់​ឱ្យទៅ​លក់​ទៅ​ផ្សារ​ថ្មី​ ដែល​គ្រប់គ្រង​ដោយ​ឯ​ ក​ជន​។​ ដោយសារ​បង្ខំ​ពេក​កន្លង​មក​ពួក​គាត់​ក៏​ទៅ​លក់​ ប៉ុន្តែ​ លក់​មិន​ដាច់​ ទាល់តែ​សោះ​ ព្រោះ​កន្លែង​ថ្មី​នោះ​ ចូល​ទៅ​ជ្រៅ​ពេក​ទើប​បានជា​គាត់​ត្រឡប់​មក​លក់​នៅ​ទី​នេះ​វិញ​។​

​តំណាង​ឱ្យ​អាជីវក​រលោក​ ឡុ​ង​ សិទ្ធិ​ បាន​និ​យា​ យ​ថា​ ផ្សារ​នេះ​ បាន​កើតឡើង​យូរ​ឆ្នាំ​ណាស់​មក​ហើយ​ ថែម​ទាំង​ជា​ផ្សារ​រដ្ឋ​ទៀត​ផង​ ហើយ​ ក្រោយ​ពី​អគ្គិភ័យ​ឆេះ​ផ្សារ​កោះធំ​ អាជ្ញាធរ​ស្រុក​ក៏​បាន​រើ​ឱ្យ​អាជីវករ​លក់​បន្លែ​ ត្រី​ សាច់​ មក​ លក់​នៅ​ទី​នេះ​។​ ក្រោយមក​កាលពី​មិន​ទាន់​មាន​ឈ្មួញ​សង់​ផ្សារ​ថ្មី​ លោក​ជា​ សុរក្សា​ អភិ​បា​ ល​រង​ស្រុក​កោះធំ​ បាន​មក​បាញ់ថ្នាំ​កំណត់​ប្លង់​ ឱ្យ​ពួក​គាត់​លក់ដូរ​ទៀត​ផង​ ។​ លុះ​ក្រោយ​ពី​ផ្សារ​ឯកជន​ថ្មី​គេ​សង់​រួច​ ស្រាប់តែ​អាជ្ញាធរ​ប្រើ​កម្លាំង​ឱ្យមក​ដេញ​ អាជីវក​ឱ្យទៅ​លក់​នៅ​ទីតាំង​ថ្មី​ ដោយ​ពុំ​បាន​ជូនដំណឹង​សូ​ម្បី​តែ​បន្តិច​។​ លោក​បាន​បន្ត​ថា​ ដោយសារ​តែ​មានការ​រំខាន​ពី​សំណាក់​អាជ្ញាធរ​ខ្លាំង​ពេក​ធ្វើ​ឲ្យ​ពួក​គាត់​មិន​ បាន​លក់ដូរ​ ជា​ពិសេស​កាលពី​ព្រឹក​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​មាន​ទាំង​កម្លាំងប្រដាប់អាវុធ​ ចុះ​មក​ដេញ​ឱ្យ​រើរុះ​ទើប​ពួក​គាត់​ផ្ទុះ​ការ​តវ៉ា​នេះ​ឡើង​និង​សំណូមពរ​ដល់​លោក​ អភិបាលខេត្ត​ជួយ​ធ្វើ​អន្តរាគមន៍​ឱ្យ​ពួក​គាត់​បាន​លក់ដូរ​នៅ​លើ​ ទីតាំង​ចាស់​ ដែល​ជា​ផ្សារ​របស់​រដ្ឋ​នេះ​បន្ត​ទៀត​។​

​អ្នកស្រី​ ប៉ា​ល់​ តេ​ង​ឡោ​ ម្ចាស់​ផ្សារ​ថ្មី​ បាន​និយាយ​ថា​ ទីផ្សារ​ដែរ​ធ្វើ​ថ្មី​សម្រាប់​ អាជីវក​លក់​បន្លែ​ ត្រី​ សាច់​ និង​របស់របរ​ហូប​ចុក​ នេះ​ គឺ​សង់​នៅ​លើ​ផ្ទៃដី​ទំហំ​១០​គុណ​ និង​១៥​ ០​ម៉ែត្រ​ មានច្បាប់​ និង​កិច្ចសន្យា​ជាមួយ​អាជ្ញាធរ​ស្រុក​ត្រឹមត្រូវ​ ពុំ​មែន​ចេះ​តែ​ធ្វើៗ​នោះ​ទេ​ ហើយ​រឿង​ដេញ​អាជីវករ​នោះ​អ្នកស្រី​មិនមែន​ជា​អ្នក​ធ្វើ​ទេ​ គឺ​អាជ្ញាធរ​ស្រុក​បាន​សន្យា​ថា​ ជា​អ្នក​ជួយ​សម្រួល​ក្នុង​ការ​ដេញ​អ្នកលក់​ឱ្យ​ចូល​មក​លក់​នៅ​ក្នុង​ផ្សារ​ របស់​គាត់​។​

​លោក​ ជា​ សុខ​រក្សា​ អភិបាលរង​ស្រុក​កោះធំ​ បាន​ឲ្យ​ដឹង​ថា​ ទីតាំង​ចាស់​ដែល​ក្រុម​អាជីវករ​កំពុង​លក់ដូរ​នោះ​ គឺជា​ផ្លូវ​ក្រវាត់​ជុំវិញ​ផ្សារ​ ហើយ​ក្រោយ​ពី​មាន​អគ្គិភ័យ​ឆេះ​ផ្សារ​កោះធំ​ កាលពី​ខែកក្កដា​ឆ្នាំ​២០១៣​ អាជ្ញាធរ​ក៏​បាន​អនុញ្ញាត​ឱ្យ​អាជីវក​លក់​បន្លែ​ ត្រី​ សាច់​ បាយ​ បបរ​ គុយទាវ​ នៅ​ផ្លូវ​បេតុង​ នោះ​បណ្ដោះអាសន្ន​។​ លោក​បន្ត​ថា​ អាជ្ញាធរ​ឱ្យ​ពួក​គាត់​ទៅ​លក់​នៅ​ទីតាំង​ថ្មី​នោះ​ ដើម្បី​សម្រួល​សណ្ដាប់ធ្នាប់​ និង​ សោភ័ណ​ភាព​ជុំវិញ​ផ្សារ​ ព្រោះ​ទី​នេះ​ជា​ផ្លូវ​សាធារណៈ​តែ​ ក្រោយ​ពី​មានការ​តវ៉ា​អាជ្ញាធរ​បាន​កោះហៅ​ពួក​គាត់​មក​ដោះស្រាយ​ឥឡូវ​ទទួល​បានការ​ឯកភាព​គ្នា​ ហើយ​ គឺ​អនុញ្ញាត​ឱ្យ​អ្នកលក់​ នៅ​ទីនោះ​បន្ត​នៅ​លក់​ដដែល​ ប៉ុន្តែ​ ត្រូវ​ទុក​ទ្រូងផ្លូវ​ចំនួន​៤​ម៉ែត្រ​ និង​ក្រៅពី​នោះ​បើ​មាន​អ្នក​ចូល​មក​ថ្មី​ត្រូវ​តែ​ទៅ​លក់​ទៅ​ទីតាំង​ថ្មី​។​

​លោក​អភិបាលរង​បញ្ជាក់​ថា​ ចំពោះ​ទីតាំង​ផ្សារ​ថ្មី​នោះ​ ពុំ​មានច្បាប់​បង្កើត​ជា​ផ្សារ​ ឬ​ក៏​កុងត្រា​អ្វី​នោះ​ដែរ​ហើយ​ក្នុង​នោះ​មាន​អ្នក​វិនិយោគ​៤​នាក់​ គ្រាន់តែ​យើង​សម្រួល​ឱ្យ​ពួក​គាត់​សាងសង់​ដើម្បី​រក​កន្លែង​សម្រាប់​ឲ្យ​អាជីវករ​ លក់ដូរ​សមរម្យ​តែ​ប៉ុណ្ណោះ​សម្រួល​ចរាចរណ៍​និង​សណ្ដាប់ធ្នាប់​ ក៏​ដូច​ជា​សោ​ភ័យ​ភាព​ជុំវិញ​ផ្សារ​ ៕​

5b79356d-0849-4d53-bcb8-e6ba045e3619

c7b49a87-4899-4474-ab10-286c47342595

13202d7b-e22e-4b62-855b-2e70cce32a3b

c510bfdd-c017-40db-b891-9837dfa44225

...

ដោយ៖ ស្អាង​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print