ខេត្ដរតនគិរី៖ ប្រជាពលរដ្ឋប្រមាណ ៣០០នាក់បានទម្លុះទ្វារមុខក្រោយរបស់ សាលាដំបូងខេត្ដរតនគិរីបំណងរំដោះ យកតំណាងរបស់ខ្លួនដែលត្រូវតុលាការ កោះហៅមកសាកសួរពាក់ព័ន្ធនឹងករណី ទំនាស់ដីធ្លី ។
ការផ្ទុះហិង្សានេះបានកើតឡើងនៅ រសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ បន្ទាប់ពី តុលាការបានកោះហៅតំណាង៥រូប តែ មានប្រជាពលរដ្ឋជាច្រើនរយនាក់មកពីភូមិបរឡយ ឃុំកិៈចុង ស្រុកបរកែវ ខេត្ដ រតនគិរីបានមកជួបជុំគ្នានៅមុខសាលាដំបូងខេត្ដរតនគិរីដើម្បីទាមទារយុត្ដិធម៌ករណីវិវាទដីធ្លីជាមួយលោកហ៊ាង សុជាតិដែលកើតឡើងជាច្រើនឆ្នាំកន្លងមកហើយ ។
បើតាមលោក សុន សាក់ អាយុ៦០ ឆ្នាំ ជនជាតិខ្មែរតំណាងឱ្យប្រជាពលរដ្ឋ ប្រមាណ៣០០នាក់ប្រាប់ឱ្យដឹងថា ពួក គាត់មកជួបជុំគ្នានៅមុខតុលាការព្រឹក នេះគឺបន្ទាប់ពីតំណាងពួកគាត់៥នាក់ ត្រូវបានមន្ដ្រីតុលាការកោះអញ្ជើញឱ្យ ចូលរួមសវនាការ ។ លោកថាគោលបំណង ពួកគាត់សុំឱ្យស្ថាប័នតុលាការផ្ដល់ ភាពយុត្ដិធម៌ព្រោះពួកគាត់រស់នៅលើដីនេះ តាំងពីឆ្នាំ២០០៦-២០០៧ មកម្ល៉េះ ស្រាប់តែលេចមុខលោក ហ៊ាង សុជាតិ តាមរយៈមេធាវីបានដាក់ពាក្យបណ្ដឹង ទៅតុលាការខេត្ដដើម្បីទាមទារយកដី មានវិវាទនេះ ។
លោក ឆាយ ធី អ្នកសម្របសម្រួល សមាគមអាដហុកប្រចាំខេត្ដរតនគិរី ប្រាប់ឱ្យដឹងថា ករណីរឿងទំនាស់ដីធ្លី ខាងលើនេះកន្លងមកប្រជាពលរដ្ឋនៅ តំបន់ខាងលើសុំអន្ដរាគមន៍ផ្នែកច្បាប់ មកខាងលោក ។ លោកបញ្ជាក់ឱ្យដឹង ទៀតថាមន្ដ្រីសមាគមអាដហុកបានចុះ ស៊ើបអង្កេតលើរឿងទំនាស់ដីធ្លីនៅតំបន់ខាងលើព្រមទាំងបានដាក់មេធាវីការ ពារក្ដីជូនពួកគាត់ហើយប្រជាពលរដ្ឋ មកតវ៉ានេះចំនួន២លើករួចមកហើយ ។
តំណាងប្រជាពលរដ្ឋទាំង៥នាក់នោះចូលរួមសវនាការនាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ មានតែចំនួន៣នាក់ទេ ដោយ ម្នាក់បានស្លាប់បាត់ទៅហើយនិងម្នាក់ ទៀតបានចាកចេញពីភូមិមិនដឹងទៅរស់ នៅកន្លែងណា ។
ប្រជាពលរដ្ឋម្នាក់ក្នុងចំណោមប្រជា ពលរដ្ឋដែលបានសម្រុកចូលទៅតុលាការ បានបញ្ជាក់ឱ្យដឹងនៅល្ងាចថ្ងៃដដែលថា ប្រសិនបើមិនមានការដោះលែង តំណាងរបស់ខ្លួននោះទេ ពួកគាត់នឹងនាំ* គ្នាបោះតង់សម្រាកនៅមុខតុលាការ រហូតដល់មានការដោះលែងតំណាង ដែលត្រូវបានតុលាការកោះហៅរួចឃាត់ ខ្លួននេះ ។
រហូតមកដល់ព្រលប់ថ្ងៃទី២ ខែធ្នូ គេ ពុំទាន់ឃើញក្រុមអ្នកតវ៉ាបានបំបែកគ្នា ទៅលំនៅឋាននោះទេ ហើយប្រជាពល រដ្ឋខ្លះបាននាំគ្នាក្រាលកន្ទេលចងមុង រៀបចំហូបបាយនៅមុខសាលាដំបូងខេត្ដ។
ជុំវិញការតវ៉ារបស់ប្រជាពលរដ្ឋនិង ការឃាត់ខ្លួនតំណាងពលរដ្ឋខាងលើនេះ អ្នកយកព័ត៌មាននគរវត្ដមិនអាចរកការ ពន្យល់ពីមន្ដ្រីតុលាការបានទេនៅល្ងាច ថ្ងៃទី២ ខែធ្នូ ។
គួរបញ្ជាក់ថា ទំហំដីមានទំនាស់ ចំនួន៥៧៥ហិកតាស្ថិតនៅភូមិបរឡយ ឃុំកិៈចុង ស្រុកបរកែវ ដោយមានប្រជា ពលរដ្ឋ១១២គ្រួសារ ៕
ដោយ៖ អ៊ុច សាវុទ្ធ