ផ្ទះប្រ​ជាពលរដ្ឋចំនួន២ខ្នង ២​គ្រួសារត្រូវអ​គ្គី​ភ័​យ​ឆា​បឆេះអស់ទាំងស្រុង

ចែករំលែក៖

មណ្ឌលគិរី ៖ អ​គ្គី​ភ័​យ​ឆា​ប​ឆេះ​ផ្ទះប្រ​ជាពលរដ្ឋចំនួន ២ខ្នង ស្នេីនឹង ២​គ្រួសារ នៅស្រុកពេជ្រាដាអស់ទាំងស្រុង តែមិនបណ្តាលឱ្យរងគ្រោះថ្នាក់ដល់អាយុ​ជីវិតមនុស្សនោះទេ។

ហេតុការអគ្គីភ័យ​ឆាបឆេះ​នេះ​បាន​កើតឡើងនៅវេលាម៉ោ​ង​ ១៤​.​​៣​០នា​ទីថ្ងៃចន្ទ័ ១១ រោច ខែកត្តិក ឆ្នាំច
សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែធ្នូឆ្នាំ២០១៨នៅភូមិប៊ូ​ស្រា ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

ប្រភពពី លោកវរសេនីយ៍ត្រី ចាន់ ដារាអធិការរងនគរបាលស្រុកពេជ្រាដាបានឱ្យដឹ​ងថា ផ្ទះឈើដែលឆេះ​អស់ទាំងស្រុងចំនួន ពីរខ្នង នេះ រួម​ទាំងសម្ភារៈប្រើប្រាស់មួយចំ​នួន ទី១.​ឈ្មោះ គង់ សុឃាង ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅភូមិប៊ូស្រា ស្រុកពេ​ជ្រាដា ខេត្តមណ្ឌលគិរី ។

២.​ ឈ្មោះ អ៊ុន អាត ភេទប្រុស អា​យុ​៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាងផ្ទះ រស់នៅផ្ទះជួ​លគេ ស្រុកកំ​ណើតនៅភូមិក​ញ្ចៀ្រច ឃុំក​ញ្រ្ចៀច ស្រុកក​ញ្រ្ចៀច ខេត្តព្រៃវែង ។

លោកបន្តថា មូលហេតុដែលបណ្តាលឱ្យអគ្គិ​ភ័យឆេះផ្ទះ បណ្តាល​មកពីឆ្លងចរន្តអគ្គីសនី តែពុំមា​នបង្កគ្រោះថ្នាក់ដ​ល់អាយុជីវិតនោះឡើយ ។

លោកថា ការជួយអន្តរាគ​មន៍ពន្លត់អគ្គិភ័យនេះ ប្រើប្រាស់​កម្លាំងចំនួន​១​២​នាក់ និងប្រើប្រាស់​ទឹកអស់ ៣ រថយន្ត ជាលទ្ធផលទប់​ស្កាត់បានល្អ​ប្រសើរ ៕ដោយជីវន្ត័

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print