មណ្ឌលគិរី ៖ អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន ២ខ្នង ស្នេីនឹង ២គ្រួសារ នៅស្រុកពេជ្រាដាអស់ទាំងស្រុង តែមិនបណ្តាលឱ្យរងគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ។
ហេតុការអគ្គីភ័យឆាបឆេះនេះបានកើតឡើងនៅវេលាម៉ោង ១៤.៣០នាទីថ្ងៃចន្ទ័ ១១ រោច ខែកត្តិក ឆ្នាំច
សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែធ្នូឆ្នាំ២០១៨នៅភូមិប៊ូស្រា ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
ប្រភពពី លោកវរសេនីយ៍ត្រី ចាន់ ដារាអធិការរងនគរបាលស្រុកពេជ្រាដាបានឱ្យដឹងថា ផ្ទះឈើដែលឆេះអស់ទាំងស្រុងចំនួន ពីរខ្នង នេះ រួមទាំងសម្ភារៈប្រើប្រាស់មួយចំនួន ទី១.ឈ្មោះ គង់ សុឃាង ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។
២. ឈ្មោះ អ៊ុន អាត ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្ទះ រស់នៅផ្ទះជួលគេ ស្រុកកំណើតនៅភូមិកញ្ចៀ្រច ឃុំកញ្រ្ចៀច ស្រុកកញ្រ្ចៀច ខេត្តព្រៃវែង ។
លោកបន្តថា មូលហេតុដែលបណ្តាលឱ្យអគ្គិភ័យឆេះផ្ទះ បណ្តាលមកពីឆ្លងចរន្តអគ្គីសនី តែពុំមានបង្កគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ ។
លោកថា ការជួយអន្តរាគមន៍ពន្លត់អគ្គិភ័យនេះ ប្រើប្រាស់កម្លាំងចំនួន១២នាក់ និងប្រើប្រាស់ទឹកអស់ ៣ រថយន្ត ជាលទ្ធផលទប់ស្កាត់បានល្អប្រសើរ ៕ដោយជីវន្ត័