កម្លាំង​អន្តរាគមន៍​ខណ្ឌ​ជ្រោយចង្វឃាត់ខ្លួនបានម្នាក់ធ្វើ​សកម្មភាព​គាស់​ទ្វា​ផ្ទះ​បាន​សម្រេច​យក​អស់​លុយ​ជាង​២០០០​ដុល្លារ

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ​៣​នាក់​​ធ្វើ​សកម្មភាព​គាស់​ទ្វា​ផ្ទះ​បាន​សម្រេច​យក​អស់​លុយ​ជាង​២០០០​ដុល្លារ ខណៈម្ចាស់ផ្ទះប្តី​ប្រពន្ធ​២​នាក់​រវល់​យក​អីវ៉ាន់​ទៅ​លក់​នៅ​ផ្សារ​ដើម​គរ​ តែត្រូវ​បាន​កម្លាំង​អន្តរាគមន៍​ខណ្ឌ​ជ្រោយចង្វាឃាត់ខ្លួនបានម្នាក់។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​​ម៉ោង​១២​រំលងអធ្រា​​ត្រ​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​នៅ​ចំណុច​ផ្ទះ​ជួល​គ្មាន​លេខ ស្ថិត​នៅ​ក្នុង​សង្កាត់​-ខណ្ឌ​ជ្រោយចង្វា។

ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ​អាចយ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​និង​​មុខរបរ​មិន​ពិតប្រាកដ​។

​ប្រភព​ពត៌មាន​ពី​ជនរងគ្រោះបានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​២​នាក់ប្តីប្រពន្ធ​ប្រកប​មុខរបរ​ជា​អ្នកលក់​ចាប់ហួយ និង​លក់​គ្រឿង​ម្ជូរ នៅ​វេលា​កើតហេតុ​គាត់​ទាំង២​នាក់បាន​ជិះ​ម៉ូតូឌុប​គ្នា​ទៅ​ផ្សារ​ដើម​គរ ​ដើម្បី​ទៅទិញ​អីវ៉ាន់​លក់ ពេល​ត្រឡប់មក​ដល់​ផ្ទះ​វិញ​គាត់​ក៏​ឆ្ងល់​ថា «​ហេតុ​អី​ផ្ទះ​របស់​គាត់​ទ្វារ​របើក​ម្ខាង​អ​ញ្ចឹ​ង​» ។

ភ្លាម​ៗ​នោះ​​គាត់​ក៏​ទាញ​ទ្វារ​បិទ​រួច​ចាក់សោ​ពី​ក្រៅ ហើយ​ទៅ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ដែល​កំពុង​តែ​ល្បាត​អោយ​ចុះ​មក​អន្តរាគមន៍​ភ្លាម​ៗ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ ​ដែល​កំពុង​តែ​ធ្វើ​សកម្មភាព​នៅ​ក្នុងផ្ទះ ចំណែក​ជនសង្ស័យ​២​នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។ បើ​តាម​សំដី​​របស់​ជន​រង​គ្រោះ​វិញ​បាន​និយាយ​ថា​ ទ្រព្យ​​សម្បត្តិ​ដែល​បាត់​នៅ​ក្នុងផ្ទះ ក្នុង​នោះ​បាត់​លុយ​អស់​ជាង​២០០០​ដុល្លារ ។

បើ​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​បាន​និយាយ​ថា​ខ្លួន​មិន​បាន​ធ្វើ​សកម្មភាព​លួច​អ្វី​នោះ​ទេ គ្រាន់តែ​ឃ្លានបាយ ឃើញ​បុរស​២​នាក់​ទៀត​ដើរ​ចេញ​មក​ពី​ក្នុងផ្ទះ​នោះ​ទើប​ខ្លួន​ក៏​ចូល​ទៅ​ដើម្បីរ​កបាយ​ហូប​តែ​ប៉ុណ្ណោះ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថាវត្ថុតាង​ដកហូត​បាន​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​វ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ធំ ១F-២៦៥៨ ។

បន្ទាប់ពី​កើតហេតុ​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ជ្រោយចង្វា​ដើម្បី​អោយ​សមត្ថ កិច្ច​កសាង​សំណុំរឿង​ប​ញ្ជូន​​ទៅ​តុលាការ​​ចាត់ការ​ទៅ​តាម​នីតិវិធី ៕ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print