រយៈពេល​៣​ថ្ងៃ​សមត្ថកិច្ច​បំបែកសំណុំរឿង​ប្លន់​សម្លាប់​និង​លួច​យ៉ាង​សកម្ម​៤​ក្រុម​ផ្សេង​គ្នា​

ចែករំលែក៖

​ភ្នំពេញ​៖​ បន្ទាប់​ពី​មាន​ករណី​ប្លន់​ សម្លាប់​នៅ​ចំណុច​គល់​ស្ពាន​លី​យ៉ុ​ង​ផាត់​ ត្រើយ​ខាងកើត​ កាលពី​ថ្ងៃ​២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ បណ្ដាល​ឱ្យ​ជន​រង​គ្រោះ​បាត់​ខ្លួន​ រយៈពេល​២​ថ្ងៃ​ទើប​ប្រទះ​ឃើញ​សាកសព​ស្លាប់​យ៉ាង​អាណោច​អ​ធ័​ម​ក្នុង​ប្រឡាយ​ ទឹក​ និង​ករណី​ប្រើ​កាំបិតប៉័ងតោ​កាប់​ ប្លន់​ម៉ូតូ​ក្នុងភូមិ​សាស្ដ្រ​ខណ្ឌដង្កោ​កាលពី​ថ្ងៃ​២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ដែរ​នោះ​ សមត្ថកិច្ច​ប្រដាប់​អាវុធ​បាន​បើក​យុទ្ធនាការ​ស្រាវជ្រាវ​ជា​បន្ទាន់​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្ដបន្ទាប់​ រួម​ជាមួយ​ចោរលួច​ ឆក់​ យ៉ាង​សកម្ម​ ក្នុង​រាជធានី​ភ្នំពេញ​២​ក្រុម​ផ្សេង​ទៀត​ សរុប​៧​នាក់​ ។​

PM_1 copy

​ជាក់ស្ដែង​នៅ​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​កម្លាំង​អន្ដរាគមន៍​និង​កម្លាំង​ជំនាញ​មន្ទីរ​ស្រាវជ្រាវ​យុត្ដិធម៌​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ សហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន​ អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វា​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​ ចំនួន​៧​នាក់​ពាក់ព័ន្ធ​នឹង​ករណី​ប្លន់​សម្លាប់​ កាលពី​ថ្ងៃ​២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ខណៈ​ដែល​ជន​រង​គ្រោះ​៤​នាក់​បើក​រថ​ យន្ដ​ដឹក​ផ្លែ​ឈើ​ដល់​ចំណុច​គល់​ស្ពាន​ លី​យ៉ុ​ង​ផាត់​ត្រើយ​ខាងកើត​ក៏​ឈប់​រថយន្ដ​ចុះ​បត់ជើង​ ។​ ពេល​នោះ​ក្រុម​ជនសង្ស័យ​ មាន​គ្នា​៧​នាក់​ដែល​ឈប់​ចាំ​ពួនស្ទាក់​ប្លន់​ដូច​សព្វដង​បាន​ធ្វើ​សកម្មភាព​ប្រើ​ដាវ​ កាំបិត​ ដុំ​ថ្ម​ ភ្ជង់​គំរាម​ និង​ដេញ​កាប់​ជន​ រង​គ្រោះ​ប្លន់​យក​ប្រាក់​ទូរស័ព្ទ​ដៃ​ទំនើប​ និង​គ្រឿងអលង្ការ​មួយ​ចំនួន​រួច​នាំ​គ្នា​ ជិះ​ម៉ូតូ​រត់​ខ្លួន​បាត់​តែ​ម្ដង​ ។​

​ក្នុង​ហេតុការណ៍​នោះ​ជន​រង​គ្រោះ​ម្នាក់​ក្នុង​ចំណោម​៤​នាក់​បាន​បាត់​ខ្លួន​រយៈពេល​២​ថ្ងៃ​ទើប​ប្រទះ​ឃើញ​សាកសព​ស្លាប់​ យ៉ាង​អាណោច​អ​ធ័​ម​ក្នុង​ប្រឡាយ​ទឹក​ ។​ រីឯ​ ករណី​ប្រើ​កាំបិតប៉័ងតោ​កាប់​ប្លន់​ម៉ូតូ​ កាលពី​ថ្ងៃ​២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​របង​ផ្លូវ​ចូល​វត្ដ​ធុ​ត​ចម្ការ​ដូង​ ស្ថិត​នៅ​ភូមិ​សំបួរ​ សង្កាត់​ដង្កោ​ ខណ្ឌ​ ដង្កោ​ខណៈ​ដែល​ជន​រង​គ្រោះ​២​នាក់​កំពុង​អង្គុយ​ជជែក​គ្នា​លេង​ត្រូវ​បាន​អាវុធហត្ថ​ខណ្ឌដង្កោ​ឃាត់ខ្លួន​សង្ស័យ​ម្នាក់​ក្នុង​ ចំណោម​២​នាក់​នៅ​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ជនសង្ស័យ​ទាំង​ ពីរ​ក្រុម​ខាងលើ​នេះ​តែងតែ​ប្រើ​ដាវ​ កាំបិត​ ដុំ​ថ្ម​ ដេញ​កាប់​ និង​គប់​អ្នកដំណើរ​ប្លន់​ ជា​ច្រើន​លើក​ច្រើន​សា​រួច​មក​ហើយ​ ។​

​នៅ​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ កម្លាំង​ល្បាត​អាវុធហត្ថ​ខណ្ឌដូនពេញ​បាន​ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​នៅ​ ចំណុច​ផ្លូវ​លេខ​១០៨​ កែង​ផ្លូវ​លេខ​៥១​ សង្កាត់​វត្ដ​ភ្នំ​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆក់​ទូរស័ព្ទ​ដៃ​ពី​ជនបរទេស​នៅ​ចំណុច​ផ្លូវ​លេខ​៥៣​ កែង​ផ្លូវ​លេខ​១១៨​ សង្កាត់​ផ្សារ​ថ្មី​១​ ខណ្ឌដូនពេញ​ ខណៈ​ដែល​ជនបរទេស​នោះ​ កំពុង​តែ​ឈប់​ម៉ូតូ​ដើម្បី​មើល​GPS​រក​ ទីកន្លែង​ដែល​ត្រូវធ្វើ​ដំណើរ​ ។​ នៅ​ថ្ងៃ​ ដដែល​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ ច្បារ​អំពៅ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​ផ្សេង​ទៀត​ដែល​ជា​ចោរលួច​យ៉ាង​សកម្ម​នៅ​ចំណុច​ភូមិ​បឹង​ឈូក​ សង្កាត់​ និរោធ​ ខណ្ឌ​ច្បារ​អំពៅ​ បន្ទាប់​ពី​ក្រុម​នេះ​ បាន​លួច​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​កាលពី​ថ្ងៃ​ទី​២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ក្នុងភូមិ​សាស្ដ្រ​ ខណ្ឌ​ច្បារ​អំពៅ​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៧​នាក់​ត្រូវ​ បាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ។​ រីឯ​បក្ខពួក​ដែល​ នៅ​សេសសល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​កំពុង​តែ​កំណត់​អត្ដសញ្ញាណ​តាម​ ចាប់​យក​មក​ផ្ដន្ទាទោស​បន្ថែម​ទៀត​ ៕​

...

ដោយ៖ ហេង​ ន​រិ​ន្ទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print