ខេត្តសៀមរាប៖ ក្រុមហ៊ុនខ្មែរអង្គរ មានទីតាំងនៅក្នុងភូមិសាស្ដ្រ ស្រុកកែវ សីមាជាតំបន់ដែលបងប្អូនប្រជាពលរដ្ឋ ស្គាល់ច្បាស់ថា ជាដែនដីគ្រប់គ្រងដោយ ដែនអភិរក្សវិជ្ជាជីវៈចម្រុះ ដែលត្រូវបាន បញ្ឈប់សិទ្ធិជាស្ថាពរអស់រយៈពេលយូរ ខែមកហើយនោះឥឡូវគេបានឃើញវត្ដមាននៅក្នុងទឹកដីស្រុកកែវសីមានិងស្រុកពេជ្រាដា នៅភូមិពូទង់ចំណុចខ្វាវ អូរទេរ អន្ទ្រងដោយធ្វើសកម្មភាពកាប់ឈើ ។
បើតាមសេចក្ដីរាយការណ៍ពីប្រជា ពលរដ្ឋរស់នៅតំបន់ដាច់ស្រយាលនេះ បានបញ្ជាក់ថា គេឃើញរថយន្ដប្រភេទ បាកុងជាច្រើនគ្រឿងដឹកឈើក្នុងមួយថ្ងៃៗមិនតិចជាង៤០ទៅ៥០គ្រឿងនោះទេ ដោយដឹកឈើប្រភេទសុក្រំពេញៗឆ្លង កាត់តំបន់ខាងលើនិងឆ្លងអូរទេរមកត្រើយម្ខាងទៀតនៅតំបន់នោះក្រុមហ៊ុនមាន ភ្នាក់ងារដាក់ពង្រាយចាប់តាំងពីភូមិអូរខ្លា រហូតដល់តំបន់ដែលកាប់ឈើ បើ មានមនុស្ស ប្លែក ឬ ចំឡែកមុខណាទៅ ដល់ទីនោះ គឺភ្នាក់ងារគេរាយការណ៍ ទៅភ្លាម ។ កុំថា ឡើយមានរថយន្ដដឹក ឈើសូម្បីតែរថយន្ដទទេក៏គេមិនឱ្យចូលដែរព្រោះខ្លាចសារព័ត៌មានថតយករូបភាពបាន ។
សកម្មភាពដឹកជញ្ជូនឈើយ៉ាងគគ្រឹកគគ្រេងមាននៅចំណុចអូរខ្ទង់រៀងរាល់ថ្ងៃមិនតិចរថយន្ដទេ ។ ករណីខាងលើមេ ការក្រុមហ៊ុនខ្មែរអង្គរមិនអាចទំនាក់ទំនង តាមទូរស័ព្ទបានទេ ព្រោះពេលទូរស័ព្ទ ចូលមិនមានអ្នកលើក ។ បើតាមការប៉ាន់ ប្រមាណរបស់បងប្អូនដែលឧស្សាហ៍ចេញចូលនៅទីកន្លែងនោះគាត់បានឱ្យយើង ដឹងថា ឈើប្រភេទសុក្រំ ក្នុងរដូវប្រាំង នេះនឹងរលាយអស់ជាមិនខាននៅចំណុច អូរខ្ទង់ ក្នុងភូមិពូទង់ ស្រុកកែវសីមា ខេត្ដមណ្ឌលគីរី ប្រសិនបើសមត្ថកិច្ច អាជ្ញាធរដែនដីរដ្ឋអំណាចព្រងើយកន្ដើយ ទៀតនោះ ។
គួរបញ្ជាក់ដែរថា ចំណុចអូរខ្ទង់នេះ នៅក្រោមការគ្រងរបស់លោករឿង សុផាតប្រធានផ្នែករដ្ឋបាលព្រៃឈើស្រុកកែវសីមា និងលោកសម្រង់ឌីវិចិត្រ ប្រធានដែនជម្រកភ្នំព្រិច ។ សកម្មភាព អនាធិបតេយ្យកាប់បំផ្លាញព្រៃឈើរបស់ ក្រុមហ៊ុនគឺគ្មានស្ថាប័នជំនាញណាមួយ យកភ្នែកមើលទេ ដោយសារត្រូវដងត្រូវ ផ្លែគ្នាទើបបានជាក្រុមហ៊ុនខ្មែរអង្គរកាប់ឈើហួសដែនកំណត់យកមកកែច្នៃនៅ ក្នុងក្រុមហ៊ុនដើម្បីយកទៅលក់នៅប្រទេសជិតខាង ៕
ដោយ៖ ហេង នរិន្ទ្រន៍