ដក​ប្រធាន​មណ្ឌល​សុខភាព​កាចា​ញ​ចេញពី​តំណែង​ក្រោយ​ស្ដ្រី​ម្នាក់​សម្រាលកូន​លើ​បង់

ចែករំលែក៖

​ខេត្ដរតនគិរី​៖​ បើ​តាម​អនុប្រធាន​ មន្ទីរ​សុខាភិបាល​ខេត្ដរតនគិរី​លោក​ លី​ ច័ន្ទ​រិ​ទ្ធ​ បាន​អះអាង​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣​ ខែធ្នូ​ ថា​ ប្រធាន​មណ្ឌល​សុខភាព​កាចា​ញ​ត្រូវ​ បាន​ដក​តំណែង​ក្រោយ​ពី​បណ្ដែតបណ្ដោយ​ ឱ្យ​ស្ដ្រី​ម្នាក់​ឈឺពោះ​សម្រាលកូន​នៅ​លើ​បង់​ដែល​ជា​កន្លែង​អង្គុយ​រង់ចាំ​ ។​

20151201_102326

​អនុប្រធាន​មន្ទីរ​សុខាភិបាល​រូប​នេះ​ បាន​បញ្ជាក់​ថា​ ការ​ដែល​ថ្នាក់លើ​ សម្រេច​ដក​តំណែង​ប្រធាន​មណ្ឌល​សុខ​ ភាព​កាចា​ញ​គឺ​បន្ទាប់​ពី​ខាង​មន្ទីរ​បាន​ចុះ​ ទៅ​ស្រាវជ្រាវ​ដល់​ផ្ទះ​ស្ដ្រី​រង​គ្រោះ​និង​នៅ​ មណ្ឌល​សុខភាព​កាចា​ញ​ ។​ ការ​ចុះ​ស្រាវ​ ជ្រាវ​បាន​រក​ឃើញ​ថា​ ស្ដ្រី​ដែល​បាន​មក​ សម្រាលកូន​នៅ​លើ​បង់​នោះ​គឺជា​ការ​ ធ្វេសប្រហែស​និង​គ្មាន​ការ​ទទួលខុសត្រូវ​ ក្នុង​ការ​ចាត់ចែង​គ្រប់គ្រង​បុគ្គលិក​ពី​ ប្រធាន​មណ្ឌល​សុខភាព​កាចា​ញ​តែ​ម្ដង​។​

​លោក​ លី​ ច័ន្ទ​រិ​ទ្ធ​ អនុប្រធាន​មន្ទីរ​ សុខាភិបាល​ខេត្ដរតនគិរី​ បាន​ញ្ជា​ក់ថា​ ចាប់ពី​ពេល​នេះ​តទៅ​មន្ទីរ​នឹង​រឹត​បន្ដឹង​ តាម​មណ្ឌល​សុខភាព​ទាំងអស់​ត្រូវ​មាន​ ការ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់​ក្នុង​ការ​ពិនិត្យ​ និង​ព្យាបាល​អ្នកជំងឺ​ ពិសេស​ស្ដ្រី​មាន​ផ្ទៃ​ ពោះ​ដោយ​មិន​ត្រូវ​រើសអើង​វណ្ណៈ​ឡើយ​។​

​ប្រធាន​មណ្ឌល​សុខភាព​កាចា​ញ​ ដែល​ត្រូវ​បាន​បញ្ចប់​តំណែង​មានឈ្មោះ​ គី​ង​ សា​រ៉ាត់​ ត្រូវ​បាន​ថ្នាក់លើ​សម្រេច​ ដក​តួនាទី​ជា​ប្រធាន​មណ្ឌល​សុខភាព​ កាចា​ញ​កាលពី​រសៀល​ថ្ងៃ​ទី​២​ ខែធ្នូ​ ឆ្នាំ​ ២០១៥​ ។​

​គួរ​រំលឹក​ថា​ កាលពី​វេលា​ម៉ោង​៥​ ព្រឹក​ ថ្ងៃ​ទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​*​មណ្ឌល​សុខភាព​កាចា​ញ​ ស្ថិត​នៅ​សង្កាត់​ កាចា​ញ​ ក្រុង​បាន​លុង​ មាន​ស្ដ្រី​ម្នាក់​ សម្រាលកូន​នៅ​លើ​បង់​ដោយ​ខ្លួនឯង​ ខណៈ​ដែល​ស្ដ្រី​រូប​នេះ​ទៅ​ដល់​មណ្ឌល​ សុខភាព​ហើយ​ តែ​ពុំ​មាន​គ្រូពេទ្យ​ណា​ ម្នាក់​នៅ​ប្រចាំការ​ ។​

​ស្ដ្រី​ដែល​សម្រាលកូន​ដោយ​គ្មាន​គ្រូ​ ពេទ្យ​ខាងលើ​នេះ​ឈ្មោះ​ វ៉ា​ត់​ វ៉ា​ត​ អាយុ​ ២៤​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​១​ សង្កាត់​កា​ ចាញ​ ក្រុង​បាន​លុង​ មាន​ប្ដី​ឈ្មោះ​ ណែ​ត​ រិ​ទ្ធ​ អាយុ​២៤​ឆ្នាំ​ ជា​កម្មករ​ចៀរ​ជ័រកៅស៊ូ​ នៅ​ឯ​ស្រុក​បរ​កែវ​ ។​

​ក្រោយ​សម្រាលកូន​រួច​អ្នកស្រី​ វ៉ា​ត់​ វ៉ា​ត​ បានឱ្យ​ដឹង​ដែរ​ថា​ កូន​ដែល​កើត​ មកនេះ​ជា​កូនស្រី​ហើយ​ជា​កូន​ទី​៣​របស់​គាត់​ ។​ ស្ដ្រី​សម្រាលកូន​ដោយ​ខ្លួនឯង​ បាន​បន្ដ​ថា​ ពេល​ដែល​គាត់​ឈឺពោះ​ប្ដី​ របស់​គាត់​មិន​នៅផ្ទះ​ទេ​គឺ​បាន​អ្នក​ជិត​ ខាង​ជួយ​ដឹក​បញ្ជូន​មក​មណ្ឌល​សុខភាព​កាចា​ញ​ ប៉ុន្ដែ​ពេល​មក​ដល់​ពុំ​មាន​ គ្រូពេទ្យ​ប្រចាំការ​នោះ​ទេ​ ហេតុនេះ​ហើយ​ ទើប​គាត់​សម្រាលកូន​ដោយ​ខ្លួនឯង​។​

​លោក​ ទន់​ ពៅ​ ចៅសង្កាត់​កាចា​ញ​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ បញ្ហា​នេះ​ជា​រឿង​ ចៃដន្យ​ពីព្រោះ​ស្ដ្រី​រូប​នោះ​ទៅ​ដល់​មណ្ឌល​ សុខភាព​ភ្លាម​ក៏​សម្រាលកូន​ភ្លាម​។​ បញ្ហា​ នេះ​កាលពី​ពេល​កន្លង​ទៅ​ធ្លាប់​មាន​ម្ដង​ រួច​មក​ហើយៗ​លោក​ក៏​បាន​ហៅ​ប្រធាន​ មណ្ឌល​សុខភាព​មក​ណែនាំ​ផង​ដែរ​។​ លោក​បញ្ជាក់​ថា​ នៅ​មណ្ឌល​សុខភាព​ កាចា​ញ​មាន​បុគ្គលិក​តិច​ពុំ​មាន​គ្រូពេទ្យ​ប្រចាំការ​គ្រប់គ្រាន់​ដើម្បី​បម្រើសេវា​ ជូន​អ្នកជំងឺ​ក៏​ដូច​ជា​អ្នក​សម្រាលកូន​ទេ​ ។​

​ប្រជាពលរដ្ឋ​ដែល​មក​សម្រាក​ព្យា​ បាល​នៅ​មណ្ឌល​សុខភាព​ខាងលើ​នេះ​ តែងតែ​រិះគន់​ក្រុម​គ្រូពេទ្យ​ប្រចាំការ​ថា​ ខ្វះ​សីលធម៌​មាន​អាកប្បកិរិយា​រើសអើង​ មិន​យកចិត្ដទុកដាក់​នឹង​អ្នកជំងឺ​ទេ​ហើយ​ បើ​អ្នកជំងឺ​ណា​មាន​លុយ​គ្រូពេទ្យ​យកចិត្ដទុកដាក់​បន្ដិច​ ៕​

20151201_102356

20151201_102342

Screenshot_2015-12-01-10-08-22-1

...

ដោយ៖ សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print