ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរសជធានីភ្នំពេញ បានស្នើសុំឲ្យមន្ត្រីចុះជំរឿនប្ រជាពលរដ្ឋ តាមមូលដ្ឋានត្រូវចុះមុខរបរ ឋានៈ តួនាទី និងកំរិតវប្បធម៌របស់បុគ្គល ចូលក្នុងតារាងបញ្ជីស្ថិតិឲ្យបា នច្បាស់លាស់ ដើម្បីរក្សាបាននូវធនធានមនុស្សពិតប្រា កដ និងទទួលបានទិន្នន័យច្បាស់លាស់ ប្រកបដោយជោគជ័យ ។
លោកឃួង ស្រេង បានស្នើសុំបែបនេះ ខណៈលោកចូលរួម ក្នុងពិធីប្រកាស គណៈកម្មាធិការជំរឿនទូទៅប្រជា ជនថ្នាក់រាជធានីភ្នំពេញ-ខណ្ឌ និងផ្សព្វផ្សាយផែនការសកម្មភាព ជំរឿនទូទៅប្រជាជន នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ កាលពីរសៀលថ្ងៃព្រហស្បតិ៏ ៥កើត ខែមិគសិរ ឆ្នាំចសំរឹទ្ធិស័កព.ស ២៥៦២ត្រូ វនិងថ្ងៃទី១៣ ធ្នូ ឆ្នាំ២០១៨ ដោយមានការចូលរួមពី លោកស្រី ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទក់អគ្គនាយកដ្ឋានជាតិស្ ថិតិ នៃក្រសួងផែនការ ផងដែរ ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ការធ្វើជុំរឿនប្រជាជននៅរាជធានី ភ្នំពេញ ក៏ដូចបណ្តាខេត្ត នឹងចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩នេះតទៅ។ ការជំរឿនប្រជាជន ឆ្នាំ២០១៩នេះ ការចំណាយ គឺបានប្រើប្រាស់ថវិកាជាតិទាំងស្រុងដូច្នេះ ដើម្បីឲ្យការងារជំរឿនទទួលបានដោយជោគជ័យ និងមានប្រសិទ្ធិភាព រដ្ឋបាលរាជធានីភ្នំពេញ និងសហការជាមួយវិទ្យាស្ថានជាតិស្ថិតិ លោកស្នើសុំឲ្យ មន្ដ្រីជំនាញ នៅរាជធានី និងអាជ្ញាធរតាមមូលដ្ឋានជួយជំរុញនៅក្នុងកិច្ចការងារនេះ ដើម្បីឲ្យការជំរឿនប្រជាជននៅរា ជធានីភ្នំពេញទទួលបានជោគជ័យ មានភាពច្បាស់លាស់ ទទួលទិន្នន័យគ្រប់ ជ្រុងជ្រោយ និងមានគុណភាពខ្ពស់។
លោកបន្ដថា៖ ការងារជំរឿនទូទៅប្រជាជននៅព្រះ រាជា ណាចក្រកម្ពុជា ឆ្នាំ២០១៩ កិច្ចការនេះ វិទ្យាស្ថានជាតិស្ថិតិបានធ្វើកិ ច្ចការជាមួយប្រធានមន្ទីរផែនកា ររាជធានី ខេត្តទាំង ១៥សង្ឃឹមថា មន្ដ្រីជំនាញ នៅថ្នាក់រាជធានី ធ្វើបានការងារនេះ ដើម្បី ឲ្យជំរឿននៅរាជធានីភ្នំពេញទទួលបា នជោគជ័យ មានទិន្នន័យគ្រប់ជ្រុងជ្រោយ។
លោកបន្ដថា៖ ជំរឿនគឺជាការងារអព្យាក្រិត្យ មិនពាក់ព័ន្ធនិងសកម្មភាពនយោបាយ ពន្ធដារ ដីធ្លី ឬអន្តោប្រវេសន្តិ៏នោះឡើយ។ ការធ្វើជំរឿនទូទៅ ប្រជាជន នៃព្រះរាជាណាកច្រកម្ពុជា បានធ្វើចំនួន៣លើករួចមកហើយ គឺលើកទី១ឆ្នាំ១៩៦២ និងត្រូវបានខកខានអស់ រយៈពេល៣៦ឆ្នាំ បណ្តាលមកពីសង្គ្រាមនៅក្នុងប្រទេ ស។
លើកទី២ ឆ្នាំ១៩៩៨ និងលើកទី៣នៅ ឆ្នាំ២០០៨។ ឯកឧត្តម អភិបាលបញ្ជក់ថា ចំពោះការធ្វើជំរឿនទូទៅប្រជាជន ឆ្នាំ២០១៩ ខាងមុខ គឺជាការជំរឿនលើកទី១ ។ ដូចនេះដើម្បី ចូលរួមអនុវត្ត ការងារជំរឿនទូទៅរបស់ប្រជាជននៅរា ជធានីភ្នំពេញ ទទួលបានជោគជ័យ និងមានប្រសិទ្ធភាព សូមអភិបាលខណ្ឌ និងមន្ត្រីបំពេញ ការងារទាក់ទងនិងជំរឿនប្រជាជនឆ្ នាំ២០១៩ ត្រូវយកចិត្តទុកដាក់បំពេញការងា រឲ្យបានទាន់ពេលវេលា និងតាមផែនការសកម្មភាពដែលបានគ្រោ ងទុកប្រកបដោយគុណភាពទទួលបានជោគជ័ យ ដើម្បី ឆ្លើយ តបទៅនិងការចំណាយថវិការបស់ជាតិ។
សូមបញ្ជាក់ថា៖ ការអនុវត្តការធ្វើជំរឿនប្រជា ជននៅ រាជធានីភ្នំពេញមានមន្ត្រីជំរឿ នចំនួន៥០៥៩នាក់៕ សំរិត