បុរស​ជនជាតិ​អង់គ្លេស​ដេក​ស្លាប់​ ក្នុង​បុរី​សាន់​វ៉េ​ ខណ្ឌទួលគោក​

ចែករំលែក៖

​ភ្នំពេញ​៖​ បុរស​ជនជាតិ​អង់គ្លេស​ដេក​ស្លាប់​ ក្នុង​បុរី​សាន់​វ៉េ​ ខណ្ឌទួលគោក​រហូត​ដល់​ធុម​ភ្លិ​ន​ស្អុយ​ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​ ថ្ងៃ​ទី​០៣​ខែ​១២​ឆ្នាំ​២០១៥​ នៅ​ចំណុច​ផ្ទះ​លេខ​B12​ផ្លូវ​ oak​ Avenuf​ ក្រុម​១៦​ ភូមិ​៤​ សង្កាត់​បឹង​កក់​១​ ខណ្ឌទួលគោក​ ។​

IMG_3119

​ជន​រង​គ្រោះ​មានឈ្មោះ​​ Malcolom​ andrew​ Gill​ អាយុ​៦៣​ឆ្នាំ​ ជនជាតិ​អង់គ្លេស​ ស្នាក់​នៅផ្ទះ​កើតហេតុ​ មុខរបរ​ អ្នកគ្រប់គ្រង​សន្តិសុខ​ឯកជន​G4S​ កាន់​លិខិតឆ្លងដែន​លេខ​ 761320080​ ចុះ​ថ្ងៃ​ទី​២២​ខែ​៣​ឆ្នាំ​២០១១​។​

​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ខណ្ឌទួលគោក​ បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​វេលា​ម៉ោង​០៩​និង​៣០​ព្រឹក​នាទី​ថ្ងៃ​ទី​០២​ ខែធ្នូ​ ឆ្នាំ​២០១៥​ ស្រាប់តែ​បុគ្គលិក​បុរី​សាន់​វ៉េ​ពុំ​ស្គាល់ឈ្មោះ​ភេទ​ស្រី​បាន​ទូរស័ព្ទ​ប្រាប់​ម្ចាស់ផ្ទះ​ថា​ជនជាតិ​អង់គ្លេស​រូប​នោះ​មិនឃើញ​ចេញ​ទៅ​ធ្វើការ​ពីរ​បី​ថ្ងៃ​ហើយ​ ដោយ​មិត្ត​របស់​ជន​រង​គ្រោះ​បាន​មក​តាម​ដល់​ផ្ទះ​តែ​មិន​បាន​ជួប​ឡើយ​ ក៏​ត្រឡប់​ទៅ​វិញ​។​

​ចំណែក​ម្ចាស់ផ្ទះ​បាន​មក​មើល​ដែរ​ក្រោយ​បាន​ទទួល​ព័ត៌មាន​នេះ​តែ​មិន​បាន​ចូល​ក្នុងផ្ទះ​ទេ​។​ ដោយ​ឃើញ​ផ្ទះ​ដែល​ជនបរទេស​ជួល​នោះ​មាន​សភាព​ងងឹត​ពេក​ម្ចាស់ផ្ទះ​ក៍​ត្រលប់​ទៅ​វិញ​។​ លុះដល់​ម៉ោង​១១​និង​១៥​នាទី​ថ្ងៃ​ទី​០៣​ខែ​១២​ឆ្នាំ​២០១៥​ ទើប​ម្ចាស់ផ្ទះ​បាន​មក​ម្តង​​ទៀត​ហើយ​មានការ​សង្ស័យ​ទើប​រាយការណ៍​ជូន​សមត្ថកិច្ច​ធ្វើការ​ចុះ​មក​ត្រួតពិនិត្យ​។​

​ក្រោយ​ពេល​សមត្ថកិច្ច​មក​ដល់​ចូល​ទៅ​ក្នុងផ្ទះ​ធ្វើការ​ត្រួតពិនិត្យ​ស្រាប់តែ​ឃើញ​បន្ទប់​គេង​របស់​ជន​រង​គ្រោះជា​ជនជាតិ​អង្គ​គ្លេ​ស​មិន​បាន​បិទទ្វារ​ ក៍​ម្ចាស់​និង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ក្រលេក​ទៅ​មើល​ក្នុង​បន្ទប់​ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​នោះ​ដេក​ស្លាប់​បាត់​ទៅ​ហើយ​។​

​បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ​រួច​ហើយ​ សន្និដ្ឋាន​របស់​នគរបាល​បច្ចេកទេស​កោសល​វិ​ច្ឆ័​យ​ គឺ​ជន​រង​គ្រោះ​ស្លាប់​ដោយសារ​គាំងបេះដូង​។​

​ចំនែកឯ​សាកសព​ត្រូវ​បាន​ដឹក​យក​ទៅ​ដំកល់​នៅ​មន្ទីរ​ រុ​ស្សី​៕

IMG_3121

IMG_3120

IMG_3118

IMG_3117

...

ដោយ៖ ​ស​ ដា​រ៉ា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print