ភ្នំពេញ៖សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៧ ខែធ្នូ ស្អែកនេះ នឹងអញ្ជញសម្ភោធវារីអគ្គិសនីសេសានក្រោម២ដែលមានអនុភាព៤០០មេហ្គាវ៉ាត់។
ទំនប់វារីអគ្គិសនីសេសានក្រោម២ត្រូវបានសាងសង់អស់ថវិកាអស់ប្រមាណ៨០០លានដុល្លារអាមេរិក។ទំបន់នេះបានចាប់ផ្តើមសាងសង់កាលពីដើមឆ្នាំ២០១៤ជាទំនប់វារីអគ្គិសនីធំជាងគេបំផុតរបស់កម្ពុជា។
ការសាងសង់ទំនប់វារីអគ្គិសនីនេះគឺជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនចំនួនបីរួមមានក្រុមហ៊ុនចិនឈ្មោះហាយដ្រូឡាងឆានអ៊ិនធឺណេសិ នណល អេណឺជី(Hydrolancang Internatio nal Energy)មានភាគហ៊ុន៥១ភាគរយ,ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប(Royal Group)របស់លោកឧកញ៉ា គិត ម៉េង មានភាគហ៊ុន៣៩ភាគរយនិងក្រុមហ៊ុនវៀតណាម អ៊ី.វី.អិន (EVN) មានភាគហ៊ុន១០ភាគរយ ៕ចេស្តា