ខេត្តស្វាយរៀង៖ នារសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥ សមត្ថកិច្ចការិយាលយ័នគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀងបានបញ្ជូនស្ត្រីជាជនសង្ស័យពាក់ព័ន្ធនឹងករណីលូចទ្រព្យសម្បត្តិអ្នកដទៃទៅតុលាការ ។
សមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀងបានអោយដឹងថា កាលពី ម៉ោង៣និង៤៥នាទីរសៀល ថ្ងៃទី១ ខែធ្នូ ឆ្នាំ២១០៥ នៅចំណុចផ្សាជីភូ ស្ថិតក្នុងគោក ល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត មានករណីចោលួច ដោយជនសង្ស័យមានឈ្មោះ យូ ឡាង ភេទស្រី អាយុ៣៦ឆ្នាំមុខរបរមិនពិតប្រាដក មានទីលំនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិតបានរចូលផ្សារជីភូហើយបានលួចសំភារៈរបស់ជនរងគ្រោះចំនួន៣នាក់មានឈ្មោះ.គឹម សាបេ ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ទី២ឈ្មោះនេត សាវ៉េត ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរលក់ដូរមានទីលំនៅភូមិទួលអំពឹល សង្កាត់ច្រកម្ទេស ក្រុងបាវិត និងទី៣មានឈ្មោះជួន លក្ខិណា ភេទស្រី អាយុ២១ឆ្នាំ មុខរបរលក់ដូរមានទីលំនៅភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ។
សមត្ថកិច្ចនគបាលបន្តថា ចំពោះវត្ថុតាងដែលឃាត់បានពីជនសង្ស័យរួមមានអីវីឌីចំនួន១គ្រឿង(សំរាប់ចាក់ឌីស) ពណ៌ខ្មៅ ខោអាវពណ៌ខ្មៅ១កំប្លេ ទូរសព្ទ័ដៃចំនួន២គ្រឿងម៉ាក់ អាយហ្វូនហ្វរ័ ពណ៌ខ្មៅ ម៉ាកមិត្តហ្វូន ប្រាក់រៀលចំនួន២០ម៉ីន២១០០រៀល(ពីរសែនពីពាន់មួយរយរៀល) ប្រាក់ដុងចំនួន(មួយសែនដុង) ប្រាក់ដុល្លាចំនួន២៦$(ម្ភៃប្រាំមួយដុល្លារ) ៕
ដោយ៖ យឹម សុថាន