ខេត្តព្រះសីហនុ ៖ លោកវរសេនីយ៍ត្រីឈុន រតនៈ អធិការរងនគរបាលស្រុកព្រៃនប់បានឲ្យដឹងថា៖ នៅវេលាម៉ោង១៤:៣០នាទីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅនេះ កម្លាំងជំនាញនគរបាល ស្រុកព្រៃនប់ បានបង្ក្រាបបទល្មើសគ្រឿងញៀនមួយករណី នៅតំបន់រោងចក្រសេដ្ឋកិច្ចពិសេស ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ចំនួន៤នាក់៖ ឈ្មោះចាន់ សុភ័ក្រ ភេទប្រុស អាយុ៣៨ឆ្នាំ, ឈ្មោះ មាន ធាន ភេទប្រុស អាយុ២៨ ឆ្នាំ, ឈ្មោះ ណុប សុផានណា ភេទប្រុស អាយុ២៨ឆ្នាំ, ឈ្មោះ កើត ពិសិត ភេទប្រុស អាយុ១៧ឆ្នាំ អ្នកទាំង៤ ជាកម្មកររោងចក្រ មានទីលំនៅឋាននៅភូមិពូធឿងឃុំ បិតត្រាំង ស្រុក ព្រៃនប់ ខេត្តព្រះសីហនុ។
វត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀន ចំនួន ១៣ កញ្ចប់ (ធំ១កញ្ចប់ តូច១២កញ្ចប់)ទូរស័ព្ទ ចំនួន ៤គ្រឿង។
លុះដល់ វេលាម៉ោង២១ៈ៣០នាទី ថ្ងៃដដែល កម្លាំងជំនាញ បាន បន្តចាប់ឃាត់ខ្លួនបានមេខ្លោងធំម្នាក់ទៀត ឈ្មោះ ស៊ូ វុទ្ធី ភេទ ប្រុស អាយុ៣៣ឆ្នាំ នៅចំណុច មុខរ៉ារទេះ ភ្លើង សង្កាត់លេខ៣ ក្រុង ខេត្តព្រះសីហនុ មានទីលំនៅ មិនពិតប្រាកដ ។ ដកហូតពាន វត្ថុតាងរួមមាន ម្សៅក្រាមសថ្លាសង្ស័យដាធាតុញៀនចំនួន២កញ្ចប់ធំ បន្ថែមទៀត និង ទូរស័ព្ទ១គ្រឿង ។ បច្ចុន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធីច្បាប់ ៕ ឆ្លាម សមុទ្រ