ប៉ោយប៉ែត៖ យ៉ាងតិចសិស្សសាលាអនុវិទ្យាល័យប៉ាលិលេយ្យ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រមាណជាង២០នាក់បានដួលសន្លប់ ជាបន្តបន្ទាប់ ត្រូវបានបញ្ជូនទៅកាន់សង្គ្រោះនៅមន្ទីរពេទ្យបង្អែកដីថ្មី ក្រុងប៉ោយប៉ែត ។
ហេតុការណ៍បានភ្ញាក់ផ្អើលភ្លាម បន្ទាប់ពីក្រុមសិស្សានុសិស្សទាំងនេះត្រឡប់មកពីដង្ហែក្បួនបរិស្ថាន សង្ស័យមានអការហេវហត់ និងបន្ទាប់ពីទទួលទានទឹក និងមី រួចមក ក៏មានករណីដួលសន្លប់តាមគ្នាតែម្តងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨នេះ ។
មិនទាន់អាចស្វែងរកមូលហេតុបណ្តាលឲ្យសិស្សភាគច្រើនជា សិស្សស្រី ជាង២០នាក់ដួលសន្លប់នេះនៅឡើយទេ ហើយក៏មិនទាន់ដឹងថា អាចគំរាមកំហែងដល់អាយុជីវិតឬយ៉ាងណានោះដែរ ។
មន្ត្រីពាក់ព័ន្ធបាននិងកំពុងពិនិត្យបញ្ហានេះដែរ ៕ វណ្ណា
...