ក្រុងប៉ោយប៉ែត៖ នគរបាលក្រុង ប៉ោយប៉ែតបានឃាត់ខ្លួនយុវជនជា បុគ្គលិកកាស៊ីណូហូលីដេប៉ោយប៉ែត ម្នាក់បញ្ជូនទៅតុលាការកាលពីព្រឹកថ្ងៃ ទី៣ ខែធ្នូ ឆ្នាំ២០១៥ យោងតាមពាក្យ បណ្ដឹងនារីម្នាក់ដែលបានប្ដឹងចោទជន សង្ស័យថាបានចាប់រំលោភនាងសម្រេច១យប់៣ងដង ។
អធិការនគរបាលក្រុងប៉ោយប៉ែត លោក អ៊ុំ សុផល និយាយថា តាមពាក្យ បណ្ដឹងរបស់នាងរងគ្រោះឈ្មោះ ក.ស .ណ.រ. អាយុ២៧ឆ្នាំ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ ប្ដឹង ចោទទៅលើបុរសឈ្មោះ សុត សឿ អាយុ ២៤ឆ្នាំ ជាបុគ្គលិកកាស៊ីណូហូលីដេផា លេសស្នាក់នៅបន្ទប់ជួលផ្សេងគ្នានឹងផ្ទះសំណាក់ខាងលើនេះដែរ ។
នៅមុនពេលកើតហេតុជនសង្ស័យ បានមកគោះទ្វារបន្ទប់របស់នាងដើម្បីសុំនិយាយលេងបន្ដិចក៏បានរុញទ្វារបាន ធ្វើឱ្យនាងដួលរួចធ្វើសកម្មភាពចាប់ ដោះខោអាវនាងរួចរំលោភរហូតបាន សម្រេច៣ដងក្នុងមួយយប់ ។
លោកអធិការបញ្ជាក់ថា ក្រោយពី ទទួលបានពាក្យបណ្ដឹងនេះលោកបាន ចាត់ឱ្យកម្លាំងនគរបាលទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ សុត សឿ មកសាកសួរ ហើយជនសង្ស័យបានឆ្លើយថាគេមិន បានបង្ខំនាងរំលោភទេ តែជាការត្រូវ រ៉ូវគ្នាប៉ុណ្ណោះ ។ ជនសង្ស័យបានឱ្យដឹង ទៀតថា រូបគេ និងនារីខាងលើនេះបាន ស្គាល់គ្នានៅក្នុងឱកាសពិធីបុណ្យអុំទូក ហើយនៅយប់កើតហេតុនោះរូបគេពិត ជាបានរួមរ័កជាមួយនឹងនាងមួយយប់៣ ដងប្រាកដមែន ។
ទោះបីជាជនសង្ស័យឆ្លើយបដិសេធ ដូច្នេះក៏ដោយផ្អែកតាមពាក្យបណ្ដឹងនារី រងគ្រោះសមត្ថកិច្ចបានកសាងសំណុំ រឿងបញ្ជូនជនសង្ស័យទៅតុលាការដើម្បី ចោទប្រកាន់តាមច្បាប់ ៕
ដោយ៖ វណ្ណា