កម្មករ-កម្មរិនីប្រមាណ៣៩នាក់ បម្រើការងារនៅរោងចក្រផលិតកាបូបដួលសន្លប់ជាបន្តបន្ទាប់សាជាថ្មី

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ កម្មករចំនួន៣៩នាក់នៅក្នុងរោងចក្រផលិតកាបូបយីហោVENTURAដួលសន្លប់ជាបន្តបន្ទាប់ ហើយត្រូវបានខាងក្រុមហ៊ុនដឹកទៅមន្ទីរពេទ្យ ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិវាលវង់ ឃុំសែនដីស្រុកសំរោងទងខេត្តកំពង់ស្ពឺ។
បើតាមសម្តីកម្មករក្នុងរោងចក្រខាងលើបានឲ្យដឹងថា នៅមុនពេលកើតហេតុកម្មករទាំងអស់កំពុងតែធ្វើការស្រាប់តែមានអាការៈទន់ដៃទន់ជើង រួចក៏ដួលសន្លប់ជាបន្តបន្ទាប់តែម្តង។ ពួកគេត្រូវបានបញ្ជូនទៅង្គ្រោះបន្ទាន់នៅមន្ទីរសំរាកព្យាបាលទេពមង្គល ស្រុកអង្គស្នួល ខេត្តកណ្តាល ។
គួររំលឹកផងដែរថា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅ ក៏ធ្លាប់កើតមានករណីកម្មករក្នុងរោងចក្រខាងលើជាង១០០នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ កាលណោះអះអាងថាដោយសារតែពុលក្លិនថ្នាំ ហើយត្រូវបានគ្រូពេទ្យជួយសង្គ្រោះទាន់ពេលវេលាផងដែរ ៕ សេនា សក្តិ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print