ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តមួយគ្រឿងក្ នុងល្បឿនល្មម តែមិនប្រយ័ន្នបានរេចង្កូតជ្រុ លទៅគៀរថយន្តមួយគ្រឿងទៀតដែលចតលើ ដងផ្លូវបណ្ដាលរងការខូចខាតទ្វា រមុខផ្នែកខាងឆ្វេង និងបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោ ង៧និង១០នាទីយប់ ថ្ងៃទី២៤ ខែធ្នូរ ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៩៣ ត្រង់ចំនុចមុខហាងកាត់ដេខេធីម៉ូជ ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្ យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើ ករថយន្តរ៉េហ្វ័រ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ2M-9735 ធ្វើដំណើរពីជើងទៅត្បូង ខណះមកដល់ចំនុចកើតហេតុខាងលើក៏ជ្ រុលទៅបុករថយន្តរ៉េងរ៉ូវើរសេរីទំ នើបពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AV-3337 ដែលកំពុងធ្វើដំណើរលើដងផ្លូវ ចំពេញមួយចំហៀងបណ្ដាលរងការខូចខា តទ្វារមុខផ្នែកខាងឆ្វេងយ៉ាងដំណំ តែសំណាងល្អមិនមានអ្នករងរបួស ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋា នបានចុះមកដល់បានឲ្យភាគីទាំងពី រសម្របសម្រួលគ្នា ដោយរថយន្តរ៉េងរ៉ូវើរដែលចតលើដងផ្ លូវខុសច្បាប់ហើយនោះបែរជាទាសំ ណងឲ្យសង២ម៉ីនដុល្លារ ដោយខាងរថយន្តរ៉េហ្វ័រមិនមាន លុ យសងទេមានតែពាក្យសំទោស ហើយមិនមានការលើកលេង និងត្រូវរូវគ្នា ទើបសមត្ថកិច្ចទាក់ទងទៅជំនាញ ចរា ចរណ៍ក្រុងមកធ្វើការវាស់វែ ងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុ កនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ ៕ ដោយ ៖ ភារ៉ា ដង្កោ