ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលឃាត់ខ្លួន ចាប់ដាក់ខ្នោះដៃបុរសជាប្តី បន្ទាប់ពីទះប្រពន្ធ ១ដៃរួចទាត់ថែម ១ជើងទៀត ដែលគេសង្ស័យជាករណីកើតរោគភ្លើងប្រចណ្ឌ។
ករណីហឹង្សាក្នុងគ្រួសារខា ងលើ បានបង្កករភ្ញាក់ផ្អើលឡងនៅវេលា ម៉ោង១និង០៥នាទី រសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិស្វាយជ្រុំ ឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
ប្រភពពីនគរបាលប៉ុស្តិ៍រដ្ ឋបាលបឹងបត់កណ្ដោលបានឲ្យដឹងថា ស្រ្តីជាប្រពន្ធដែលរងនូវកណ្ ដាប់ និងជើងរន្ទះបុរសជាប្តីឈ្មោះ អិត ស្រីម៉ៅ ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុប្តីរបស់គាត់ឈ្មោះ ទួន មុំ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ បានឈ្លោះប្រកែកគ្នា ជាមួយខ្លួនដោយចោទប្រកាន់ថា រូបគាត់មានសាហាយស្មន់ជាមួយបុ រសផ្សេង តែទោះជាគាត់ប្រកែកមិនមានកា រពិតទេ ក៍លោកប្តី(ទួន មុំ)មិនព្រមស្ដាប់ដែរ រហូតដល់វាយរូបគាត់បណ្តាលឲ្យមា នរបួសស្នាមរបួដ ហើយក៏មកប្តឹងសមត្ថកិច្ចជួ យអន្តរាគមន៍ឃាត់ខ្លួនយកមកប៉ុស្ តិ៍នគរបាលរដ្ឋបាល ដើម្បីធ្វើការអប់រំ៕ ប៉ិម ពិន