ខេត្ដកំពង់ធំ៖ ព្រះរាជអាជ្ញាខេត្ដ កំពង់ធំបានដឹកនាំកម្លាំងចម្រុះចុះត្រួត ពិនិត្យគ្លីនិកឯកជនដែលចាក់ថ្នាំអ្នកជំងឺបណ្ដាលឱ្យស្លាប់នៅវេលាម៉ោង៨និង ៣០នាទី ព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥ គ្រូពេទ្យដែលបានចាក់ថ្នាំឱ្យអ្នកជំងឺ ប្រកាច់នៅកន្លែងព្យាបាលក្នុងផ្ទះរបស់ ខ្លួន ហើយក៏ប្រញាប់ប្រញាល់ដឹកអ្នក ជំងឺចេញពីផ្ទះទៅកាន់មន្ទីរពេទ្យបង្អែក ដើម្បីយកលេសថាអ្នកជំងឺបានស្លាប់នៅក្នុងមន្ទីរពេទ្យបង្អែក ។ បើតាមសម្ដីប្រពន្ធ ជនរងគ្រោះបាននិយាយថា ប្ដីគាត់បាន ដាច់ខ្យល់ស្លាប់ភ្លាមៗនៅម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅផ្ទះគ្រូពេទ្យ ។
ប្រភពពីប្រពន្ធជនរងគ្រោះបានបន្ដ ថា ប្ដីរបស់គាត់ដំបូងហើមពោះក៏ឱ្យ ប្រពន្ធដឹកម៉ូតូមកគ្លិនិកឯកជន ឈ្មោះ ហ៊ុល ឈឿន លុះមកដល់ផ្ទះគ្រូពេទ្យៗ បានឆ្លុះអេកូមើលឃើញថាហើមពោះ វៀនធំគ្រូពេទ្យបានចាក់ថ្នាំនិងព្យួសេរ៉ូម១ផ្លោក បន្ទាប់មកប្ដីរបស់គាត់បានវិល មុខ ហើយលោកហ៊ុល ឈឿន ដែលជាគ្រូ ពេទ្យបានយកសេរ៉ូម១បោ្លកតូចមកចាក់បញ្ចូលបន្ថែមទៀត ស្រាប់តែប្ដីគាត់ ប្រកាច់បែកពពុះមាត់ស្លាប់ភ្លាមៗតែ ម្ដង ។ មជ្ឈដ្ឋានប្រជាពលរដ្ឋនៅក្នុង ស្រុកស្ទោងបាននិយាយតៗគ្នាថា គ្រូ ពេទ្យហ៊ុល ឈឿន ឱ្យតែមានក្មេងៗ ឬ មនុស្សធំ ឈឺបន្ដិចបន្ដួចគាត់តែងតែឱ្យ អ្នកជំងឺព្យួរសេរ៉ូមដើម្បីទុកពន្យារពេលឱ្យបានយូរងាយស្រួលគិតលុយឱ្យបាន ច្រើន ។ ពេលខ្លះអ្នកជំងឺសម្រាកព្យាបាល ចាប់ពី៣ទៅ៤ថ្ងៃខ្លះ១សបា្ដហ៍ខ្លះទៀត រហូតដល់១០ថ្ងៃក៏មានដែរនេះជាល្បិច រកលុយរបស់គ្រូពេទ្យគ្មានវិជ្ជាជីវៈ ។
ករណីចុះពិនិត្យនិងធ្វើកោសល្យវិច័យ លោកគ្រូពេទ្យត្រូវបានលោកព្រះរាជ អាជ្ញាបញ្ជាឱ្យលោក យ៉ង សំ អធិការ នគរបាលស្រុកស្ទោងអញ្ចើញលោក ហ៊ុល ឈឿន ដែលជាគ្រូពេទ្យទៅសាក សួរបម្រុងនឹងឃុំខ្លួនទុកនៅឯអធិការ ដ្ឋាននគរបាលស្រុកស្ទោង ក៏ប៉ុន្ដែដោយ សារមានការអន្ដរាគមន៍ពីមន្ដ្រីធំៗទើបដោះលេងមកវិញ ។ លោកយ៉ង សំ បាន បន្ដថាការដោះលែងលោកហ៊ុល ឈឿន មានមូលហេតុពីរ ១-យោងដោយលោក គ្រូពេទ្យរូបនេះមានលិខិតអនុញ្ញាត , ២-មានសញ្ញាបត្រត្រឹមត្រូវរួមទាំងមាន ការអន្ដរាគមន៍ជាច្រើនកន្លែងទើបមានការដោះលែង ។ ចំណែកឯសាកសពត្រូវ បានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យ តាមប្រពៃណី ។
សូមបញ្ជាក់ថា មានគ្រូពេទ្យ៣នាក់ ដែលបើកគ្លីនិកឯកជននៅស្រុកស្ទោង ក្នុងរយៈពេល២ខែចុងក្រោយនេះក្រុម គ្រូពេទ្យបានចាក់ថ្នាំធ្វើឱ្យអ្នកជំងឺស្លាប់ អស់ចំនួន៣នាក់រួចមកហើយបញ្ហានេះ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកស្ទោងខេត្ដកំពង់ធំមានការភ័យខ្លាចយ៉ាងខ្លាំងហើយសំណូមពរដល់លោករដ្នមន្ដ្រីក្រសួង សុខាភិបាលមេត្ដាចុះពិនត្យ និងវាយ តម្លៃលើគ្រូពេទ្យដែលបើកគ្លីនិកឯកជន រកប្រាក់ទាំងនោះឱ្យមានគុណភាពខ្ពស់ ផង ដើម្បីប្រជាពលរដ្នជៀសផុតពីសេចក្ដី ស្លាប់ជាបន្ដទៅទៀត ។ ម្យ៉ាងវិញទៀត មជ្ឈដ្ឋានប្រជាពលរដ្ឋសុំឱ្យក្រសួងសុខាភិបាលមានការរឹតបន្ដឹងទៅលើពេទ្យ បង្អែកស្រុកស្ទោង កុំចេះតែទុកអ្នកជំងឺ ចោលដោយមិនមើលដូច្នេះ ៕
ដោយ៖ សហការី