ខេត្តកណ្តាល៖ ទីតាំងមួយកន្លែងដែលនាំចូលសាច់និងស៊ុតបក្សីខុសច្បាប់ត្រូវកម្លាំងនគរបាលបង្ក្រាបបទល្មើសសេដ្ឋកិច្ចនៃស្នការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយមន្ត្រីកាំកុងត្រូលបានចុះបង្ក្រាប រកឃើញសាចសត្វបក្សីប្រភេទគ្រួចជិត៤០០គីឡូក្រាម ស៊ុតគ្រួចចំនួន១០១កេស ។
ករណីចុះបង្ក្រាបទីតាំងរក្សា ទុកបក្សីសត្វនាំចូលខុសច្បាប់នេះបានធ្វើឡើងកាលពីវេលាម៉ោង៤រសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥ នៅក្នុងភូមិទួល ត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលមានម្ចាស់ទីតាំងឈ្មោះលឹម ទៀង ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរលក់ ដូរនិងចិញ្ចឹមសត្វ ។
ការចុះបង្ក្រាប់នេះ ដឹកនាំ ដោយលោកវរៈសេនីយ៍ទោ សេង គឹមឃន នាយការិយា ល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ត,លោកវរៈសេនីយ៍ត្រី លី សុជាតិ នាយរងការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ត, សហការជាមួយមន្ត្រីកាំកុងត្រូលដឹកនាំដោយលោក អ៊ូ ម៉ានរិន្ទ ប្រធានសាខាកាំកុង ត្រូលខេត្តកណ្តាល ,លោក ប៊ុន ចំរើន ប្រធានស្នាក់ការកាំ កុងត្រូលកំពង់ផែស្វ័យតភ្នំពេញ និងមន្ត្រីក្រុមការងារជា ច្រើននាក់ទៀត ។
មុនពេលចូលទៅត្រួតពិនិត្យ សមត្ថកិច្ចបានអានដី ការបង្គាប់អោយឆែកឆេរលំនៅដ្ឋានឬរុករកវត្ថុតាង ចេញដោយលោកហុក វ៉ាន់ធីណា ប្រធានសាលាដំបូងខេត្តកណ្តាល លេខ១០១៣ ចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥ អោយម្ចាស់ទីតាំងស្តាប់ ពាក់ព័ន្ធករណីនាំចូល ស្តុក សាច់គ្រួច ពងគ្រួច និងសត្វ មាន់រស់សម្រាប់ចែកចាយដោយគ្មានច្បាប់អនុញ្ញាត ។
លោកវរៈសេនីយ៍ទោ សេង គឹមឃន នាយការិយាល័យប្រ ឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានអោយដឹងថា បន្ទាប់ពីធ្វើការឆែកឆេរសមត្ថកិច្ចរកឃើញសត្វគ្រួចចំនួន៧កេះ ស្មើនិង៣៥០គីឡូក្រាម និងស៊ុតគ្រួចជាង១០០កេះ ដែលម្ចាស់ទីតាំនាំចូលមកពីក្រៅប្រទេសដោយខុសច្បាប់ ។ ហើយសាច់សត្វទាំងអស់ នេះខូចគុណភាពធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ។ ចំពោះចម្លើយរបស់ម្ចាស់ ទីតាំងដែលប្រាប់សមត្ថកិច្ចថាសត្វគ្រួចទាំងអស់នេះ ទិញនៅក្នុងស្រុក គ្រាន់តែជា ការឆ្លើយដោះសារប៉ុណ្ណោះពេលសួររកវិក័យប័ត្រទិញចេញពីកន្លែងកសិដ្ឋានឬកន្លែងចិញ្ចឹមគ្មានអ្វីទាំងអស់ ។ ក្រោយពី ឆែកឆេររកឃើញ សត្វគ្រួច និងស៊ុតរួមជាមួយមធ្យោបាយដឹកជញ្ជូនរថយន្តមួយគ្រឿងម៉ាក ហ៉ីយ៉ាន់ដាយ ពណ៍ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-6791 និងត្រូវបញ្ជូនទៅ កាន់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីបន្តនីតិវិធី ។
លោក អ៊ូ ម៉ានរិន្ទ ប្រធាន សាខាកាំកុងត្រូលខេត្តកណ្តាលបានប្រាប់ថា ការនាំចូលសត្វគ្រួច និងពងគ្រួចទាំងអស់នេះគឺខុសសារាចរណ៍ណែនាំលេខ០០២ របស់រាជរដ្ឋាភិបាល ដែលហាមឃាត់មិនអោយនាំចូល សាច់ សត្វ និងស៊ុត បក្សីគ្រប់ប្រភេទ ពីក្រៅ ប្រទេស ព្រោះការពារ ខ្លាចឆ្លងជំងឺផ្តាស់សាយបក្សី ។ ប្រសិនបើម្ចាស់ទីតាំង ប្រ មូលទិញក្នុងស្រុកត្រូវតែយកវិក័យប័ត្រមកបង្ហាញដល់សមត្ថកិច្ច ប្រសិនបើគ្នានវិក័យ ប័ត្រទិញ-លក់ ទេនោះ គឺខុសច្បាប់ហើយ ចាំដោះស្រាយជាមួយតុលាការទៅ ៕
ដោយ៖ សណ្តោស