ចិនជាប្រទេសលេចថ្លោជាងគេបំផុត នៅលើពិភពលោក ក្នុងរយៈពេលចុងក្រោយនេះ ដោយចិន បានក្លាយទៅជាប្រទេសនាំមុខទាំងអាមេរិកនិងរុស្ស៊ី ក្លាយទៅជាប្រទេស បាញ់មីស៊ីល អាវកាស ច្រើនជាងគេបំផុត នៅក្នុងឆ្នាំ២០១៨។
ក្នុងរយៈពេលជាច្រើនទសវត្សរ៍ នៃសង្គ្រាមត្រជាក់ រាល់ពេលដែលកាំជ្រួចមីស៊ីល នាំផ្កាយរណបឡើងទៅកាន់តារាវិថីផែនដី គឺមានតែអាមេរិក និងស៊ូវៀតប៉ុណ្ណោះដែលមានសម្ថភាព ធ្វើបាន ។
ប៉ុន្តែនៅពេលនេះ រាល់ការចាប់អារម្ភទាំងប៉ុន្មាន បានងាក់មកកាន់ប្រទេសចិន ច្រើនជាង ប្រទេសនានាទាំងអស់លើពិភពលោក ។ នៅក្នុងឆ្នាំ២០១៨ ចិនបានបាញ់បង្ហោះផ្កាយរណប ឬយានស្រាវជ្រាវ ឡើងទៅកាន់ដែនអាវកាស មានរហូតដល់ទៅ៣៩លើក អាមេរិកវិញ មាន៣១លើក ចំណែករុស្ស៊ីវិញមានតែ២០លើកប៉ុណ្ណោះបណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបមានតែ ៨លើក ។
មិនត្រឹមតែប៉ុណ្ណោះចិន កំពុងតែនាំមុខ នៅលើប្រទេសមហាអំណាច អាវកាសនានា ។ នៅដើមឆ្នាំ២០១៩ កាលពីថ្ងៃទី៣ខែមករា យាមស្រាវជ្រាវរបស់ចិន បានចុះចត់ដោយជោគជ័យ នៅលើតំបន់ងងិតនៃភពព្រះច័ន្ទ ជាលើកតំបូងបង្អស់ ។ ក្រៅពីនេះចិន ក៏បានត្រៀមលក្ខណសាងសង់ស្ថានីយអាវកាស ដាច់ដោយឡែករបស់ខ្លួន ដូចនិងស្ថានីយអាវកាសអន្តរជាតិ ISS នៅពេលខាងមុខ ។ មិនតែប៉ូណ្ណោះ ចិនមានគម្រោងបញ្ជូនមនុស្សឡើងទៅកាន់ភពព្រះច័ន្ទផងដែរ។
បច្ចុប្បន្នរដ្ឋាភិបាលចិន បានចំណាយប្រាក់សម្រាប់កម្មវិធីអាវកាស ស៊ីវិល និងយោធា ធំជាង ទាំង រុស្ស៊ីនិងជប៉ុន ទៅទៀត បើទោះបី មិនទាន់ដឹងពីតួលេខ នៃការចំណាយច្បាស់លាសក្តី។
នៅក្នុងវិស័យអាវកាស មួយទសវត្សរ៍ចុងក្រោយនេះ ចិន បានបង្កើនសកម្មភាពក្នុងវិស័យ អាវកាស ឈានមុខគេ ក្នុងពេលដែលអាមេរិក កាត់បន្ថយការចំណាយទៅលើ ការស្រាវជ្រាវអាវកាសរបស់អង្គការណាសា ៕