ប្រទេសឥណ្ឌា៖ គ្រោះថ្នាក់លេចសាឡាងដឹកអ្នកដំណើរនៅក្នុងប្រទេសឥណ្ឌាបន្តកើតឡើង បណ្តាលឲ្យមានអ្នកសា្លប់និងរបួសជាច្រើន។ មន្ត្រីឥណ្ឌាមួយរូបបានប្រកាសឲ្យដឹងថា កម្លាំងជួយសង្គ្រោះ បានរកឃើញសាកសពអ្នកដំណើរ១៦នាក់ ក្រោយពេលសាឡាងដឹកអ្នកដំណើរសរុប២៤នាក់បានក្រឡាប់នៅដងទន្លេ នៅក្នុងរដ្ឋ Karnataka ភាគកណ្តាលប្រទេសឥណ្ឌា។
សាឡាងខាងលើត្រូវ រលកធំៗ វាយប្រហារបណ្តាលឲ្យក្រឡាប់លិច ពេលកំពុងធ្វើដំណើរមកពីពិធីបុណ្យ នៅលើកោះមួយក្នុងរដ្ឋ Karnataka ។ ក្រុមជួយសង្គ្រោះបានឲ្យដឹងថា អ្នកដំណើរនៅលើសាឡាងនោះមានដល់ទៅ៣០នាក់ និងមានអ្នកស្លាប់៨នាក់ ។
កម្លាំងជួយសង្គ្រោះ បានជួយមនុស្ស១៨នាក់ ហើយនៅមានអ្នកបាត់ខ្លួនប្រមាណ៥ទៅ៦នាក់ទៀត។ កម្លាំងទាហានជើងទឹកឥណ្ឌា បានសហការដើម្បីស្វែងរកអ្នកបាត់ខ្លួនផងដែរ។
គ្រោះថ្នាក់ពាក់ព័ន្ធនឹងចរាចរណ៍ផ្លូវទឹកតែងតែកើនឡើងនៅក្នុងប្រទេសឥណ្ឌា ដោយមូលហេតុដូចៗគ្នា គឺដឹកមនុស្សលើសចំណុះ ហើយសម្ភារៈដឹកជញ្ជូនចាស់ៗ ។ កាលពីដើមខែមរាឆ្នាំ២០១៩នេះដែរ មានមនុស្សស្លាប់១០នាក់នៅភាគខាងកើតឥណ្ឌា ពេលនាវាដឹកមនុស្សលើសចំណុះបានក្រឡាប់លិច នៅជិតកោះទេសចរណ៍ដ៏ល្បីនៅក្នុងតំបន់ភាគខាងកើត ៕
ដោយ៖ មែវ សាធី