ភ្នំពេញ៖ប្រភពព័ត៌មានច្បាស់ការណ៍ បញ្ជាក់ថា លោក ម៉ុង មុនីសោភា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានដោះលែងថៅកែហាងកែសម្ផស្ស ឌែម៉ូ គ្លីនិក និង គ្រូពេទ្យម្នាក់ ឱ្យនៅក្រៅឃុំបណ្តោះអាសន្ន កាលពីព្រលប់ថ្ងៃទី២៤ ខែមករា បន្ទាប់ពីជាប់ពន្ធនាគាររាជធានីភ្នំពេញ ឬ ប៉េហ្ស៊ី ជិត២០ថ្ងៃប៉ុណ្ណោះ ។
សូមបញ្ជាក់ថា អតិថិជន ប្តឹងអ្នកទាំងពីរ ថា បានគំរាមជំរិតទារជិត១ម៉ឺនដុល្លារ ជាថ្នូរនឹងការមិនបង្ហោះរូបដេរឬកែប្រដាប់ភេទរបស់អតិថិជន ។
ឈ្មោះ ហូវ ដាណេ ថៅកែហាង និង គ្រូពេទ្យឈ្មោះ ពៅ ស៊ីណាត ត្រូវតុលាការចោទប្រកាន់ចំនួន៣បទល្មើស គឺ បទគំរាមហែកកេរ្តិ៍ បទកំហែងយកនិងបទប៉ះពាល់សិទ្ធិខាងរូបភាពនៃបុគ្គល ។
ទោះបីយ៉ាងណា ពេលនេះ ពុំទាន់អាចទំនាក់ទំនងលោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បាននៅឡើយទេ ដោយលោកបញ្ជាក់ថា សាកសួរព័ត៌មាននេះសិន ៕
ដោយ៖ចេស្តា