Brexit រកមិនឃើញច្រកចេញ ព្រះមហាក្សត្រី​​ផ្ញើព្រះរាជ្យសា ឲ្យរួមគ្នាដោះស្រាយ

ចែករំលែក៖

ការចាកចេញពីអឺរ៉ុប របស់អង់គ្លេសនៅតែជាបញ្ហា ដដែលដោយភាគីទាំងអស់នៅក្នុងជួរអ្នកនយយោបាយសំខាន់ៗនៅអង់គ្លេស មិនមានសម្លេងរួមគ្នា ។ ប្រសិនបើស្ថានភាពអូសបន្លាយនោះនឹងបង្ករឲ្យមានវិបត្តិជាទ្រង់ទ្រាយធំ ។

ទាំងនោះហើយបានជា ព្រះមហាក្សត្រី Elizabeth ​បានផ្ញើរាជ្យសារជាផ្លូវការទៅកាន់បណ្តាគណបក្សនយោបាយ​ស្តីពី​បញ្ហា Brexit ​ដោយ ព្រះអង្គបានអំពាវនាវដល់ភាគីពាក់ព័ន្ធស្វែងរកដំណោះស្រាយរួម ។ នៅពេលនេះកិច្ចពិភាក្សា​មិនសល់ពេលវេលាច្រើននោះឡើយ ហើយប្រសិនបើ មិនមានកិច្ចព្រមព្រៀងនោះ អង់គ្លេសធ្លាក់ចូលក្នុងវិបត្តិជាទ្រង់ទ្រាយធំមិនធ្លាប់មានចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក​។

ព្រះមហាក្សត្រតី​ Elizabeth មានព្រះជន្ម៩២វស្សា​​ មិនបានរំលឹកដល់Brexit ​នោះឡើយ​នៅក្នុងសន្តរកជាប្រចាំ​របស់ព្រះមហាក្សត្រីនៅវិទ្យាស្ថានស្ត្រី ក្នុងតំបន់​ Norfolk ​ ដោយមានព្រះបន្ទូលថា​«គ្រប់ជំនាន់ តែងតែប្រឈមមុខនូវឧបសគ្គនិងឱកាស។ យើងត្រូវតែពិភាក្សា​និងគោរព ដល់ទស្សនៈលើកឡើងរបស់គូភាគី ដើម្បីស្វែងរកមូលដ្ឋានរួម»។

ព្រះមហាក្សត្រី Elizabeth មានទស្សនៈកណ្តាល​ នៅក្នុងនយោបាយដឹកនាំប្រទេស។ ព្រះមហាក្សត្រី​មានឥទ្ថិពលយ៉ាងខ្លាំងទៅលើពលរដ្ឋ​ ពិសេសគឺការបោះឆ្នោត ប្រជាមតិ​កាលពីឆ្នាំ​២០១៤ ពេលដែល​ Scotland ​ទាមទារឯករាជ្យចេញពីអង់គ្លេស ។
នៅពេលនេះកិច្ចពិភាក្សាស្តីពី​ Brexit ​ត្រូវបានជាប់គាំង ដោយសារតែមិនមានសម្លេងរួមគ្នា ។ នៅពេលនេះដែរ គណបក្សប្រឆាំង បានស្នើរឲ្យមានការបោះឆ្នោតជាថ្មីម្តងទៀតស្តីពី Brexit ​៕ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print