ក្រោយពេលគណកម្មការរៀបចំការបើឆ្នោតថៃបានប្រកាសជាផ្លូវការ ថា ការបោះឆ្នោតជាតិនឹងត្រូវធ្វើឡើងនៅថ្ងៃតី២៤ខែមីនាខាងមុខ។ នៅពេលមានកាលបរិច្ឆេទច្បាស់លាស់ បណ្តាគណបក្សនយោបាយថៃបានដាក់គំនាបទៅលើនាយករដ្ឋមន្ត្រី រំលាយគណបរដ្ឋមន្ត្រីនិងលាលែងពីតំណែង ។
កន្លងមក ប្រធានគណកម្មការរៀបចំការបោះឆ្នោតថៃលោក Itthiporn Boonprakong បានឲ្យដឹងថាក្រោយពេលច្បាប់បញ្ជាឲ្យរៀបចំការបោះឆ្នោត ត្រូវបានព្រះមហាក្សត្រប្រកាសគណកម្មការបានជួបប្រជុំ នឹងចេញសេចក្តីសម្រេចភ្លាមៗ ។ នៅពេលនេះដែរ បណ្តាគណក្សនយោបាយ បេក្ខភាពតំណាងរាស្ត្រ និងដាក់សំណើរឈរឈ្មោះជាបេក្ខភាពទៅកាន់គណកម្មការ ចាប់ពីថ្ងៃទី៤ដល់ធ្ងៃទី៨ខែ កុម្ភៈខាងមុខ ។ បញ្ជីឈ្មោះបេក្ខភាពនឹងត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០១៩ ហើយការបោះឆ្នោតនឹងត្រូវបានធ្វើឡើងនៅថ្ងៃទី ២៤ខែមីនា ឆ្នាំ២០១៩។
ដោយមានកាលបរិច្ឆេទច្បាស់លាស់បណ្តាគណបក្សនយោបាយថៃបានដាក់គំនាបឲ្យនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់ អូចារ លាលែងពីតំណែង និង រំសាយគណៈរដ្ឋមន្ត្រីដើម្បីត្រៀមបោះឆ្នោតនៅចុងខែមីនាខាងមុខ ។
តាមការលើកឡើងរបស់បណ្តាគណបក្សនយោបាយថៃ រដ្ឋាភិបាលបានឆ្លៀតឱកាសកាន់អំណាចដើម្បីសម្រេចគោលនយោបាយដែលផ្តល់ផលប្រយោជន៍ដល់ខ្លួន និងធ្វើឲ្យបក្សប្រឆាំង កាន់តែ ធ្លាក់ចុះ។ គណបក្សភឿថៃបានស្នើដល់ លោកប្រាយុទ្ធ ចាន់អូចារលាលែងពីតំណែងនិងបិទទ្វារដ្ឋាភិបាល បញ្ចប់កម្មវិធីប្រើប្រាស់មូលនិធិរដ្ឋ និងបញ្ចប់ការដាក់ពង្រាយយោធា។
ក្នុងពេលនេះដែរគណបក្សប្រជាធិបតេយ្យ បានទាមទារនាយករដ្ឋមន្ត្រីបញ្ឈប់ការប្រើប្រាស់មាត្រាទី៤៤នៃរដ្ឋធម្មនុញ្ញ ដោយត្រូវបានគេចាត់ទុកថាជាអាវុធសំខាន់ត្រូវបានរដ្ឋាភិបាលប្រើប្រាស់តាំងពីក្រោយការធ្វើរដ្ឋប្រហារនៅឆ្នាំ២០១៤។ នៅពេលនេះរដ្ឋាភិបាលត្រូវតែរក្សាទម្រង់ជារដ្ឋាភិបាលបណ្តោះអាសន្ន ប៉ុណ្ណោះ រងចាំការផ្ទេរអំណាចដល់រដ្ឋាភិបាលស៊ីវិលថ្មី។
ជាមួយគ្នានេះគណបក្សប្រឆាំងបានដាក់គំនាបឲ្យ នាយករដ្ឋមន្ត្រី បង្ហាញពីគោលជំហរនយោបាយដោយបើកជំហ មិនត្រូវមានសកម្មភាព កេងប្រវ័ញ្ចនយោបាយ យកប្រៀបទៅលើគូប្រជែងនោះឡើយ៕ សាធី