ខ្លាំងមែន បាញ់មេឃ៤គ្រាប់ សមត្ថកិច្ចមិនហ៊ានឃាត់ខ្លួនសង្ស័យ ខ្នងធំខ្សែធំហើយ

ចែករំលែក៖

ភ្នំពេញ៖ បាញ់មេឃ៤គ្រាប់ សមត្ថកិច្ចមិនហ៊ានឃាត់ខ្លួនសង្ស័យ ខ្នងធំ ខ្សែធំហើយមើលទៅករណីបាញ់បោះសេរីនេះបានកើតឡើងនៅក្នុងករណីគ្រោះថ្នាក់ចរាចឈានដល់ការបើកប្រដេញតាម និងផ្ទុះអាវុធដល់ទៅ៤គ្រាប់​ កាលពីម៉ោង១២រំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យ ទី២៧ ខែមករា ឆ្នាំ២០១៩នេះ នៅតាមបណ្តោយផ្លូវជាសុផារ៉ា ស្ថិតក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ​។

អ្នកឃើញហេតុការណ៍ បានអោយដឹងថា​ នៅមុនពេលកើតហេតុ​ មានរថយន្តស៊េរីទំនើប​មួយគ្រឿង ម៉ាក LEXUS LS450 ពណ៌សពាក់ស្លាកលេខភ្នំពេញ 2AI-9466 បើកបរដោយបុរសម្នាក់ និងម៉ូតូសង់កូរ៉េ ពណ៌ក្រហម ស៊េរីចាស់ មួយគ្រឿងបើកបរដោយយុវជនម្នាក់​ ដោយមិនដឹងថា​ប៉ះគ្នាពីចំណុចណានោះទេ គ្រាន់តែឃើញរថយន្ត បើកប្រដេញតាមពីក្រោយម៉ូតូនោះ រហូតដល់ចំណុចផ្លូវជាសុផារ៉ា ជិតកន្លែងលក់រថយន្តលីហួរ រថយន្តក៏បានបើកបម្រុងបុកឲ្យដួល តែយុវជនដែលជាអ្នកបើកម៉ូតូ​បានផ្ដួលម៉ូតូ រួចរត់សំដៅចូលក្នុងផ្លូវលំ ហើយបុរសដែលជាអ្នកបើកបររថយន្តនោះ បានចុះពីលើរថយន្តប្រដាប់ដោយកាំភ្លើងខ្លីមួយដើម (មិនស្គាល់ម៉ាក) រត់ចូលទៅតាមរកមើល​យុវជនម្ចាស់ម៉ូតូ ខណៈដែលកាន់កាំភ្លើងជាប់ដៃផង និងរកមិនឃើញទៀតនោះ ស្រាប់តែបុរសម្ចាស់រថយន្តនោះ ផ្ទុះអាវុធ​បាញ់មេឃ ចំនួន ១គ្រាប់ ដើម្បីគំរាមយុវជននោះ ឲ្យចេញមក​ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋដែលស្នាក់នៅកន្លែងកើតហេតុ ភ្ញាក់ពីដំណេកទាំងមានការ​ភិតភ័យ ​និងបានលបមើលសកម្មភាព បុរសម្ចាស់រថយន្តនោះ ដើរបាញ់មេឃបន្តរហូតដល់ទៅ ៤គ្រាប់ ដោយមិនដឹងថាពាក់ព័ន្ធនិងករណីអ្វីអោយប្រាកដនោះទេ។

ភ្លាមនោះប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ច ប៉ុន្តែពេលសមត្ថកិច្ច មក​ដល់ បុរសនោះហាក់បីដូចជាមានឋានៈធំនិងកូនអ្នកមានផង ទើបប៉ូលិសតូចតាច មិនហ៊ានឃាត់ សួរនាំអ្វីច្រើននោះទេ រីឯម៉ូតូ ត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលទួលសង្កែទី២ ដើម្បីរង់ចាំស្រាវជ្រាវ និងស្វែងរកការពិតនៃការបាញ់នេះ។

ប្រជាពលរដ្ឋរំពឹងថា​ ពេលមានសមត្ថកិច្ចមក​នឹងបានសាកសួរអ្នកដែលកាន់កាប់អាវុធ បាញ់បោះស៊េរីនោះ​ ក្នុងករណីអ្វីដែរ តែបែរជាសមត្ថកិច្ចមកដល់មិនបានត្រួតពិនិត្យមើលកន្លែងកើតហេតុនោះទេ បែរជាសាកសួរតែអ្នកបើកបររថយន្តហើយ អនុញ្ញាតឲ្យរថយន្តបើកចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្តង​ រីឯម៉ូតូត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី ដើម្បីរងចាំស្រាវជ្រាវរកម្ចាស់ម៉ូតូយកមកសាកដួរបំភ្លឺផងដែរ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print