អាវុធហត្ថ! បង្រ្កាបករណីចាប់ ប្រមូលឈើគ្មានលិខិតអនុញាតិ នៅស្រុកភ្នំក្រវាញ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ មេបញ្ជាការរង និងជានាយសេនាធិការដ្ឋាននៃកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដឹកនាំកម្លាំងចុះសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បង្រ្កាបបទល្មើសធនធានធម្មជាតិការកាប់ប្រមូលឈើគ្មានលិខិតអនុញាតិ នៅស្រុកភ្នំក្រវាញ។

ប្រតិបត្តិការខាងលើចាប់ផ្ដើមឡើងតាំងពីរៀលថ្ងៃសៅរ៍ ៦រោច ខែបុស្ស ឆ្នាំច សំរឹទ្ធស័ក្តិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចស្ទឹងប៉ាចហាច ក្បែជើងភ្នំមួយកន្លែង ស្ថិតក្នុងភូមិរវាង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីកម្លាំងចុះប្រត្តិបត្តិការបានបង្ហើបថា លទ្ធផល៖ ជាបឋមដកហូតឈើប្រភេទប្រណិត(ធ្នង់)ចំនួន ៧៧កំណាត់ ស្មើនឹងចំនួន ០,៩៨១ម៉ែត្រត្រីគុណ ជញ្ជីងសម្រាប់ថឹងឈើចំនួន ១គ្រឿង ឈើអារប្រភេទរាជ(កុល)ចំនួន ២៦កំណាត់ និងឈើអារប្រភេទឈើ(ទាល)ចំនួន ១២៥កំណាត់។

ប្រភពខាងលើបន្តទៀតថា ជាលទ្ធផល៖ កញ្ជាក់វត្ថតាងឈើត្រូវបានដកហូតទាំងចំនួន ៣ប្រភេទ ឈើប្រភេទ(រាជកុល) និងប្រភេទឈើ(ទាល)មិនទាន់ដឹងចំនួនម៉ែត្រីគុណនៅឡើយនោះទេ នៅគ្រាដែលកំពុងបន្តនីតិវិធី និងប្រគល់ទទួលទៅឲ្យមន្រ្តីបរិស្ថាន ឧទ្យានជាតិជួរភ្នំក្រវាញភាគកណ្ដាល៕

...

ដោយ៖ បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print