លោកស្រី ម៉ែន សំអន៖ ទំនាក់ទំនងកម្ពុជា និងចិន បានបង្ហាញ ពីជំហរ​ជួយ កម្ពុជាលើវិស័យសេដ្ឋកិច្ច ឲ្យមានការរីកចម្រើនទៅថ្ងៃអនាគត

ចែករំលែក៖

ភ្នំពេញ៖ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនថ្មីប្រចាំកម្ពុជា បានជំរាបជូន​ លោក​ស្រី ​ឧប​នាយក​រដ្ឋមន្ត្រី កិត្តិសង្គហ​បណ្ឌិត ម៉ែន សំអន ពីវឌ្ឍនភាពថ្មីរបស់កម្ពុជា ជាមួយនឹងចិន ដែល​ត្រូវ​​ចាប់​ផ្តើម​នៅ​ឆ្នាំ២០១៩ នេះ ដោយ​ចិនប្រកាសគាំទ្រជួយកម្ពុជា លើ​វិស័យ​សេដ្ឋកិច្ច គ្រា​ដែល​កម្ពុជា​កំពុង​ទទួលរងនូវការដាក់សម្ពាធ​ពីបណ្តា​ប្រ​ទេស​មួយចំនួន ។

នេះបើតាមការ​បញ្ជាក់​​ពីលោក ណុប ចាន់ណារិន្ទ អនុរដ្ឋលេខាធិការ និងជាអ្នក​នាំ​ពាក្យ នៅ​ក្រោយ​ជំ​នួប​​​សំដែង​ការ​គួរសម របស់លោក វ៉ាង វិនធាន ជាមួយលោក ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់​ទំនង​ជា​មួយ​រដ្ឋ​សភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅទីស្តីការក្រសួង នាព្រឹកថ្ងៃចន្ទ៨រោចខែបុស្ស ឆ្នាំចសំរឹទ្ធស័កព.ស២៥៦២ត្រូវនិងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួង ។

ជាមួយនឹងជំហរដ៏រឹងមាំរបស់រដ្ឋាភិបាលចិននាពេលនេះ ឯកអគ្គរដ្ឋទូតថ្មីបានបញ្ជាក់ថា៖ ភាគីទាំងពីរ​ កម្ពុជា​​-ចិន បានចុះហត្ថលេខាលើ​អនុ​ស្សា​​​​រណៈចំនួន៨រួចហើយ នៅក្នុងអំឡុងពេលនៃដំណើរ​ទស្សនកិច្ចរបស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​​​ ទៅកាន់ប្រទេស​ចិន ជាលើកដំបូងក្នុងឆ្នាំ២០១៩នេះ កាលពីថ្ងៃទី២០ ដល់ថ្ងៃ​ទី​២៣ ខែមករា ។

នៅក្នុងជំនួបសំដែងការគួរសមនេះដែរលោក វ៉ាង វិនធាន បានរំលឹកពីខ្លឹមសារសំខាន់ៗ នៃ​ដំ​ណើរទស្សន​កិច្ច​របស់​សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិន ជូនលោកលោក ឧបនាយរដ្ឋមន្ត្រី ម៉ែន សំអន ពិ​សេស​ការ​​ជួយ​លើក​កំ​ពស់​​សេដ្ឋកិច្ចកម្ពុជា តាមរយៈការនាំអង្ករពីកម្ពុជា ចំនួន៤០ម៉ឺនតោនក្នុងមួយឆ្នាំ២០១៩​ទៅកាន់​ប្រ​ទេស​ចិន ហើយចិន​នឹង​​ជួយ​កម្ពុជាក្នុងទំហ៊ំទឹកប្រាក់ប្រមាណ៦០០លាន​ដុល្លា​រ អាមេរិក​​​ចាប់​ពីឆ្នាំ​២០១៩ដល់ឆ្នាំ២០២១ និង​បង្កើន​​ភ្ញៀវ​ទេស​ចរ​​ចិន​មក​កាន់​​កម្ពុជាឲ្យបាន៥លាននាក់ក្នុងឆ្នាំនេះ និងឆ្នាំបន្ទាប់ ព្រមទាំងការពង្រឹងការអនុវត្ត​ច្បាប់​រវាង​ប្រ​​ទេស​ទាំង​២ផងដែរ ។
ឯកអគ្គរដ្ឋទូតចិនថ្មីរូបនេះ បានថ្លែងអំណរគុណ ចំពោះលោកស្រី ម៉ែន សំអន ដែលបានសហការជួយ​ដល់​បេស​​កកម្មរបស់មន្ត្រីការទូតចិនកន្លង មកឲ្យទទួលបានជោគជ័យ ហើយក៏សុំការណែ នាំបន្តទៀតដើម្បីឲ្យបេសក​កម្ម​ការ​​ទូត​របស់ឯ,ឧ លើក​នេះ កាន់តែល្អប្រសើរឡើងថែមទៀត ។

ជាការឆ្លើយតប លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានឯកភាព គាំទ្រចំពោះបេសកម្មការទូតរបស់ លោក វ៉ាង វិនធាន ដែលកន្លងមកក៏ដូចជាបច្ចុប្បន្ន កម្ពុជា នឹងចិន នៅតែជាមិត្តល្អ ពិសេសគ្រា​ដែលកម្ពុជា​ជួបការ​លំ​បាក​ រដ្ឋា​ភិ​​បាល​ចិន តែងតែជួយជ្រោមជ្រែងដល់កម្ពុជាជាបន្តបន្ទាប់ លើការអភិវឌ្ឍគ្រប់វិស័យ ។
លោកស្រី បញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា នៅតែប្រកាន់ខ្ជាប់នូវការគាំទ្រនយោបាយចិនតែមួយ និង​នយោ​បាយ ​ផ្លូវមួយ ខ្សែ​ក្រវ៉ាត់​មួយ ហើយពេលនេះលោកស្រី ម៉ែន សំអន សូមគាំទ្រ អនុវត្តចំពោះអនុស្សារណៈចំនួន៨ ដែល​បានចុះហត្ថលេខារួចហើយ ក្រោម​អធិ​ប​​តីភាពប្រមុខរដ្ឋាភិបាលទាំងពីរ កាលពីដំណើរទស្សនកិច្ច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅប្រទេសចិន ព្រោះ​ក្រ​សួង​ទំ​នាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា ​និងអធិការកិច្ច មានភារកិច្ច​ធ្វើ​ជា​សេ​នាធិការឲ្យរាជ រដ្ឋាភិបាលកម្ពុជា លើការ​ងារ​តាមដានការ​អនុវត្ត​​ច្បាប់ ទប់​ស្កាត់​អំ​ពើ​​ពុក​រលួយ ភាព​អយុត្តិ​ធម៌​ក្នុង​សង្គម និងការរំលោភ​បំពានដោយប្រើ​អំណាច ដើម្បី​បំ​រើប្រយោជន៍​បុគ្គល និងបក្សពួក និង​ការ​ពារសិទ្ធ​របស់​ពល​រដ្ឋ ពោល​គឺ​​ពង្រឹងអភិបាលកិច្ចល្អ ដែលជាស្នូល​ នៃ​យុទ្ធ​សាស្ត្រ​ចតុ​កោណ ដើម្បី​កំ​ណើន​ការ​ងារ សមធម៌និង​ប្រសិទ្ធ​ភាព​ ៕

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print